Ad Code

Angelababy ​មាន​ផ្ទៃពោះ​ មុន​ពេល​រៀបការ​?

បន្ទាប់ពី​ប្រកាស​ថ្ងៃ​រៀប​មង្គលការ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ជាមួយ​លោក Huang Xiaoming ស្រាប់តែ​បែក​ធ្លាយ​ពាក្យ​ចចាមអារ៉ាម​មួយ​ថា កញ្ញា Angelababy ដែល​ជា​តារា​សម្តែង ​និង​ជា​តារា​ម៉ូដែល​មួយ​រូប​ដ៏​ល្បីឈ្មោះ​​​នៅ​ប្រទេស​ចិន​ មាន​ផ្ទៃពោះ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កញ្ញា​ខកខាន​ដកខ្លួន​ចេញពី​កម្មវិធី​《奔跑吧兄弟》។


តាម​ប្រភព​ពី​គេហទំព័រ​ព័ត៌មាន​ក្នុង​ប្រទេស​ចិន​មួយ​បាន​ឲ្យដឹងថា រហូតដល់​ព្រឹក​ម្សិលមិញ​នេះ​ កញ្ញា​បាន​ឆ្លើយ​តម​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាម​មួយ​នេះ​ហើយ។


តាម​ប្រភព​ដដែល​បាន​បន្ត​ថា កញ្ញា​បាន​បង្ហោះ​សារ​ជា​សំណេរ​ថា “​ចំពោះ​ព័ត៌មាន​មួយ​ចំនួន ពិតជា​គ្មាន​អ្វី​គួរ​និយាយ​មែន សូម​មេត្តា​បញ្ឈប់​នូវ​ការ​ប៉ាន់ស្មាន​ផ្ដេសផ្ដាស​ទៀត​ទៅ ខណៈ​ពេលនេះ​គួរតែ​ទៅ​ខ្វល់​ពី​សុខទុក្ខ​នៅ ក្រុង​TianJin​វិញ​ទៅ ក្រែង​ល​មាន​អ្វី​អាចជួយ​បាន​”​។​


គួរ​រំលឹក​ផងដែរ​ថា ចាប់តាំងពី​កញ្ញា Angelababy និង​លោក Huang Xiaoming បាន​ទៅធ្វើ ប័ណ្ណ​បញ្ជាក់​អាពាហ៍ពិពាហ៍​មក ពោះ​របស់​កញ្ញា Angelababy បានក្លាយ​ទៅជា​ចំណុច​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាមដាន​យ៉ាង​ដិតដល់​បំផុត។


ទាក់ទង​នឹង​រឿង​មួយ​នេះ គេ​បាន​បង្ហើប​ឲ្យ​ដឹងទៀតថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ លោក Huang Xiaoming បានធ្វើ​ដំណើរ​ទៅ​ភ្នំ liao ning ដែល​គេ​សង្ស័យ​ថា​លោក​ទៅ​ទីនោះ​ដើម្បី​បួងសួង​សុំ​កូនប្រុស ព្រោះតែ​ហេតុនេះ​ហើយក៏​បាន​ធ្វើ​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ដែល​ថា កញ្ញា Angelababy មាន​ផ្ទៃពោះ​បាន​ផ្ទុះឡើង៕


xiaoming-angela-wedding-2


xiaoming-angela-wedding-1


img-f66a4426da6ce800ba2b30f7524eb446


704_1608732_2510531



Angelababy ​មាន​ផ្ទៃពោះ​ មុន​ពេល​រៀបការ​?

Post a Comment

0 Comments

Close Menu