យោងតាមប្រភពពីមន្ត្រីគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា ស្របពេលដែលតុលាការគ្រោងកោះហៅឲ្យចូលបំភ្លឺនេះ លោក ខៀវ ភីរម្យ តំណាងរាស្ត្រមណ្ឌលក្រចេះរបស់គណបក្សសង្គ្រោះជាតិ បានទៅបួសនៅវត្តថ្នល់ទទឹង ខេត្តកំពង់ស្ពឺ។ ចំណែកមួយចំនួនទៀតបានចេញទៅក្រៅប្រទេសមានដូចជា លោក រៀល ខេមរិន្ទ្រ ,លោក ហូរ វ៉ាន់ ,លោកស្រី មូរ សុខហួរ ,លោក នុត រំដួល ម៉ៅ មុនីវណ្ណ ..ជាដើម ហើយក៏មានតំណាងរាស្ត្រមួយចំនួនទៀត គ្រោងនឹងចាកចេញផងដែរ។
សូមបញ្ជាក់ថា ទាក់ទងករណីបាតុកម្មរំដោះទីលានប្រជាធិបតេយ្យ មានបក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៧រូបបានពាក់ព័ន្ធ ហើយមកដល់ពេលនេះ មន្ត្រី និងសកម្មជនចំនួន១៤នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។ ដោយក្នុងនោះ ជនជាប់ចោទចំនួន១១នាក់ ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារពី៧ឆ្នាំ ទៅ២០ឆ្នាំ ដោយចោទពីបទដឹកនាំកុបកម្ម និងចូលរួមក្នុងចលនាកុប្បកម្មទាមទារឲ្យបើកទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤៕
តំណាងរាស្ត្រ CNRP ខ្លះទៅបួស ខ្លះទៅក្រៅប្រទេស ខណៈតុលាការគ្រោងកោះហៅចូលបំភ្លឺរឿងក្ដីហិង្សានៅក្បែរស្ពាននាគ

0 Comments