លោកបានថ្លែងនៅទីលាន St. Peter ថា ៧០ឆ្នាំកន្លងមកហើយ នៅថ្ងៃទី៥ និងទី៩ នៃខែសីហា ឆ្នាំ១៩៤៥ ការវាយប្រហារគ្រាប់បែកបរមាណូដ៏គួរឲ្យភ័យខ្លាចនៅ ហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី បានកើតឡើង។ មកដល់ពេលនេះ ព្រឹត្តិការណ៍ដ៏អាក្រក់នេះនៅតែដាស់តឿនពីភាពភ័យរន្ធត់ និងការស្អប់ខ្ពើម។
សម្តេចប៉ាបបាននិយាយថា ការវាយប្រហារនេះគឺជានិមិត្តសញ្ញានៃ “អំណាចដ៏ធំសម្បើមនៃមនុស្សជាតិ” នៅពេលដែលមនុស្សប្រើប្រាស់ខុសការរីកចម្រើនខាងវិទ្យាសាស្ត្រនិងបច្ចេកទេស។
សម្តេចប៉ាបបានបន្ដទៀតថា ត្រូវឆ្លើយថា “ទេ” ចំពោះសង្គ្រាមនិងអំពើហិង្សា ហើយឆ្លើយថា “បាទ” ចំពោះកិច្ចពិភាក្សា និងចំពោះសន្ដិភាព។ សង្គ្រាមមួយតែងតែចាញ់។ វិធីតែមួយគត់ដើម្បីឈ្នះសង្គ្រាម គឺកុំចាប់ផ្តើមវា។
ជាមួយគ្នានោះ សម្តេចប៉ាប Francis ក៏បានសម្តែងនូវក្តីព្រួយបារម្ភយ៉ាងជ្រាលជ្រៅផងដែរអំពីស្ថានភាពក្នុងប្រទេសអែលសាល់វ៉ាឌ័រ ជាកន្លែងដែលមនុស្សទទួលរងគ្រោះទុរ្ភិក្ស វិបត្តិសេដ្ឋកិច្ច ការប៉ះទង្គិចគ្នាក្នុងសង្គម និងការកើនឡើងអំពើហិង្សា។
គួរបញ្ជាក់ថា នៅថ្ងៃទី០៦ និងថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៤៥ សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី របស់ប្រទេសជប៉ុន ដោយបានសម្លាប់មនុស្សស្ទើរតែ ២៥០,០០០នាក់៕
RT
សម្តេចប៉ាប Francis ៖ សង្គ្រាមតែងតែចាញ់
0 Comments