Ad Code

រូបភាព Myolie Wu ផ្អែមល្ហែមជាមួយមិត្តប្រុស ដើម្បីបញ្ជាក់ក្តីស្នេហ៍

តាម​ប្រភព​ព័ត៌​មាន​ទីក្រុង​ហុងកុង​បានឱ្យដឹងថា កាលពី​ថ្ងៃទី១៥ខែសីហា​កន្លងទៅនេះ កញ្ញា Myolie Wu ដែលជា​អតីត​តារា​សម្តែង​និង​ជា​បវរ​កញ្ញាឯក​ដ៏​លេចធ្លោ​របស់​TVB  បន្ទាប់ពីប្រកាស​ថ្ងៃ​រៀប​មង្គលការ​ជាមួយ​លោក Philip Lee ដែលជា​ពាណិជ្ជករ​នៅ​ទីក្រុង​ហុងកុង​កន្លងមកនេះកញ្ញា​បាន​បង្ហោះ​រូបភាព​ជាមួយ​មិត្ត​ប្រុស​របស់​កញ្ញា​ មួយ​សន្លឹក ដោយ​បង្ហាញ​ពី​ភាពស្និទ្ធស្នាល​និង​ភាព​ផ្អែម​ល្អែ​ម​របស់​កញ្ញា  ដើម្បី​បញ្ជាក់​ក្តី​ស្នេហ៍​ឲ្យ​មហាជន​ដឹងលឺ។


បើ​យើង​ក្រឡេក​ទៅ​មើលរូប​ភាព​មួយ​នោះ​វិញ គេ​បាន​សង្កេតឃើញថា កញ្ញា Myolie Wu និង លោក Philip Lee ត្រូវបាន​គេ​ថត​ពី​ខាងក្រោយ​ដោយ​អ្នក​ទាំង២បាន​កាន់​ដៃ​គ្នា ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅលើ​រូ​បប​ភាព​មួយ​នោះ កញ្ញា Myolie Wu បានសរសេរថា “អគុណ​ដែល​អ្នកមាន​វត្តមាន​ក្នុង​ជីវិត​របស់ខ្ញុំ ទទួលយក​ខ្ញុំ ថែមទាំង​ខំ​ស៊ូទ្រាំ​ប្រឈមមុខ​នឹង​ឧបសគ្គ​ទាំងឡាយ​ជាមួយ​ខ្ញុំ អ្នក​បានផ្តល់​ការគោរព​និង​ទុកចិត្ត​លើ​ខ្ញុំ សំខាន់បំផុត​គឺ​ស្រលាញ់​ខ្ញុំ។


ទាក់ទង​នឹង​រឿង​ស្នេហា​ភ្លើងចំបើង​មួយ​នេះ ត្រូវបាន​គេ​បង្ហើប​ឲ្យ​ដឹង​ទៀតថា កាលពី​ឆ្នាំ២០១៤កន្លងទៅនេះ Myolie Wu បាន​ទៅ​កំសាន្ត​នៅ​ឆ្នេរសមុទ្រ​ជាមួយ​បងប្អូន​ស្រី និង​បាន​ថតរូប​ប៉ុន្មាន​សន្លឹក​ក្នុង​សម្លៀកបំពាក់​ឈុត​ហែល​ទឺ​ក បង្ហាញ​ឲ្យ​ឃើញ​សាច់​សខ្ចី និង​ដើមទ្រូង​ដ៏​ទ្រលុកទ្រលន់​របស់​កញ្ញា។ បន្ទាប់មក លោក Philip Lee ក៏បាន​ប្រទះឃើញ​រូបថត​ទាំងនោះ ហើយក៏​បានធ្វើ​ឲ្យ​លោក​ឈ្លក់​វង្វេង​នឹង​សម្រស់​របស់​កញ្ញា Myolie Wu តែម្តង។ ក្រោយមក កញ្ញា​បាន​ចូលរួម​ពី​ធី​ខួបកំណើត​មិត្ត​ចាស់ ដែល​គាប់​ជួន​ក៏បាន​ជួប​នឺង​លោក​ម្តងទៀត។ កញ្ញា Myolie Wu បាន​ថ្លែងប្រាប់​អ្នក​សារ​ព័ត​មាន​ថា ”នៅពេលដែល​បាន​ជួប Philip ជា​លើកដំបូង បេះដូង​របស់ខ្ញុំ​លោត​ដុកដាក់” ដែល​គេ​តែង​និយាយថា ឃើញ​ភ្លាម​ស្រលាញ់​ភ្លែត ហើយ​អ្នក​ទាំងពីរ​ក៏បាន​ចាប់ផ្តើម​ស្គាល់គ្នា​ទៅវិញទៅមក ហើយ​ភ្លើង​ស្នេហ៍​ក៏បាន​ឆាបឆេះ​ឡើង​តាំងពី​ពេលនោះ​មក។


គួរបញ្ជាក់​ផងដែរ​ថា ទោះបីជា​គូស្នេហ៍​មួយគូ​នេះ ទើបតែ​ចាប់ផ្តើម​មិនបាន​មួយឆ្នាំ​ក៏ពិតមែន ប៉ុន្តែ​គេ​សង្កេតឃើញថា រូបគេ​ទាំងពីរ​នាក់ ពិតជា​បង្កប់​នូវ​ភាព​ល្អូកល្អើន​និង​ភាព​ផ្អែម​ល្អែ​ម​ជាង​គូស្នេហ៍​ដទៃទៀត។ ចំពោះ​ថ្ងៃ​រៀប​មង្គលការ​របស់​អ្នក​ទាំងពី​វិញ​គឺ​ប្រព្រឹត្ត​នៅ​ថ្ងៃទី២៨ខែសីហា​ខាងមុខនេះ​នៅក្នុង​ប្រទេស​អង់គ្លេស។


myolie-wu-03


myolie-wu-04


myolie-wu-02


myolie-wu-01



រូបភាព Myolie Wu ផ្អែមល្ហែមជាមួយមិត្តប្រុស ដើម្បីបញ្ជាក់ក្តីស្នេហ៍

Post a Comment

0 Comments

Close Menu