Ad Code

ជន​សង្ស័យ​ម្នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ អំពី​បទ​វាយ​ប្លន់​តាម​ដីកា​របស់​តុលាការ​

បន្ទាយមានជ័យ ៖ នៅ​ថ្ងៃទី​១៦ ​ខែសីហា​ឆ្នាំ​២០១៥​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ចុះ​អនុវត្ដ​តាម​ដីកា​តុលាការខេត្ត​បន្ទាយមានជ័យ​បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ទៅដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​វាយ​ប្លន់​ម្នាក់​នៅ​ក្រុង​សេរី​សោភ័ណ​បញ្ជូន​ទៅ​តុលាការ។


លោក​វរសេនីយ៍ត្រី​ភឿង​ម៉ាន់​សិង្ហ​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ អ៊ុន​ភារុណ​អាយុ ២០​ឆ្នាំ រស់​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រះ​ពន្លា ក្រុង​ស្រីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។


លោក​ភឿង​ម៉ាន់​សិង្ហ​បាន​និយាយ​បន្តថា​ តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​ក្រោម​បទចោទប្រកាន់​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ភូមិ​ព្រៃ​ប្ញស្សី សង្កាត់​ព្រះ​ពន្លា កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៥​មក​ម្ល៉េះ។ លោក ភឿង ម៉ាន់​សិង្ហ បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ទទួល បាន​ដីកា​ពី​តុលាការ និង​មាន​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អាត់​ខែម​ស្នងការ​នគ​បាល​ខេត្ត​បន្ទាយមានជ័យ​បាន​ដាក់​បញ្ជា​ឲ្យ​កម្លាំង​របស់​លោក​ចុះ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្ត​ទុកដាក់​រហូត​ឈាន​ទៅដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បានតែ​ម្តង​។​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់៕


 




ជន​សង្ស័យ​ម្នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ អំពី​បទ​វាយ​ប្លន់​តាម​ដីកា​របស់​តុលាការ​

Post a Comment

0 Comments

Close Menu