Ad Code

កុមារ​ដែល​ទៅលេង​នៅ​ឧទ្យាន​ Yosemite National Park ធ្លាក់ខ្លួន​ឈឺ​ ដោយសា​រជំងឺ​ប៉ែស្ដ

ជា​រៀងរាល់ឆ្នាំ​ ឧទ្យាន Yosemite National Park ដ៏គួរ​ឲ្យ​ចាប់ចិត្ដ​ ទទួល​ភ្ញៀវ​ទេសចរ​បាន​ដល់​ទៅ​ប្រមាណ​៤​លាន​នាក់។ ប៉ុន្ដែ​ពេល​ទៅ​កម្សាន្ដ​នៅរដូវ​វិស្សមកាល​នេះ គឺមិន​ស្វាគមន៍​​ជាស្ថាពរ​ ដោយសារ​តែ​កើត​មានជំងឺ​ប៉ែស្ដ។

ក្រសួង​សុខាភិបាល​នៃ​រដ្​ឋកាលីហ្វ័រនីញ៉ា និង​ឧទ្យាន​ជាតិ​ បានប្រកាស​កាលពីថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ​ថា កុមា​រម្នាក់​ដែលបាន​មកកម្សាន្ដ​នៅ​ក្បែរ​ព្រៃ​រុក្ខជាតិ​ Stanislaus National Forest ហើយ​បានបោះ​ជំរំនៅ​ឯ Yosemite’s Crane Flat Campground កាល​ពី​ពាក់​កណ្ដាល​ខែកក្កដា នោះ បាន​ឆ្លង​ជំងឺ​ប៉ែស្ដទៅហើយ។ កុមា​រនោះ​ត្រូ​វបាន​គេ​រកឃើញ​ពីក​រណី​កើត​ជំងឺ​ ហើយ​សមាជិក​ផ្សេង​ដទៃ​ទៀត​ ដែល​ទៅ​សម្រាក​កម្សាន្ដ​បោះ​ជំរំ​នោះ បានរាយការណ៍​ថា ពុំ​មាន​រោគសញ្ញា​អ្វី​ដែលពាក់ព័ន្ធ​ទៅនឹង​ជំងឺ​បែបនេះ​ទេ។

អាជ្ញាធរ​នៅតែបង្កើន​ការ​ណែនាំ​ ក៏ដូច​ជា​ការ​ព្រមាន​ដល់​ក្រុម​មនុស្ស​ផ្សេងៗ​ទៀត​ ឲ្យ​មាន​ការប្រុង​ប្រយ័ត្ន​នឹង​ជំងឺ​ដែល​ចម្លង​ដោយ​សត្វ​ចៃនេះ។

មានករណី​បាត់បង់ជីវិត​ដោយសារ​តែ​ជំងឺ​ប៉ែស្ដ​ដល់​ទៅ​២ករណី​ហើយនាឆ្នាំនេះ នៅ​រដ្ឋ​ Colorado

វីរុស​មរណៈ​ដែល​ងាយ​នឹង​ចម្លង​ដោយ​សក្ដានុ​ពល​ មិន​មែន​ជា​រឿងថ្មី​នោះទេ​ សម្រាប់ឧទ្យាន Yosemite ដែល​ជា​ទីកន្លែង​សម្រាប់​មនុស្ស​ផង​​ទាំងឡាយ​ ទៅ​សម្រាក​កម្សាន្ដ​ជាប្រចាំឆ្នាំ ក្នុង

ការ​ដើរ​លេង ទស្សនាទេស​ភាព​ ការ​ងូត​ទឹកដ៏ ត្រជាក់ និង​ទៅ​កម្សាន្ដ​នៅ​ក្នុង​ព្រៃ​ស្រោង​នោះ។

កាលពី​ឆ្នាំ​២០១២ មានអ្នក​ទៅកម្សាន្ដ​នៅ​ក្នុង​ឧទ្យាន​នោះបានស្លាប់​ បន្ទាប់ពី​ឆ្លង​វីរុស​ម្យ៉ាង​ហៅថា hantavirus។ ដោយ​ឡែក​ជំងឺ​ប៉ែស្ដ​កម្រកើត​មាន​ណាស់ មិន​មែន​តែនៅក្នុង​ឧទ្យាន​ជាតិ Yosemite ប៉ុណ្ណោះទេ គឺ​ទូទាំង​សហ​រដ្ឋ​អាមេរិក។

ជំងឺ​នេះ​បាន​សម្លាប់​មនុស្ស​អស់​ដល់​ទៅ​រាប់​លាន​នាក់​ កាលពីប៉ុន្មាន​សតវត្សរ៍​កន្លង​ទៅ ពេលដែល​​វា​ជា​ប្រភេទ​ជំងឺ​ដែល​អាច​ព្យាបាល​បាន​ដោយ​ឱសថ​វេជ្ជសាស្ដ្រ​សម័យ​ទំនើប​ ដូច​ជា​ប្រភេទ​ថ្នាំ​ផ្សះអង់ទីប៊ីយ៉ូទិក និង​ឱសថ​ប្រឆាំង​នឹង​វីរុស-មីក្រូប (anti-microbial) ហើយជំងឺ​នេះ​វា​ក៏មិន​បាត់​បង់​អស់​នោះ​ដែរ៕

Reuters


កុមារ​ដែល​ទៅលេង​នៅ​ឧទ្យាន​ Yosemite National Park ធ្លាក់ខ្លួន​ឈឺ​ ដោយសា​រជំងឺ​ប៉ែស្ដ

Post a Comment

0 Comments

Close Menu