Ad Code

ការ​ប្រារព្ធ​ទិវា​អក្ខរកម្ម​៨​កញ្ញា​ ក្រោម​ប្រធានបទ "អក្ខរកម្ម​រួមចំណែក​កាត់បន្ថយ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន"​

បន្ទាយមានជ័យ ៖ ល្ងាច​ថ្ងៃ​ទី​១១ ខែ​កញ្ញា​ ឆ្នាំ​២០១៥​ នៅ​សាលាបឋមសិក្សា​ម៉ាឡៃ ក្នុង​ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​ បាន​ប្រារព្ធ​ទិវា​អក្ខរកម្ម​៨​កញ្ញា ក្រោម​ប្រធានបទ​អក្ខរកម្ម​ចូល​រួម​ចំណែក​កាត់បន្ថយ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​។ ពិធី​ទិវា​អក្ខរកម្ម​នេះ​មានការ​ចូលរួម​ពី​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ ,លោក ​លី​ សារី​ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ លោកគ្រូ អ្នកគ្រូ​ និង​សិស្ស​ជាច្រើន​នាក់​ទៀត​ផង​ដែរ។


លោក គោ​ស៊ុំ សារឿ​ត​ បាន​មានប្រសាសន៍​ក្នុង​ទិវា​អក្ខរកម្ម​នោះ​ថា ​ទិវា​អក្ខរកម្ម​គឹ​ជា​ទិវា​ធ្វើការ​ផ្សព្វផ្សាយ​ដល់​មនុស្ស​ដែល​មិន​ចេះ​អក្សរ​ឲ្យ​បាន​ចូលរៀន​នៅ​ថ្នាក់រៀន​បន្ត​ មិន​ថា​យប់ ឬ​ថ្ងៃ​ឡើយ​ ពិសេស​មនុស្ស​ចាស់​ដែល​មិនចេះ​អក្សរ​និង​ជនពិការ​ជាដើម​។​


លោក​បាន​បន្ត​ទៀត​ថា​ ទិវា​អក្ខរកម្ម​ឆ្នាំនេះ​ក្រោម​ប្រធានបទ​អក្ខរកម្ម​រួមចំណែក​កាត់បន្ថយ​ពលករ​ចំណាកស្រុក​ទាំង​ប្រថុយ​ប្រថាន ហើយ​ប្រធានបទ​នេះ​បាន​បង្កប់​នូវ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ និង​បាន​បង្ហាញ​ពី​ការ​បន្ត​យក​ចិត្ត​ទុក​ដាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង​ធនធានមនុស្ស​ផ្សារភ្ជាប់​នឹង​វិជ្ជាជីវៈ​ ដើម្បី​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​ និង​កាត់បន្ថយ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​ ព្រោះ​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​ និង​គ្មាន​គោលដៅ​ច្បាស់លាស់​ជាហេតុ​ធ្វើ​ឲ្យ​ជួប​បញ្ហា​ស្មុគ​ស្មាញ​ជាច្រើន​ពាន់​ឧបសគ្គ​ និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀត​ផង​។


លោក​បាន​បន្ត​ទៀត​ថា ដូច្នេះ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ជំរុញ​ណែនាំ​ប្រជាពលរដ្ឋ​ដែល​មិនបាន​រៀន​សូត្រ ​ឬ​បោះបង់​ការសិក្សា​ ដើម្បី​ឲ្យ​មាន​ឱកាស​បាន​ចូលរៀន​សាជាថ្មី​នៅ​តាម​ថ្នាក់រៀន​ក្រៅ​ប្រព័ន្ធ​ ពិសេស​ជន​ពិការ​ឲ្យ​ទទួល​បាន​នូវ​ការរៀនសូត្រ​។​

លោក​បាន​បន្ត​ទៀត​ថា សិស្ស ​និស្សិត​នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ ​និង​ឯកជន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រុម​កាយរឹទ្ធិ​ និង​ក្រុម​យុវជន​កាកបាទក្រហម​កម្ពុជា​ ត្រូវ​ចូលរួម​បង្រៀន​ដល់​ស្ម័គ្រចិត្ត​ដល់​អ្នក​មិន​ចេះ​អក្សរ​នៅ​តាម​ថ្នាក់​អក្ខរកម្ម។


លោក​បាន​បន្ត​ទៀត​ថា មាន​អក្ខរកម្ម​ មានការ​គិតគូរ​ និង​ការសម្រេច​ចិត្តបាន​ត្រឹមត្រូវ មាន​អក្ខរកម្ម​នាំ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីកចម្រើន មាន​អក្ខរកម្ម​នាំ​ឲ្យ​សង្គមជាតិ​អភិវឌ្ឍ ​និង​មាន​សុខ​ដុម​រមនា​ទៀត​ផង៕


Pisey-2015-09-12-full-a39


Pisey-2015-09-12-full-a38
Pisey-2015-09-12-full-a30


Pisey-2015-09-12-full-a31


Pisey-2015-09-12-full-a35


Pisey-2015-09-12-full-a37







ការ​ប្រារព្ធ​ទិវា​អក្ខរកម្ម​៨​កញ្ញា​ ក្រោម​ប្រធានបទ "អក្ខរកម្ម​រួមចំណែក​កាត់បន្ថយ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន"​

Post a Comment

0 Comments

Close Menu