Ad Code

បើក​ឡាន​ដឹក​ស្រី​ស្នេហ៍​រេ​ចង្កូត​បុក​រះ​ម៉ូតូ​បណ្ដាល​ឲ្យ​ស្លាប់​មន្ត្រី​PM​ម្នាក់

សៀមរាប ​៖ ​នៅ​វេលា​ម៉ោង​ជាង​៤​ទៀបភ្លឺ​ ថ្ងៃ​ទី​១២ ខែ​​កញ្ញា ឆ្នាំ​២០១៥ ​ស្ថិត​នៅ​មុខ​កន្លែង​លក់​សំបុត្រ​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​គួរ​ឲ្យ​រន្ធត់​បណ្ដាល​ឲ្យ​មន្ត្រី​ប៉េអឹម ​ខេត្ត​សៀមរាប ម្នាក់​បាន​ស្លាប់​បាត់បង់​​ជីវិត​នៅ​កន្លែង​កើតហេតុ​ ចំណែក​មនុស្ស​២​នាក់​ផ្សេង​ទៀត​ ជា​អ្នក​ដឹក​ត្រី​លក់​តាម​ម៉ូតូ​រង​របួស​ធ្ងន់ ដោយសារតែ​រថយន្ត​កាមរី​បា​ឡែ​ន​បើក​បុក​​បញ្ច្រាស​ទិស​អូស​ជាង​២​ម៉ែត្រ។


មន្ត្រី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ ដែល​ស្លាប់​ជា​មន្ត្រី​អាវុធហត្ថ​ស្រុក​ប្រាសាទ​បាគង​ ខេត្ត​សៀមរាប​មាន​ឈ្មោះ​ខែម សៀងលី​ ភេទ​ប្រុស អាយុ ឋានៈ​ ព្រឹន្ទបាលឯក​ មក​ធ្វើការ​ជាមួយ​ខាង​អប្សរា ​ជិះ​ម៉ូតូ​ម៉ាក​ឃ្លីក​​ ពណ៌​ខ្មៅ។ ចំណែក​២​នាក់​ផ្សេងទៀត ជា​អ្នក​ដឹក​ត្រី​លក់ ជិះ​ម៉ូតូ ម៉ាក​វ៉េ​វ ពណ៌​ខ្មៅ​នៅ​មិនទាន់​ដឹង​ឈ្មោះ​នៅឡើយ​ទេ។ រីឯ​ម៉ូតូ​ទាំង​២គ្រឿង​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ។


មន្ត្រី​សមត្ថកិច្ច​បញ្ជាក់​ថា ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ត្រូវ​បាន​ឃាត់​ខ្លួន​ភ្លាមៗ​នាំ​យក​ទៅ កាន់​ការិយាល័យ​​ចរាចរណ៍ ខេត្ត​សៀមរាប​ទាំង​យប់។ ជន​នេះ​​​ជិះ​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន ​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​សៀមរាប​ 2​B-1482 ​ក្នុង​ទិសដៅ​ខាងជើង​មក​ត្បូង។ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ទាំង​២​បើក​ពី​ទិស​ខាងត្បូង​ទៅ​ជើង ​​មកដល់​ចំណុច​ខាងលើ ​ក៏​ត្រូវ​​​រថយន្ត​ ដែល​បើក​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​មក​បុក​ម៉ូតូ​ខាងឆ្វេង​ដៃ​ពេញ​ទំហឹង​តែម្ដង។ ជាមួយ​គ្នា​នេះ​អ្វី ដែល​គួរ​ឲ្យ​សង្វេគ​នោះ ក្រោយ​កើតហេតុ គេ​បាន ឃើញ​ក្រុម​គ្រួសារ​ជនរងគ្រោះ​មន្ត្រី​ប៉េអឹម ដែល​ស្លាប់​បាន​មក​កន្លែង​កើតហេតុ​ រួច​ស្រែក ទ្រហោយំ​គួរ​ឲ្យ​អាឡោះ​អាល័យ​ពន់ពេក៕





បើក​ឡាន​ដឹក​ស្រី​ស្នេហ៍​រេ​ចង្កូត​បុក​រះ​ម៉ូតូ​បណ្ដាល​ឲ្យ​ស្លាប់​មន្ត្រី​PM​ម្នាក់

Post a Comment

0 Comments

Close Menu