Ad Code

ឪពុក​ក្មេក​កាប់​កូនប្រសា​ជាច្រើន​កាំបិត​យ៉ាង​ព្រៃផ្សៃ ​រួច​អូស​សព​ទម្លាក់​ចូល​ក្នុង​ទឹក

ពោធិ៍សាត់ ​៖​ មាន​ករណី​ឃាតកម្ម​ដ៏​សាហាវ​មួយ​បាន​កើតឡើង ​ដោយ​ឪពុកក្មេក​បាន​កាប់​កូនប្រសា​​ជាច្រើន​កាំបិត​បណ្ដាល​ឲ្យ​ដេក​ដួល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ រួច​ទាញ​សព​ទម្លាក់​ចូល​ក្នុង​ទឹក​បឹង​ទន្លេសាប។


សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​ហិង្សា​រវាង​ឪពុកក្មេក​ និង​កូនប្រសា​នេះ​ផ្ដើម​ចេញ​ពី​ កូនប្រសា​ស្រវឹង ​ហើយ​រករឿង​ឪពុក​រាល់ថ្ងៃ ​ទើប​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៥​ វេលា​ម៉ោង​ប្រហែល​២​រសៀល​នេះ​ ឪពុក​ខឹង​ទ្រាំ​លែង​បាន​ក៏​ទាញ​កាំបិត​កាប់​ទៅលើ​កូនប្រសា​​នោះ​ជាច្រើន​កាំបិត​បណ្ដាល​ឲ្យ​ដាច់​រាងកាយ​ស្ទើរ​គ្រប់​កន្លែង ហើយ​ឪពុក​នោះ​បាន​អូស​សព​កូន​ទម្លាក់​ទឹក​ទន្លេ​សាប តែ​អ្នក​ភូមិ​ឃើញ​ក៏​ស្រង់​យក​មក​​​ដាក់​លើគោក​វិញ។


បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ​ ហើយ​កំពុង​ប្រមូល​ព័ត៌មាន​លើ​ករណី​នេះ ដោយ​គេ​អះអាង​ថា ជន​ដៃ​ដល់​ក៏​នៅ​ទីនោះ​ដែរ៕



ឪពុក​ក្មេក​កាប់​កូនប្រសា​ជាច្រើន​កាំបិត​យ៉ាង​ព្រៃផ្សៃ ​រួច​អូស​សព​ទម្លាក់​ចូល​ក្នុង​ទឹក

Post a Comment

0 Comments

Close Menu