ក្លិបយក្សអេស្ប៉ាញ Barcelonaបានចេញសេចក្តីថ្លែងការណ៍មួយការពារដល់កីឡាករ Lionel Messi បន្ទាប់ពីមានព័ត៌មានថា តារាបាល់ទាត់របស់ពួកគេម្នាក់នេះ នឹងត្រូវកាត់ទោសពាក់ព័ន្ធនឹងការចោទប្រកាន់រឿងបន្លំពន្ធរដ្ឋនោះ។
កីឡាករវ័យ២៨ឆ្នាំម្នាក់នេះ គ្រោងនឹងឡើងខ្លួនបង្ហាញភាពស្អាតស្អំរបស់លោក ក៏ដូចជាលាងសម្អាតការចោទប្រកាន់ដែល ដែលមានតាំងពីឆ្នាំ២០០៧ និងឆ្នាំ២០០៩មកម្ល៉េះ ពោលគឺបន្ទាប់ពីការិយាល័យរដ្ឋអាជ្ញា បានណែនាំឲ្យចោទប្រកាន់ឪពុករបស់ Messiគឺលោក Jorge។
ទោះបីជាយ៉ាងណាក៏ដោយ អគ្គមេធាវី បានបង្វែរទិសដៅ នឹងដាក់ការចោទប្រកាន់មួយមកលើខ្សែប្រយុទ្ធស្ថិតនៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនម្នាក់នេះ ហើយក្នុងករណីដែលពួកគេអាចរកឃើញការពិត មានន័យថា គាត់នឹងអាចនឹងប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល២២ខែទៀតផង។
ពាក់ព័ន្ធនឹងដំណឹងដ៏រសើបនេះដែរ ក្លិប Barcelonaមានការតក់ស្លុតយ៉ាងខ្លាំង។ ក្លិបបានអះអាងថា ពួកគេសូមបង្ហាញនូវសាមគ្គីភាព និងភាពអាណិតអាសូរដល់កីឡាករ Lionel Messi និងក្រុមគ្រួសាររបស់គាត់ អំឡុងពេលវេលាដ៏លំបាកនេះ ហើយក្លិបនឹងបន្តគាំទ្រទាំងកម្លាំងកាយចិត្ត និងស្មារតី ក្នុងពេលការកាត់ទោសរបស់គាត់៕
ក្លិប Barcelona ភ្ញាក់ផ្អើលនឹងករណីលួចបន្លំពន្ធរដ្ឋរបស់កីឡាករ Lionel Messi
0 Comments