Ad Code

យុវជន​២​នាក់​ចង​.​ក​ស្លាប់​ទន្ទឹមគ្នា ដោយ​បន្សល់​នូវ​លិខិត​បណ្ដាំ​មួយ​ច្បាប់

ព្រះសីហនុ​ ៖​ យុវជន​ចំនួន​២​នាក់​បានសម្រេច​ចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​បណ្ដាល​ឲ្យ​ស្លាប់​ទន្ទឹមគ្នា ដោយ​បាន​បន្សល់ទុក​លិខិត​បណ្ដាំ​មួយ​ច្បាប់ សរសេរ​ថា​«​ងាប់​លេង​គ្មាន​ពាក់ព័ន្ធ​ជាមួយ​បងប្អូន​ណា​ទេ»។


ករណី​ចង​.​ក​ស្លាប់​ទន្ទឹមគ្នា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ ២០១៥ នៅ​ចំណុច​ក្រុម​៧ ភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត ព្រះសីហនុ។

​ ​

យុវជន​ទាំង​២​នាក់​នោះ​មាន​ទី​១. ពុធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​ទូ​ក មាន​ស្រុកកំណើត ស្រុកស្រែ​អំបិល ខេត្តកោះកុង​។ ទី​២. សន ឃី​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​ទូ​ក មាន​ស្រុកកំណើត ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត។


មុន​ពេល​ធ្វើ​​អត្តឃាត​ជនរងគ្រោះ​ឈ្មោះ​ឃី​ន​បាន​សរសេរ​លិខិត​​បណ្តាំ​មួយ​ច្បាប់ ដោយ​សរសេរ​ថា​«​ខ្ញុំ​ឃី​ន និង​ពុត សូម​ងាប់​លេង​គ្មាន​ពាក់ព័ន្ធ​ដល់​បងប្អូន​ណា សូម​ឪពុកម្ដាយ​ខ្ញុំ​ជួយ​ដុត​ខ្ញុំ​ទាំងពីរ​ផង​។ សូម​អភ័យទោស ដែល​កូន​បាន​ធ្វើ​ខុស​ពី​មុន​។​ពី​ឃី​ន​»​។ នៅ​ក្នុង​លិខិត​នោះ​ដែរ​ក៏មាន​សរសេរ​លេខ​ទូរស័ព្ទ​ប្រព័ន្ធ​ស្មា​ត និង​មិត្ត​ហ្វូ​ន​ផងដែរ៕



យុវជន​២​នាក់​ចង​.​ក​ស្លាប់​ទន្ទឹមគ្នា ដោយ​បន្សល់​នូវ​លិខិត​បណ្ដាំ​មួយ​ច្បាប់

Post a Comment

0 Comments

Close Menu