Ad Code

នារី​វ័យក្មេង​បើក​រថយន្ត​បុក​អ្នក​ជិះ​ម៉ូតូ​បណ្ដាល​ឲ្យ​របួស រួច​ព្យាយាម​បើក​គេច ​

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ដោយសារ​រថយន្ត​ស្រី​ស្អាត​បើក​បុក​ទាំង​កំរោល រួច​ព្យាយាម​បើក​គេច​មិន​ទទួលខុស​ត្រូវ តែ​គេច​មិន​រួច ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវ​ច្បាប់។​


គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​ប្រមាណ​២១​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៥ ​នៅ​ចំណុច​ម្តុំ​រោងកុន​គិរីរម្យ ផ្លូវ​ព្រះសីហនុ ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា​ រាជធានី​ភ្នំពេញ។


សាក្សី​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ពាក់​ស្លាក​លេខ 2AE-7439 បើកបរ​ដោយ​នារី​ម្នាក់​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះសីហនុ​ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​រោងកុន​គិរីរម្យ​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ទាំង​កំរោល បណ្ដាល​ឲ្យ​រង​របួស​ភាគី​ម៉ូតូ​ក្លី​ច ជិះ​២​នាក់ រង​របួស​ស្រាល ប៉ុន្តែ​ក្រោយពី​កើតហេតុ​រថយន្ត​ដែល​បើកបរ​ដោយ​ស្ត្រី​វ័យ​ជាង​២០​ឆ្នាំ​នោះ មិនបាន​ឈប់​ដោះស្រាយ​ទេ ​គឺ​បាន​ព្យាយាម​បើក​គេច​រហូតដល់​ចំណុច​ផ្លូវ​លេខ​១១១ ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្ទាក់​ចាប់​បាន ហើយក៏​ត្រូវ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​៧​មករា​ចុះទៅ​កាន់​កន្លែង​កើតហេតុ​ដើម្បី​អន្តរាគមន៍ និង​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់៕
Pisey-2015-10-17-full-BPisey-2015-10-17-full-B5



នារី​វ័យក្មេង​បើក​រថយន្ត​បុក​អ្នក​ជិះ​ម៉ូតូ​បណ្ដាល​ឲ្យ​របួស រួច​ព្យាយាម​បើក​គេច ​

Post a Comment

0 Comments

Close Menu