Ad Code

រុស្ស៊ី​ និង​អាមេរិក​ព្រមព្រៀងគ្នា​លើ​បញ្ហា​បច្ចេកទេស​ទាំងអស់​ស្ដីពី​សុវត្ថិភាព​ហោះហើរ​នៅ​ស៊ី​រី​

ក្រសួង​ការពារ​ជាតិ​របស់​ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​សុវត្ថិភាព​ហោះហើរ​ក្នុង​ពេល​ឆាប់ៗ​នេះ​នៅ​លើ​ប្រទេស​ស៊ី​រី​ជាមួយ​និង​មន្ទីរ​បញ្ច​កោណ​បន្ទាប់ពី​ភាគី​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​នៅ​លើ​គ្រប់​បញ្ហា​បច្ចេកទេស​ដែល​ចាំបាច់​ទាំងអស់​។​



លោក​វរសេនីយ៍ឯក Andrey Kartapolov បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​ថា “​បញ្ហា​បច្ចេក​ទេស​ទាំងអស់​ត្រូវ​បាន​យល់ព្រម​រួចហើយ​ជាមួយ​រុស្ស៊ី​ ហើយ​មេធាវី​របស់​សហរដ្ឋអាមេរិក​នៅ​ពេល​នេះ​កំពុង​ពិនិត្យមើល​អត្ថបទ​នៃ​ឯកសារ​នេះ​”។​



យោង​តាម​លោក Kartapolov បាន​ឲ្យ​ដឹង​ថា អនុស្សរណៈ​ស្ដីពី​សុវត្ថិភាព​ការហោះហើរ​លើ​ប្រទេស​ស៊ី​រីនឹង​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ទីក្រុង​មូស្គូ ​និង​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​ពេល​យ៉ាង​ឆាប់​ខាងមុខ​។​



លោក​បាន​បន្ថែម​ថា ក្រសួងការពារជាតិ ​និង​មន្ទីរ​បញ្ច​កោណ​បាន​ធ្វើ​សន្និសីទ​តាម​វីដេអូ​ចំនួន​បី​រួច​ទៅ​ហើយ​ក្នុង​ការ​ពិភាក្សា​គ្នា​អំពី​កិច្ចព្រមព្រៀង​នេះ​។​



លោក Kartapolov បាន​សង្កត់ធ្ងន់​ថា “​កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់​នូវ​លក្ខខណ្ឌ​សម្រាប់​ការ​ការពារ​នៃ​ស្ថានភាព​ជាក់លាក់​ដែល​អាច​បណ្ដាល​ឲ្យ​ទៅជា​ប្រភេទ​នៃ​គ្រោះថ្នាក់​មួយចំនួន​ក្នុង​ដែនអាកាស​ស៊ី​រី​ក្នុងអំឡុងពេល​ប្រតិបត្តិការ​ផ្លូវអាកាស​ដោយ​ប្រទេស​រុស្ស៊ី​និង​ប្រទេស​ដៃគូ​ចម្រុះ​” ។​



លោក​បាន​បន្ថែម​ទៀត​ថា ក្រុង​មូស្គូ​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ជៀស​វាង​ការ​ប៉ះទង្គិច​គ្នា​នៅ​លើ​មេឃ​លើ​ប្រទេស​ស៊ី​រី​ជាមួយ​អាមេរិក​ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ទាំងអស់​។​



លោក Kartapolov បាន​ឲ្យ​ដឹង​ថា ក្រសួងការពារជាតិ​បាន​បង្កើត​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​យោ​ធា​ប្រទេស​ទួរគី​ ដើម្បី​ជៀសវាង​ឧប្បត្តិហេតុ​ការហោះហើរ​របស់​រុស្ស៊ី​នៅ​ជិត​ព្រំដែន​ទួរគី​។​



កាលពី​ព្រឹក​ថ្ងៃ​សុក្រ​កង​យោធា​ប្រទេស​ទួរគី​បាន​និយាយ​ថា ខ្លួន​បាន​បាញ់​ធ្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​នៅ​តាម​បណ្តោយ​ព្រំដែន​ស៊ី​រី​។​



ជាមួយគ្នា​នោះ​ខ្សែ​ទូរស័ព្ទ hotline រវាង​មូលដ្ឋាន​កងទ័ពអាកាស​រុស្ស៊ី​នៅក្នុង​ប្រទេស​ស៊ី​រី​ និង​មជ្ឈ​មណ្ឌល​បញ្ជាការ​កង​ទ័ពអាកាស​របស់​អ៊ីស្រាអែល​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ផង​ដែរ​ក្នុង​គោលបំណង​ ដើម្បី​សម្របសម្រួល​ការហោះហើរ​លើ​ប្រទេស​ស៊ី​រី​។​



លោក Kartapolov បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ និង​ថ្ងៃ​សុក្រ រុស្ស៊ី​ និង​អ៊ីស្រាអែល​បាន​រៀប​ចំ​ធ្វើការ​បណ្តុះបណ្តាល​រួមគ្នា​ ដើម្បី​បញ្ចៀស​ឧប្បត្តិហេតុ​ក្នុង​ដែនអាកាស​ស៊ី​រី៕


RT




រុស្ស៊ី​ និង​អាមេរិក​ព្រមព្រៀងគ្នា​លើ​បញ្ហា​បច្ចេកទេស​ទាំងអស់​ស្ដីពី​សុវត្ថិភាព​ហោះហើរ​នៅ​ស៊ី​រី​

Post a Comment

0 Comments

Close Menu