Ad Code

មូល​ហេតុ​ដែល​អាមេរិក​ភ័យខ្លាច​ភាព​ជោគជ័យ​របស់​លោក​ពូទីន​នៅ​ស៊ី​រី​

សហរដ្ឋអាមេរិក ​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ចង់​ឃើញ​ប្រតិបត្តិការ​យោធា​របស់​ប្រទេស​រុស្ស៊ី​ក្នុង​ប្រទេស​ស៊ី​រី​មាន​កំហុស​ ខណៈ​ដែល​ជោគជ័យ​របស់​រុស្ស៊ី​នឹង​អាច​កម្ចាត់​ឧបាយកល​ផ្លាស់ប្ដូរ​របប​របស់​លោក​ខាងលិច​។ វា​ក៏​នឹង​ជា​សញ្ញា​តុល្យភាព​នៃ​អំណាច​ដែល​បាន​ផ្លាស់ប្ដូរ​ទៅ​ឆ្ងាយ​ពី​អនុត្តរភាព​របស់​ស​ហ​រដ្ឋ​អាមេរិក​ផង​ដែរ​។​



កាលពី​សប្ដាហ៍​មុន​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក Ashton Carter បាន​ទស្សន៍ទាយ​រុស្ស៊ី​នឹង​រង​ទុក្ខ​វិញ​ចំពោះ​ពី​ការធ្វើអន្តរាគមន៍​រប​ស់​ខ្លួន​នៅក្នុង​ប្រទេស​ស៊ី​រី​នៅ​ពេល​ដែល​ក្រុម​ភេរវកម្ម​នឹង​វាយបក​មក​លើ​ទឹកដី​រុស្ស៊ី​វិញ​។​



នៅក្នុង​ថ្ងៃ​ដែល​លោក Carter បាន​ព្រមាន​អាជ្ញាធរ​រុស្ស៊ី​បាន​ចាប់ខ្លួន​ក្រុម​ជី​ហាដ​និយម​ដ៏​តូច​មួយ​នៅ​ក្រុង​មូស្គូ​ដែល​មាន​គម្រោង​ធ្វើការ​វាយប្រហារ​ភេរវកម្ម​។ នៅ​សប្ដាហ៍​នេះ​ស្ថានទូត​រុស្ស៊ី​ក្នុង​ក្រុង​ដា​ម៉ា​ស​បាន​ស្ថិត​ក្រោម​ការ​បាញ់ប្រហារ​ពី​គ្រាប់កាំភ្លើង​ត្បាល់​ចំនួន​ពីរ​ដែល​ការវាយប្រហារ​នេះ​លោក​រដ្ឋ​មន្ត្រីការបរទេស​ប្រទេស​រុស្ស៊ី Sergei Lavrov បាន​ថ្កោលទោស​យ៉ាង​ឆាប់រហ័ស​ថា​ជា​អំពើ​ភេរវកម្ម។​



ហេតុផល​មួយ​ដែល​ប្រទេស​លោកខាងលិច​ចង់​ឃើញ​ការ​បរាជ័យ​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​ស៊ី​រី​គឺ​ព្រោះតែ​ការ​អន្តរាគមន៍​របស់​លោកពូ​ទីន​កំពុង​ប្រកបដោយ​ប្រសិទ្ធិ​ក្នុង​ការ​បំផ្លាញ​បណ្ដាញភេរវកម្ម​។​ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​មានបំណង​ចង់​ផ្ដួលរំលំ​លោក​ប្រធានាធិបតី​ស៊ី​រី បា​សា​អាល់​អាសាដ​អាមេរិក​បាន​គាំទ្រ​ និង​ផ្តល់​អាវុធ​ព្រមទាំង​ជំនួយ​ដល់​ក្រុម​ឧទ្ទាម ​ដើម្បី​ផ្លាស់ប្ដូរ​របប​នេះ​ចេញ​។​



ដូច្នេះ​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​ដ៏​មាន​ប្រសិទ្ធភាព​របស់​ប្រទេស​រុស្ស៊ី​គឺជា​ការ​ប្រឆាំង​ទៅ​នឹង​ប្រតិប​ត្តិការ​គ្មាន​ប្រសិទ្ធភាព​របស់​ក្រុមចម្រុះ​ប្រឆាំង​ភេរវកម្ម​ដែល​ដឹកនាំ​ដោយ​អាមេរិក​រយៈពេល​មួយឆ្នាំ​មកនេះ​។​ រដ្ឋាភិបាល​ក្រុង​មូស្គូ​គឺ​កំពុង​ជួយ​ក្នុង​ការ​បំផ្លាញ​ទ្រព្យសម្បត្តិ​ការផ្លាស់ប្ដូរ​របប​រប​ស់​ខាង​លិច​។ ចូរ​កុំ​ភ្លេច​ថា ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ត្រូវ​បាន “​បណ្ដាក់ទុន​” ដោយ​ទីក្រុង​វ៉ាស៊ីនតោន ប្រទេស​អង់គ្លេស បារាំង ទួរគី អារ៉ាប៊ីសាអ៊ូឌីត​ និង​កាតា​ ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​ស៊ី​រី​របស់​លោក​បា​សា ​អាល់​អាសាដ​ដែល​ជា​ផ្នែក​មួយ​ក្នុង​គោលបំណង​ ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សម្ព័ន្ធមិត្ត​របស់​ស៊ី​រី​គឺ​ប្រទេស​រុស្ស៊ី ​និង​អ៊ីរ៉ង់​។​



ហេតុផល​មួយ​ផ្សេងទៀត​នៃ​កំហឹង​របស់​លោក​ខាងលិច​ចំពោះ​អន្តរាគមន៍​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​ស៊ីរី​គឺ​ថា វា​កំពុង​បង្ហាញ​ពី​ការ​លួច​បន្លំ​ និង​ល្មើស​នៃ​មហាអំណាច​លោកខាងលិច ​និង​របប​នៅក្នុង​តំបន់​របស់​ខ្លួន​។ ប្រទេស​រុស្ស៊ី​កំពុង​ធ្វើ​ប្រតិបត្តិការ​ស្របច្បាប់​នៅ​ក្រោម​ច្បាប់​អន្តរជាតិ​ដោយមាន​ការយល់ព្រម​យ៉ាង​ពេញលេញ​ពី​សំណាក់​រដ្ឋាភិបាល​ស៊ី​រី​មិន​ដូច​ក្រុមចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ទេ​ដែល​ទម្លាក់​គ្រាប់បែក​ក្នុង​ប្រទេស​នេះ​ដោយ​ខុសច្បាប់​។ ទស្សនៈ​របស់​លោក​ខាងលិច​, ការ​ប៉ះពាល់​នៃ​ការ​បំផ្លិចបំផ្លាញ​គឺជា​ការ​រំខាន​។ នោះ​ហើយ​ជា​មូល​ហេតុ​ដែល​ក្រុង​វ៉ាស៊ីនតោន​ និង​មួយ​ផ្នែក​នៅ​តំបន់​អឺរ៉ុប​អស់សង្ឃឹម​ ដើម្បី​បង្ខូចកេរ្តិ៍​ឈ្មោះ​របស់​ក្រុង​មូស្គូ​នៅ​ប្រទេស​ស៊ី​រី​។​



បី​ថ្ងៃ​បន្ទាប់ពី​ប្រទេស​រុស្ស៊ី​បាន​ចាប់​ផ្តើម​យុទ្ធនាការ​ប្រឆាំង​នឹង​ភេរវកម្ម​របស់​ខ្លួន​នៅក្នុង​ប្រទេស​ស៊ី​រី លោក​អូ​បា​ម៉ា​បាន​ផ្តល់​សំណើ​យ៉ាង​ប្លែក​ចំពោះ​លោកពូ​ទីន​។ នៅ​ថ្ងៃទី​៣ ខែតុលា CNN បាន​រាយការណ៍​ថា ប្រធានាធិបតី​អាមេរិក​បាន​និយាយ​ថា សហរដ្ឋអាមេរិក​មាន​ឆន្ទៈ​ក្នុង​ការ​សហការ​ជា​មួយ​ប្រទេស​រុស្ស៊ី ​ប៉ុន្តែ​លុះត្រា​តែ​មាន​ផែនការ​ដែល​រាប់បញ្ចូល​ទាំង​ការ​ទម្លាក់​លោក​ប្រធានាធិបតី​ស៊ី​រី​បា​សា ​អាល់​អាសាដ​។ ប្រសិនបើ​ប្រទេស​រុស្ស៊ី​មិនបាន​ធ្វើតាម​គម្រោង​នេះ ​ដើម្បី​ទម្លាក់​លោក​អាសាដ​ទេ​នោះ បន្ទាប់មក​លោក​អូ​បា​ម៉ា​បាន​ព្រមាន​ថា យុទ្ធនាការ​អាកាស​របស់​រុស្ស៊ី​នឹង​នាំមក​តែ​ការ​បង្ហូរឈាម​បន្ថែម​ទៀត​តែមួយគត់​។​



ចាប់តាំងពី​ពេលនោះ​មក​លោក​ពូទីន​បាន​ថ្លែង​ថា លោក​អាសាដ​គឺជា​ប្រធានាធិបតី​ស្របច្បាប់​នៃ​ប្រទេស​ស៊ី​រី​ហើយ​ថា​ការធ្វើអន្តរាគមន៍​របស់​ប្រទេស​រុស្ស៊ី​មានបំណង​គាំទ្រ​ដល់​រដ្ឋាភិបាល​មាន​អធិប​តេយ្យ​ភាព​របស់​ខ្លួន​។



គួរ​បញ្ជាក់​ថា ក្រុង​វ៉ាស៊ីនតោន​ចង់បាន​ និង​ត្រូវការ​ឲ្យ​ប្រទេស​រុស្ស៊ី​ទទួល​បរាជ័យ​នៅ​ស៊ី​រី​។ ភាព​ជោគ​ជ័យ​របស់​ប្រទេស​រុស្ស៊ី​អាច​នឹង​មាន​ច្រើន​ ដើម្បី​បង្កើត​មហិច្ឆតា​អនុត្តរភាព​របស់​ក្រុង​វ៉ាស៊ីន​តោន​៕


RT




មូល​ហេតុ​ដែល​អាមេរិក​ភ័យខ្លាច​ភាព​ជោគជ័យ​របស់​លោក​ពូទីន​នៅ​ស៊ី​រី​

Post a Comment

0 Comments

Close Menu