Ad Code

បែក​ធ្លាយ​រូបថត​Cristiano Ronaldo​នៅ​ជាមួយ​តារា​ម៉ូដែល​ប្រេស៊ីល

ស៊ូ​ពើ​ស្តារ​Cristiano Ronaldo ​ទំនងជា​បាន​រក​ឃើញ​ម្ចាស់​បេះដូង​ថ្មី​របស់​ខ្លួន​ ហើយ ​បន្ទាប់ពី​ថតរូប​ selfies ជាមួយ​នឹង​តារា​ម៉ូដែល​សញ្ជាតិ​ប្រេ​ស៊ី​ល ​Alessandra Ambrosio រួច​បង្ហោះ​រូបភាព​នេះ ទៅ​បណ្ដាញ​សង្គម Twitter​នោះ។


ទោះបីជា​យ៉ាងណាក៏ដោយ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​របស់​ក្លិប ​Real Madrid​ម្នាក់នេះ និង​តារា​ម៉ូ​ដែល​របស់​ក្រុម Victoria’a Secret គ្រាន់តែ​ធ្វើការ​ជាមួយគ្នា​ប៉ុណ្ណោះ នៅ​លើ​គម្រោង​សម្ងាត់​មួយ ហើយ​បាន​បង្ហោះ​រូបថត​ទាំងនេះ ដល់​ក្រុម​អ្នកគាំទ្រ​របស់​ពួកគេ ក្រោយ​ថត​ចប់។


ថ្លែង​នៅ​ក្នុង​វីដេអូ ដែល​បាន​បង្ហោះ​ជាមួយ​នឹង​រូបថត កីឡាករ ​Ronaldo​បាន​និយាយ​ថា “​សួស្ដី​! អ្នក​រាល់គ្នា យើង​ទើបតែ​បានបញ្ចប់​ការថត ហើយ​វា​គឺជា​ការថត​មួយ​ដ៏​អស្ចារ្យ​ជាមួយ​នាង Alessandra ពីព្រោះថា​នាង​បាន​បំពេញ​ការងារ​មួយ​ដ៏​អស្ចារ្យ​បំផុត​។​



សូម​បញ្ជាក់​ថា​ដែរ កីឡាករ Ronaldo​ទើបតែ​បាន​ពង្រីក​មុខ​ជំនួញ​ផលិតផល CR7​របស់​លោក​កាលពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។


គួររំឭក​ថា កីឡាករ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ម្នាក់នេះ បាន​ចែកផ្លូវ​ដើរ​ជាមួយនឹង​តារា​ម៉ូ​ដែល​រុស្ស៊ី គឺ​លោក Irina Shayk កាលពីដើម​ឆ្នាំនេះ ប៉ុន្តែ​ទំនាក់ទំនង​របស់​លោក​ជាមួយនឹង Ambrosio ទំនងជា​មិន​អាច​ទៅរួច​នោះ​ទេ ដោយសារតែ​តារា​ម៉ូ​ដែល​វ័យ​៣៤​ឆ្នាំ​ម្នាក់​នេះ បាន​រៀបការ​រួច ហើយ​ថែមទាំង​មានកូន​២​នាក់​ទៀត​នោះ៕



បែក​ធ្លាយ​រូបថត​Cristiano Ronaldo​នៅ​ជាមួយ​តារា​ម៉ូដែល​ប្រេស៊ីល

Post a Comment

0 Comments

Close Menu