Ad Code

គ្មាន​សមត្ថភាព​ពិត​ យក​ជីវិត​ទៅ​ធ្វើ​អត្តឃាត​ខ្លួនឯង​ព្រោះតែ​ស្រឡាញ់​គេ​មិនបាន​

ពោធិ៍សាត់ ៖ បុរស​ពេញវ័យ​ពេញកម្លាំង​ធ្វើការ​ងារ​រកស៊ី​ម្នាក់​បែរជា​បញ្ចប់​ជីវិត​​ដោយ​ធ្វើ​អត្តឃាត​ចង.ក​ សម្លាប់​ខ្លួនឯង​ធ្វើ​ឲ្យ​ចំបែងចិត្ត​ដល់​គ្រួសារ​ដោយសារ​តែ​ជីវភាព​ក្រខ្សត់​ទៅ​ស្រឡាញ់​នារី​ម្នាក់​ដែល​ជា​កូន​អ្នក​មាន​ធូរធារ​មិនបាន។


ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​វត្ត​ពោធិ៍ ឃុំ​អន្លង់​វិល ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់។ ​លោក​ស្រី ជំនិត នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អន្លង់​វិល​ឲ្យ​ដឹង​ថា ​ជនរងគ្រោះមាន​ឈ្មោះ ប៉ោ សុវណ្ណ ហៅ​វិត ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ ​រស់នៅ​ភូមិ/​ឃុំ​ខាងលើ។


លោក​បន្ត​ថា បើ​តាម​ការ​ស្រាវជ្រាវ​ពី​មូល​ហេតុ​ដែល​កើតឡើង​រហូត​ធ្វើ​ឲ្យ​បុរស​ម្នាក់​នេះ​គិត​ខ្លី​បែប​នេះ ត្រូវ​បាន​ក្រុម​បងប្អូន​ និង​អ្នក​ភូមិ​ជា​មិត្តភ័ក្ដិ​ជនរងគ្រោះ​និយាយ​ថា បុរស​រង​គ្រោះ​ខាង​លើ​នេះ​បាន​ចាប់​ចិត្ត​ស្រឡាញ់​នឹង​នារី​ម្នាក់​ដែល​គ្រួសារ​នាង​មាន​ជីវភាព​ធូរធារ​ជាង​ខ្លួន។​ ហើយ​ដោយ​សមត្ថភាព​ខ្លួនឯង​ពេញវ័យ​មាន​កម្លាំង​មិន​ខំ​រកស៊ី​ឲ្យ​មាន​លុយកាក់​ធូរធារ​សិន​ទេ ​បែរ​ទៅជា​ហ៊ាន​ស្រឡាញ់​គេ​មាន​ជីវភាព​ធូរធារ​ជាង​ខ្លួន​ទៅ​វិញ។ ពេល​ដែល​ដំណឹង​នេះ​បាន​ឮ​ដល់​នារី​ម្នាក់​ដែល​ខ្លួន​ស្រឡាញ់​ភ្លាម​ នាង​ក៏បាន​ប្រញាប់​ឆ្លើយតប​បដិសេធ​មក​បុរស​នេះ​វិញ​ថា ​នាង​ពុំ​ស្រឡាញ់​បុរសរង​គ្រោះ​នេះ​ឡើយ ហើយ​ថែមទាំង​បញ្ជាក់​ដោយ​ចំអក​មកវិញ​ថា ស្រឡាញ់​ស្រី​មិន​មើល​សមត្ថភាព​ខ្លួន​ឯង មិន​ចេះ​រកស៊ី​ មួយ​ថ្ងៃៗ​គិតតែ​ដើរ​លេង ខ្លួន​ក្រ​អីចឹង​នរណា​គេ​យក​ធ្វើ​ប្ដី​ទៅ​។


លោក​មេ​ប៉ុស្តិ៍​បន្ត​ថា ស្រាប់តែ​បុរស​រង​គ្រោះ​ឮ​ពាក្យ​នេះ បាន​ធ្វើ​ឲ្យ​គេ​ខ្មាស​សំដី​នាង​ដែល​ខ្លួន​ស្រឡាញ់​ថា​ឲ្យ​បែបនេះ​មិន​ព្រម​ឈឺចាប់​ មកវិញ​ប្រឹង​រកស៊ី បែរ​ជា​តូច​ចិត្ត​តូច​ថ្លើមទៅវិញ។ ​


លោក​បន្ត​ថា នៅ​យប់​ថ្ងៃកើតហេតុ​ខាងលើ​នោះ ជនរងគ្រោះ​ក៏បាន​ទាញ​ខ្សែ​នីឡុង​ដើរ​សំដៅ​ទៅ​ដើម​ស្វាយ​ខាងក្រោយ​ផ្ទះ​ម្តាយ​មីង​ឈ្មោះ ចៅ អឿន ភេទ​ស្រី ចម្ងាយ​ពី​ផ្ទះ​១៥​ម៉ែត្រ ចង.ក​ទម្លាក់​ខ្លួន​នឹង​មែក​ស្វាយ​ស្លាប់​ភ្លាមៗ​មួយ​រំពេច​តែម្ដង។


លោក ស្រី ជំនិត ក៏បាន​បញ្ជាក់​ថា សមត្ថកិច្ច ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ និង​នគរបាល​បច្ចេក​ទេស​វិទ្យាសាស្ត្រ​ រួមនឹង​អាជ្ញាធរ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ពិនិត្យ​សាកសព​ឃើញ​ថា​ ជន​រង​គ្រោះ​ពិតជា​ចង.ក​ មែន​ ហើយ​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕
Pisey-2015-10-17-full-FPisey-2015-10-17-full-F5



គ្មាន​សមត្ថភាព​ពិត​ យក​ជីវិត​ទៅ​ធ្វើ​អត្តឃាត​ខ្លួនឯង​ព្រោះតែ​ស្រឡាញ់​គេ​មិនបាន​

Post a Comment

0 Comments

Close Menu