Ad Code

ក្រុម​ISIS​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី

ប្រធានាធិបតី​នៃ​សាធារណរដ្ឋ Chechen របស់​រុស្ស៊ី ​លោក​Ramzan Kadyrov បាន​មានប្រសាសន៍ថា រដ្ឋ​ឥស្លាម​ត្រូវ​បាន​គេ ” បង្កើត​ឡើងជា​លើកដំបូង​ដើម្បី​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​” ដោយ​លោក​បាន​ព្រមាន​ចំពោះ​ការ​គំរាមកំហែង​នោះ​ថា ក្រុម​សកម្ម​ប្រយុទ្ធ និង​ការ​ប៉ះទង្គិច​នៅក្នុង​ប្រទេស​ស៊ី​រី​គឺមាន​បំណង​យាយី​ដល់​សន្ដិសុខ​របស់​ប្រទេស​រុស្ស៊ី។


លោក Kadyrov បាន​និយាយ​ក្នុងអំឡុង​សន្និសីទកាសែត​មួយ​នៅ​រដ្ឋធានី Grozny ថា “«​ប្រសិនបើ​យើង​គិត​ថា បញ្ហា​ស៊ី​រីនឹង​ត្រូវ​បាន​ដោះស្រាយ​បាន​យ៉ាង​រហ័ស និង​មិន​ប៉ះពាល់​ដល់​សន្ដិសុខ នៃ​ប្រទេស​របស់​យើង​ទេ​នោះ ប្រការ​នេះ វា​មិន​ពិត​នោះ​ទេ។ ខ្ញុំ​ប្រាកដ​ក្នុង​ចិ​ត្ដ​ថា ពេល​ណាមួយ​ពួកគេ​នឹង​បង្ហាញ​ឲ្យ​ឃើញថា ក្រុម ISIS នេះ​ត្រូវបាន​បង្កើត​ឡើងជា​ចម្បង​ដើម្បី​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី​”​។​


មេដឹកនាំ​សាធារណរដ្ឋ Chechen របស់​រុស្ស៊ី​ក៏បាន​ស្នើ​ដល់​សភា​សហព័ន្ធរុស្ស៊ី​ផងដែ ឲ្យ​មាន​ការដាក់ទោស​ប្រហារជីវិត​ចំពោះ​ក្រុម​ភេរ​វករ និង​បុគ្គល “​ដែល​ជ្រើសរើស​បង្ខូច​ភាព​ថ្លៃថ្នូរ​បស់​សាសនា​មូស្លីម និង​បកស្រាយ​គម្ពីរ​គូ​រ៉ា​ខុស »​។​


ប្រមុខ​នៃ​តំបន់​នេះ​បាន​លើកឡើងថា ” ការដាក់ទោស​ប្រហារជីវិត​នេះ គួរតែ​ត្រូវ​អនុវត្ដ​ទៅលើ បុគ្គល ដែលមាន​ចេតនា​បង្ខូច​ភាពថ្លៃថ្នូ​សាសនា​មូស្លីម បុគ្គល​ធ្វើការ​បកស្រាយ​គម្ពីរ​គូ​រ៉ា​ខុស និង​ក្រុម​ភេរ​វករ នានា​។ មនុស្ស​ទាំង​អម្បាល​នេះ សូម្បីតែ​ជាប់​ក្នុង​ពន្ធនាគារ​ទៅហើយ ក៏​នៅតែមាន​បណ្ដាញ​ទាក់ទង​គ្នា ហើយ​ពួក​ទាំងនេះ​នៅតែ​បន្ដ​ប្រព្រឹត្ដ​អំពើ​ដូចខាងលើ​ដដែល​”​។


លោក Kadyrov បាន​ណែនាំ​រដ្ឋាភិបាល​រុស្ស៊ី កុំ​ឲ្យ​មានការ​ភ័យខ្លាច​ចំពោះ​ការ​ថ្កោលទោស​របស់​សហគមន៍​ពិភពលោក​អ្វី​ឡើយ។ នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន​អន្តរជាតិ RIA Novosti បាន​រាយការណ៍​។​


«​ប្រទេស​ជាច្រើន​បានដាក់​ទណ្ឌកម្ម​ប្រឆាំងនឹង​យើង​។ លោកខាងលិច និង​អឺរ៉ុប​មិនត្រូវ​ការ​រដ្ឋ​ដ៏​ខ្លាំងក្លា​នោះទេ​។ ពួកគេ​ត្រូវការ​រដ្ឋ ដែល​អាច​យកមក​ត្រួតត្រា​បាន​។ ខ្ញុំ​មាន​ជំនឿ​យ៉ាង​ជ្រាលជ្រៅ​ថា បើ​ចាំបាច់ ប្រធានាធិបតី​នេះ​នឹងដាក់​ជូនទៅ​សភា​សហព័ន្ធរុស្ស៊ី State Duma នូវ​សេចក្តីព្រាងច្បាប់​ស្ដីពី​ទោស​ប្រហារជីវិត ហើយ​អនុ​ប្រធានសភា​នឹង​គាំទ្រ​គាត់​»​។​


ទោះជា​យ៉ាងណា សភា​សហព័ន្ធរុស្ស៊ី State Dumma បាន​និយាយ​រួចមកហើយ​ថា វា​មិនគួរ​ត្រូវ​ពិចារណា​សារ​ត្រឡប់​ចំពោះ​ការ​ព្យួរ​ទុក​នៃ​ទោស​ប្រហារជីវិត ដែល​រុស្ស៊ី​បាន​អនុវត្ដ​កាលពី​ឆ្នាំ ១៩៩៩​នោះទេ ពីព្រោះ​ការ​ផ្អាក​ទោស​ប្រហារជីវិត​នេះ គឺ​ត្រូវ​បាន​រកឃើញ និង​ស្នើ​ដោយ​សមាជិកភាព​ក្រុមប្រឹក្សា​អឺរ៉ុប​។​


សមាជិកសភា លោក Raphael Mardanshin បាន​និយាយប្រាប់​បណ្តាញ​ទូរទស្សន៍ Rossiya ប៉ុស្ដិ៍​លេខ ២៤​ថា ” នៅពេល​បច្ចុប្បន្ននេះ បញ្ហា​នៃ​ការស្នើ​ឲ្យ​មាន​ទោស​ប្រហារជីវិត រួមទាំង​ការ​អនុវត្ដ​ទោស​ប្រហារជីវិត​ចំពោះ​អំពើ​ភេរវកម្ម​នេះ គឺ​មិន​ត្រូវបាន​យកមក​ពិចារណា​នៅក្នុង​ប្រទេស​រុស្ស៊ី​នោះទេ​” ។​


​ កាលពីដើម​សប្តាហ៍​នេះ សមាជិក​សំខាន់​មួយរូប​នៃ​កិច្ចប្រជុំ​គណបក្ស​កុម្មុយនិស្ត​នៅក្នុង​សភា​សហព័ន្ធ​ឌូ​ម៉ា ក៏បាន​ស្នើឡើង​នូវ​ទោស​ប្រហារជីវិត​ផងដែរ សម្រាប់​អនុវត្ដ​ទៅលើ​ក្រុម​ភេរ​វករ ដែលជា​វិធានការ វិសាមញ្ញ និង​ជា​« វិធានការ​កំពូល​នៃ​កិច្ចការពារ​សង្គម​”​។ លោក​បាន​បន្ថែមថា ទោស​ប្រហារជីវិត​នេះ​អាចជួយ​កាត់បន្ថយ​ការគំរាមកំហែង​នៃ​អំពើ​ភេរវកម្ម ដែល​អាច​កើនឡើង​នៅក្នុង​ទំនាក់ទំនង​ជាមួយនឹង​ការចូលរួម​យ៉ាងសកម្ម​របស់​ប្រទេស​រុស្ស៊ី នៅក្នុង​ប្រតិបត្តិការ​ប្រឆាំងនឹងរ​ដ្ឋ​អ៊ីស្លាម នៅក្នុង​ប្រទេស​ស៊ី​រី៕


Source: RT




ក្រុម​ISIS​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី

Post a Comment

0 Comments

Close Menu