Ad Code

ព្រះសង្ឃ​អំពាវនាវ​ដល់​ព្រះសង្ឃ ​និង​ពុទ្ធ​បរិស័ទ​ជួយ​ឧបត្ថម្ភ​ស្រប​ពេល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើ​ការ​រៀបចំ​កម្មវិធី​បុណ្យ​សូត្រ​ស្វាធ្យាយ​ព្រះ​ត្រៃបិដក​អន្តរជាតិ​លើក​ទី​១១

ភ្នំពេញ ៖ គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សូត្រ​ស្វាធ្យាយ​ព្រះ​ត្រៃបិដក​អន្តរជាតិ​លើក​ទី​១១ ​នៅ សាធារណរដ្ឋ​ឥណ្ឌា បានធ្វើការ​អំពាវនាវ​ឲ្យ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ពុទ្ធ​បរិស័ទ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ចូលរួម​ចាប់មគ្គផល​តាម​កម្លាំង​សទ្ធា​ជ្រះថ្លា​រៀង​ខ្លួនៗ ដើម្បី​ទទួល​បាន​បច្ច័យ​ក្នុង​ការ​រៀបចំ​ពិធីបុណ្យ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ស្របតាម​គន្លង​នៃ​ព្រះពុទ្ធសាសនា ខណៈដែល​ប្រទេសកម្ពុជាគឺជា​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​កម្មវិធី​បុណ្យ ដែល​កម្មវិធី​នោះ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​២៥​ម៉ឺន​ដុល្លារ​អាមេរិក។​


ការ​អំពាវនាវ​នេះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៥ នៅក្នុង​ពិធី​បុណ្យ​ប្រាក់​មហា​សាមគ្គី ដែល​បាន​ធ្វើឡើង​នៅក្នុង​វត្ត​បទុម​វ​តី ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ស្រប​ពេល​ដែលមាន​ព្រះសង្ឃ​និង​ពុទ្ធ​បរិស័ទ​ជាច្រើន​រយ​នាក់ ​និង​អង្គ​នៅ​ទូទាំង​ប្រទេស​បានម​ក​ចូលរួម​យ៉ាង​អធិកអធម​នោះ។​


ព្រះ​ទេវ​ស​ត្ថា ពឿ​យ មេត្តា ប្រធាន​សមាគម​សមណ​និស្សិត​កម្ពុជា ព្រះចៅអធិការ​វត្ត​ខ្មែរ​ទាំង ៨​នៅ​សាធារណរដ្ឋ​ឥណ្ឌា​មាន​ព្រះ​ថេរដីកា​ថា ពិធី​សូត្រ​ស្វាធ្យាយ​ព្រះ​ត្រៃបិដក​អន្តរជាតិ​លើក​ទី​១១​នៅ​សាធារណរដ្ឋ​ឥណ្ឌា​មាន​រយៈពេល​១១​ថ្ងៃ គឺ​នឹង​ត្រូវ​រៀបចំឡើង​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​១៣​ ខែធ្នូ ឆ្នាំ​២០១៥ មាន​ព្រះសង្ឃ​និង​ពុទ្ធ​បរិស័ទ អ្នក​កាន់​ព្រះពុទ្ធសាសនា​ថេរវាទ​ចំនួន​១៣​ប្រទេស ដោយមាន​សមាជិក​ចូលរួម​ជាង​២០​ម៉ឺន​អង្គ/នាក់ ហើយ​ត្រូវ​ការ​ចំណាយ​ទឹកប្រាក់​សរុប​ជាង​២៥​ម៉ឺន​ដុល្លារ​។ មុន និង​រៀបចំ​ពិធីបុណ្យ​នេះ គណៈ​សង្ឃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើ​ការរៀបចំ​កម្មវិធី​បុណ្យផ្កា​មហា​សាមគ្គី​មួយ​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា​នេះ​ ដើម្បីឲ្យ​ពុទ្ធ​បរិស័ទ​អាច​ចូល​បច្ច័យ​បាន។​ ប៉ុន្តែ​បើ​ពុំ​អាច​អញ្ជើញ​មក​ថ្ងៃនេះ ពុទ្ធ បរិស័ទ​អាច​អញ្ជើញ​មក​វត្ត​បុ​ទុម​វ​តី កុដិ​លេខ​៣៥ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។​


ព្រះ​ទេវ​ស​ត្ថា​មាន​ព្រះ​សង្ឃដីកា​អះអាង​ថា បុណ្យ​សូត្រ​ស្វាធ្យាយ​ព្រះ​ត្រៃបិដក​នេះ ជា​បុណ្យ​ដ៏​ធំ​ក្នុង​ព្រះពុទ្ធសាសនា ហើយ​ជា​ប្រវត្តិសាស្ត្រ​ពុំ​ដែល​មាន បើ​និយាយ​ជារួម​ទៅកាលពី​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ព្រះបរិនិពាន្ត​ទៅ​បាន​៣​ខែ ប្រារព្ធ​ធ្វើ​ម្តង​១០០​ឆ្នាំ ប្រារព្ធ​ធ្វើ​លើក​ទី​២-២១៨​ឆ្នាំ ប្រារព្ធ​ធ្វើ​លើក​ទី​៣-២២០​ឆ្នាំ​ប្រារព្វ​ធ្វើ​លើក​ទី​៤ ហើយ ៤៥០​ឆ្នាំ​ទើប​ប្រារព្វ​ធ្វើ​លើក​ទី​៥ ហើយ​រហូតដល់​ជាង​២០០០​ឆ្នាំ​ទើប​ប្រារព្ធ​ធ្វើ​ក្នុង​សម័យនេះ។ សម្រាប់​ឆ្នាំ​២០១៥​នេះ​ កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដែល​ត្រូវ​រៀបចំ​ក្នុង​ដែនដី​ពុទ្ធ​ភូមិ​ប្រទេស​ឥណ្ឌា។ បុណ្យ​នេះ​ទទួល​បាន​អានិសង្ស​ច្រើន​ណាស់​តាម​ព្រះអង្គ​សម្តែង​ពី​ពពួក​ហ្វូង​មនុស្ស​ និង​ទេវតា​តាម​ថែរក្សា​បាន​សេចក្តីសុខ​សេចក្តីចម្រើន មាន​ជោគ​មានជ័យ ហើយ​ទៅ​អនាគតជាតិ​ក្លាយ​ជា​ស្តេច​ច​ក្រពាត់ អាកា​សាក់​ទេវ​ត្តា​៨៤.០០០​ពាន់​ជាតិ បាន​ទៅជា​សា​កាក់​ទេវរាជ និង​តុ​សិ​តា​ទេវរាជ ជាដើម៕

Pisey-2015-10-17-full-iPisey-2015-10-17-full-i1 Pisey-2015-10-17-full-i5
Pisey-2015-10-17-full-i8



ព្រះសង្ឃ​អំពាវនាវ​ដល់​ព្រះសង្ឃ ​និង​ពុទ្ធ​បរិស័ទ​ជួយ​ឧបត្ថម្ភ​ស្រប​ពេល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើ​ការ​រៀបចំ​កម្មវិធី​បុណ្យ​សូត្រ​ស្វាធ្យាយ​ព្រះ​ត្រៃបិដក​អន្តរជាតិ​លើក​ទី​១១

Post a Comment

0 Comments

Close Menu