Ad Code

កូរ៉េខាងជើង​នឹង​រៀបចំ​សមាជ​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​

គណបក្ស​កាន់​អំណាច​របស់​ប្រទេស​កូរ៉េខាងជើង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ថា ខ្លួន​នឹង​រៀបចំ​សមាជ​ដ៏​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ​នៅ​ខែឧសភា​ឆ្នាំក្រោយ​។​



គណបក្ស​កម្មករ​បាន​និយាយ​នៅក្នុង​សេចក្ដីជូនដំណឹង​ពិសេស​មួយ​ដែល​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​សារព័ត៌មាន​របស់​រដ្ឋ​ថា សមាជ​លើក​ទី​៧​របស់​ខ្លួន​នឹង​ត្រូវ​ប្រឈមមុខ​ជាមួយ​នឹង​ភារកិច្ច​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​ការ​កសាង​ប្រទេសជាតិ​ឲ្យ​រីក​លូតលាស់​។ ទោះបីជា​យ៉ាងណាក៏ដោយ​វា​មិនបាន​បញ្ជាក់​លម្អិត​ពី​អ្វី​ដែល​នឹង​ត្រូវ​ពិភាក្សា​នោះ​ទេ​។​



ក្រុម​អ្នកវិភាគ​កូរ៉េខាងត្បូង​បាន​និយាយ​ថា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន អាច​នឹង​ប្រើប្រាស់​សមាជ​នេះ​ ដើម្បី​រុះរើ​ក្រុម​មន្ត្រី​គណបក្ស ជំរុញ​ការ​ក្តោប​ក្តាប់​របស់​លោក ​និង​បង្ហាញ​ពី​ការផ្លាស់ប្ដូរ​គោលនយោបាយ។​



ចាប់តាំងពី​ឡើង​កាន់​អំណាច​បន្ទាប់ពី​ការ​ស្លាប់​របស់​ឪពុក​របស់​គាត់​នៅ​ចុងឆ្នាំ ២០១១ លោក​ គីម បាន​កំពុង​តស៊ូ​ ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ដ៏​រ៉ាំរ៉ៃ​នៃ​ប្រទេស​របស់​លោក​ និង​ដោះស្រាយ​ជាមួយនឹង​ការ​ប្រ​ឈម​មុខ​ដាក់គ្នា​ជា​អន្តរជាតិ​លើ​កម្មវិធី​នុយក្លេអ៊ែរ​ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។​



គួរ​បញ្ជាក់​ថា គណបក្ស​កម្មករ​បាន​ប្រារព្ធ​ធ្វើ​សមាជ​របស់​ខ្លួន​ជា​លើក​ចុង​ក្រោយ​ក្នុង​ឆ្នាំ ១៩៨០ នៅ​ពេល​ដែល​ឪពុក​របស់​លោក គីម គឺ​លោក​ គីម ជុងអ៊ីល បាន​បង្ហាញ​ខ្លួន​ជា​លើកដំបូង​ក្នុង​ឆាក​នយោបាយ​ដែល​វត្តមាន​របស់​លោក​គឺ​អះអាង​ពី​ការ​ជំនួស​តំណែង​ឪពុក​រប​ស់ខ្លួន​គឺ​ស្ថាបនិក​កូរ៉េ​ខាងជើង គីម អ៊ី​ល​ស៊ុ​ង​៕





កូរ៉េខាងជើង​នឹង​រៀបចំ​សមាជ​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​

Post a Comment

0 Comments

Close Menu