Ad Code

សង់​កូរ៉េ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​ស៊ីទែន​​បុក​បាក់​ខាងជើង​ស្តាំ​

កំពង់ឆ្នាំង ៖ ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥​បុរស​ម្នាក់​ត្រូវ​រថយន្ត​ស៊ីទែន​ដឹក​ហ្គាស៍ PLG បុក​​រង​របួស​បាក់ជើង​ខាងស្តាំ ខណៈ ក្នុងពេលដែល​បើក​ម៉ូតូ​ឆ្លងផ្លូវ​នៅ​ភូមិ​កណ្ដាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។


​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ សាន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ​រស់នៅ​ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។ នៅ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​សង់​កូរ៉េ​អត់​ស្លាក​លេខ​ឆ្លងផ្លូវ​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុងពេលដែល​កំពុង​ឆ្លងផ្លូវ​ក៏​មាន​រថយន្ត​មួយ​គ្រឿង ម៉ាក​ហី​យ៉ាន់​ដាយ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​៣B-៣៧២៦​ជា​រថយន្ត​ស៊ីទែន​ដឹក​ហ្គាស៍​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​ក៏​ត្រូវ​បាន​កៀរ​ម៉ូតូ​បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​នឹង​ផ្លូវ រង​របួស​ធ្ងន់ បាក់ជើង​ខាង​ស្តាំ​តែម្តង។​



ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង​ដោយឡែក​មធ្យោបាយ​ទាំងសងខាង​ត្រូវ​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី៕


17-10-2015a6


17-10-2015a5


17-10-2015a4


17-10-2015a2


17-10-2015a1


17-10-2015a



សង់​កូរ៉េ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​ស៊ីទែន​​បុក​បាក់​ខាងជើង​ស្តាំ​

Post a Comment

0 Comments

Close Menu