Ad Code

ប្រកួត​កីឡា​វ៉ូវី​ណាម​ជ្រើសរើស​ជើងឯក​ជាតិ​ឆ្នាំ​២០១៥

សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​បាន​រៀបចំ​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥​រយៈពេល​៣​ថ្ងៃ​ថ្ងៃទី​២៩​ដល់​៣១​ ខែតុលា​នេះ​នៅក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។ នាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា​បាន​ឲ្យ​ដឹង​ថា ​ការប្រកួត​ជើងឯក​វ៉ូ​វី​ណា​ម​ឆ្នាំនេះ​នាយកដ្ឋាន ​បាន​ប្រគល់​សិទ្ធិ​ឲ្យ​សហព័ន្ធ​ជា​អ្នក​រៀបចំ។ សម្រាប់​ឆ្នាំ​២០១៥​នេះ​មាន​ក្លិប​-​សមាគម​ចំនួន​៦​បាន​បញ្ជូន​កីឡាករ​-​កីឡាការិនី​របស់​ខ្លួន​មក​ចូលរួម​ប្រកួត​ដែល​ក្នុង​នោះ​មាន​កីឡាករ​ចំនួន​៧៥​នាក់​និង​កីឡាការិនី​ចំនួន​២៤​នាក់​។


សមាគម​-​ក្លិប​ទាំង​៦​នោះ​គឺ​ក្លឹប​វ៉ូ​វី​ណា​ម​ក្រុមហ៊ុន​រ័ត្ន​សុខន​មហាផ្ទៃ​-​វិទ្យាល័យ​វត្ត​កោះ​-​អង្គការ​សង្គ្រោះ​កុមារ​កម្ពុជា​-​វិទ្យាល័យ​សាមគ្គី​និង​សាកលវិទ្យាល័យ​អាស៊ី​អឺ​រុ​ប។ លោក​ជីវ​សុខុម​ដែលជា​គ្រូបង្វឹក​ជម្រើសជាតិ​និង​ជា​អ្នកដឹកនាំ​ការប្រកួត​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត​នោះ​សម្រាប់​វិញ្ញាសា​ប្រយុទ្ធ​មាន​ប្រភេទ​ទម្ងន់​លើ​៦៥​គីឡូក្រាម​បុរស​-​ទម្ងន់​៥៥​គីឡូក្រាម​នារី​-​ទម្ងន់​៦០​គីឡូក្រាម​នារី​-​ទម្ងន់​៥០​គីឡូក្រាម​បុរស​និង​ទម្ងន់​៦០​គីឡូក្រាម​បុរស។ ចំពោះ​វិញ្ញាសា​សំដែង​វិញ​មាន​មេ​គុនកាំបិត​ធំ​បុរស​២​នាក់​មេគុន​ដាវ​ឯកត្តជន​មេគុន​បុរស​ឯកត្តជន​និង​នារី​ឯកត្តជន​មេគុន​ជា​ក្រុម​បុរស​នារី​។​វិញ្ញាសា​បុរស​៤​នាក់​ប្រើ​អាវុធ​វិញ្ញាសា​នារី​ម្នាក់​និង​បុរស​ម្នាក់​វិញ្ញាសា​នារី​ម្នាក់​និង​បុរស​៣​នាក់​ប្រើ​អាវុធ។


វ៉ូ​វី​ណា​ម​ជា​ប្រភេទ​កីឡា​មាន​សក្ដានុពល​មួយ​របស់​កម្ពុជា ​ដែល​តែង​នាំ​យក​មេដាយ​ពី​ក្នុង​ការប្រកួត​លើ​ឆាក​អន្តរជាតិ​ពិសេស​កីឡា​SEA Games​នា​ឆ្នាំ​កន្លងមក​។​ប៉ុន្តែ​នៅ​SEA Games ទី​២៨ ឆ្នាំ​២០១៥​ដែល​ប្រទេស​សឹង្ហ​បូរី​ធ្វើជា​ម្ចាស់ផ្ទះ​កន្លងមក​នោះ​មិនបាន​ដាក់បញ្ចូល​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម​នេះ​ទៅ​ក្នុង​បញ្ជី​ប្រកួត​នោះ​ឡើយ​៕


 


 



ប្រកួត​កីឡា​វ៉ូវី​ណាម​ជ្រើសរើស​ជើងឯក​ជាតិ​ឆ្នាំ​២០១៥

Post a Comment

0 Comments

Close Menu