Ad Code

ការ​ដក​តំណែង​លោក​កឹម សុខា ​ពី​អនុប្រធានទី១​រដ្ឋសភា ​ដោយ​​យោង​តាម​កំហុស​៤​យ៉ាង

ភ្នំពេញ​ ៖ ​នៅ​​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​តុលា ឆ្នាំ​២០១៥​នេះ រដ្ឋសភា​បាន​បន្ត​សម័យប្រជុំ​​​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៥​ ក្រោម​អធិបតីភាព​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ​ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយ​មាន​ការ​ចូលរួម​ពី​ស​ម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងនាម​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្តាល។


សម័យប្រជុំ​នេះ​ក៏​មាន​ការចូលរួម​ពី​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៦៨​រូប។ ដោយឡែក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​ទេ។


អង្គសភា​បាន​ធ្វើការ​បោះឆ្នោត​ដក​តំណែង​លោក​កឹម សុខា អនុប្រធាន​ទី​១​រដ្ឋសភា​ដោយ​សំឡេង​៦៨​លើ​៦៨។


លោក​បណ្ឌិត​រដ្ឋ ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋសភា​បាន​មានប្រសាសន៍ថា មូលហេតុ​ដកដំណែង​លោក​កឹម សុខា ធ្វើឡើង​តាម​សំណើ​​របស់​តំណាងរាស្ត្រ​៣​រូប តំណាង​ឲ្យ​តំណាង​ឲ្យ​តំណាងរាស្ត្រ​៦៣​រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា។


លោក​បណ្ឌិត​រដ្ឋ​បន្ត​ថា ការ​ដក​នេះ​ក៏​យោង​តាម​កំហុស​៤​គឺ​ទី​១. មិន​គោរព​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ទី​២. ធ្វើ​ឲ្យ​មាន​អសន្តិសុខ​សង្គម ទី​៣​.មិន​គោរព​កិច្ចព្រមព្រៀង​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤​រវាង​គណបក្ស​ឈ្នះឆ្នោត​ទាំ​ពីរ​ និង​ទី​៤ យោង​តាម​សំណើ​​របស់​ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​នៅមុខ​រដ្ឋសភា​កាលពី​ថ្ងៃ​ទី​២៦ ​ខែ​តុលា និង​យោងទៅតាម​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ចំនួន​៣​សែន​នាក់​ដាក់​ញត្តិ​មក​រដ្ឋសភា​ពិចារណា​សុំ​ដក​តំណែង​លោក​កឹម សុខា ចេញពី អនុប្រធាន​ទី​១​រដ្ឋសភា៕


M30-10-15-e2


M30-10-15-e1



ការ​ដក​តំណែង​លោក​កឹម សុខា ​ពី​អនុប្រធានទី១​រដ្ឋសភា ​ដោយ​​យោង​តាម​កំហុស​៤​យ៉ាង

Post a Comment

0 Comments

Close Menu