Ad Code

រក​ឃើញ​ធ្មេញ​ផូស៊ីល​ដែល​បង្ហាញថា មាន​មនុស្ស​នៅ​តំបន់​អាស៊ី​តាំង​ពី​២​ម៉ឺន​ឆ្នាំមុន​

​ធ្មេញ​ផូស៊ីល​ដ៏​មានតម្លៃ​ចំនួន​៤៧​គ្រាប់​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ល្អាង​ភ្នំ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ចិន​នេះ​បាន​បង្ហាញ​ឡើងវិញ​ពី​ប្រវត្តិសាស្ត្រ​នៃ​ការ​ធ្វើ​ចំណាកស្រុក​ដំបូង​របស់​មនុស្ស​យើង​ចេញពី​ទ្វីបអាហ្វ្រិក​ដោយ​ចង្អុលបង្ហាញ​ពី​មនុស្ស​សម័យមុន (Homo sapiens) ដែល​បាន​ផ្លាស់​ទី​ចូល​មក​ក្នុង​តំបន់​អាស៊ី ហើយ​ត្រូវ​បាន​គេ​សម្គាល់ថា វា​បាន​កើត​មុន​ពេល​នៃ​ការ​ចូល​ទៅ​តំបន់​អឺរ៉ុប​ទៅទៀត​។​


​កាលពី​ថ្ងៃ​ពុធ​នេះ​អ្នកវិទ្យាសាស្ត្រ​បាន​ប្រកាស​ថា​ សម្រាប់​ការ​រក​ឃើញ​ធ្មេញ​ដែល​មាន​អាយុកាល​ចន្លោះ​ពី​៨០.០០០ និង​១២០.០០០​ឆ្នាំនេះ​ពួកគេ​បាន​និយាយ​ថា វា​បាន​ផ្តល់​នូវ​ភស្តុតាង​ដំបូងបង្អស់​យ៉ាង​ពេញលេញ​មួយ​នៃ​មនុស្ស​សម័យមុន​ដែល​ស្ថិត​នៅ​ក្រៅ​ទ្វីបអាហ្វ្រិក​។​


​ធ្មេញ​ដែល​យក​មកពី​គុហា Fuyan នៅក្នុង​ខេត្ត​ហ៊ូ​ណាន​តំបន់ Daoxian នេះ បាន​នាំមក​នូវ​ការ​បញ្ជាក់​ពី​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​ដំបូង នៅក្នុង​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ដែល​មាន​ជាង ៣០.០០០ ទៅ​៧០.០០០​ឆ្នាំ​មុន​ភាគ​ខាងកើត​នៃ​មេឌីទែរ៉ាណេ ឬ​ទ្វីបអឺរ៉ុប​។​


​បុរាណ​នរ​វិទូ​លោក Wu Liu បណ្ឌិត​សភាចារ្យ​ចិន​មកពី​វិទ្យាស្ថាន​វិទ្យាសាស្ត្រ Institute of Vertebrate Paleontology and Paleoanthropology បាន​មានប្រសាសន៍ថា​ថា​ “​រហូតមកដល់​ពេលនេះ​សហគមន៍​វិទ្យាសាស្ត្រ​ភាគច្រើន​បាន​គិត​ថា មនុស្ស​សម័យមុន (Homo sapiens)គឺ​មិន​មាន​វត្តមាន​នៅក្នុង​ទ្វីប​អាស៊ី​នៅមុន​ពេល ៥០.០០០​ឆ្នាំ​មុន​នោះ​ទេ​”​។​


​មនុស្ស​យើង​បាន​បង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅ​អាហ្វ្រិក​ខាងកើត ប្រហែល ២០០.០០០​ឆ្នាំ​កន្លង​មក​ហើយ បន្ទាប់មក​បាន​រាលដាល​ទៅ​ផ្នែក​ផ្សេងទៀត​នៃ​ពិភពលោក ប៉ុន្តែ​ការកំណត់​ពេលវេលា និង​ទីតាំង​នៃ​ការ​បន្លាស់​ទី​ទាំងនេះ​បាន​ក្លាយ​ទៅជា​ភាព​មិន​ច្បាស់លាស់​ទៅវិញ​។​


​បុរាណ​នរ​វិទូ​មកពី​សាកលវិទ្យាល័យ​ក្រុង​ឡុង​ដ៏​គឺ​លោក María Martinón-Torres បាន​មាន​ប្រសា​ស​ន៍​ថា​ អំបូរ​មនុស្ស​បាន​កកើត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ជាង​រាប់​សិប​ពាន់​ឆ្នាំ​មុន​ពេល​ដែល​មាន​ទឹកដី​អាណានិគម​មួយ​នៅ​អឺរ៉ុប​ទៅទៀត ប្រហែល​នេះ​ដោយសារតែ​អំបូរ​មនុស្ស Neanderthals(​អំបូរ​មនុស្ស ដែល​មាន​រូបរាង​ដូច​សត្វ​ពានរ​) បាន​លាក់ខ្លួន​នៅ​តំបន់​អឺរ៉ុប​ក្នុង​អាកាសធាតុ​ត្រជាក់​ខ្លាំង​ហើយ​មើល​ទៅ​។​


“​ការ​រក​ឃើញ​នេះ​បាន​បង្ហាញថា មនុស្ស​សម័យមុន (Homo sapiens) មាន​វត្តមាន​នៅក្នុង​តំបន់​អាស៊ី​តាំង​ពីមុន​សម័យ​បុរាណ​ថ្មី​ដែល “​ចេញពី​ប្រទេស​អាហ្វ្រិក​មក​ម្ល៉េះ ” ដោយ​សម្មតិកម្ម​នេះ​ចង់​បញ្ជាក់​ថា ថេរវេលា​នោះ​គឺ​មាន​រយៈពេល ៥០.០០០​ឆ្នាំ​មក​ហើយ​” នេះ​បើ​តាម​លោក Martinón-Torresបាន​លើក​ឡើង​។​


​លោក Liu បាន​មានប្រសាសន៍ថា ធ្មេញ​នេះ​មាន​ចំណាស់ ប្រហែល​ពីរ​ដង​នៃ​ភស្តុតាង​ដំបូងបង្អស់​សម្រាប់​មនុស្ស​សម័យ​ទំនើប​នៅ​អឺរ៉ុប​។ លោក Martinón Torres បាន​ឲ្យ​ដឹង​ថា​ ការ​បន្លាស់​ទី​ចេញពី​ប្រទេស​អាហ្វ្រិក​មួយចំនួន​ត្រូវ​បាន​គេ​ចាត់​ថា ជា​ការ​”​បែក​ខ្ចាត់ខ្ចាយ​” ហើយ​ផូស៊ីល​ពី​រូង​ថ្ម​អ៊ីស្រា​អែល​នោះ​វិញ​បាន​បង្ហាញថា ចំនួន​ប្រហែលជា​៩០.០០០​នាក់​នៃ​មនុស្ស​សម័យ​ទំនើប​ជំនាន់​មុន​បាន​ឈាន​ទៅ​ដល់ “​ច្រក​ទ្វារ​នៃ​តំបន់​អឺរ៉ុប​” ហើយ​លោក Martinón-Torres បាន​និយាយ​បន្ត​ទៀត​ថា​ ប៉ុន្តែ “​ពួកគេ​មិនបាន​ចូល​ទៅ​ទីនោះ​ទេ​”​។​



បុរាណ​នរ​វិទូ​លោក Xiujie Wu មកពី​វិទ្យាស្ថាន Institute of Vertebrate Paleontology and Paleoanthropo​logy ក៏បាន​ឲ្យ​ដឹង​ថា​ ធ្មេញ​ទាំង​៤៧​គ្រាប់​នេះ​យ៉ាងហោចណាស់​ក៏​ចេញ​មកពី មនុស្ស ១៣​នាក់ ដែរ​៕




រក​ឃើញ​ធ្មេញ​ផូស៊ីល​ដែល​បង្ហាញថា មាន​មនុស្ស​នៅ​តំបន់​អាស៊ី​តាំង​ពី​២​ម៉ឺន​ឆ្នាំមុន​

Post a Comment

0 Comments

Close Menu