Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១៥​តុលា​កើតឡើង​១៥​លើក

ភ្នំពេញ ​៖​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​១៥​លើក ក្នុង​នោះ​យប់​៧​លើក​, ពុំ​មាន​មនុស្ស​ស្លាប់​នោះ​ទេ ប៉ុន្តែ​បណ្តាល​ឲ្យ​មនុស្ស​រង​របួស​ធ្ងន់​២០​នាក់ (​ស្រី​៣​នាក់​) និង​របួសស្រាល​៧​នាក់ (​ស្រី​២​នាក់​)។


នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៥​លើក​នេះ​បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យាន​យន្ត​សរុប​ចំនួន​២៣​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១៤​គ្រឿង​, រថយន្ត​ធុន​តូច​៧​គ្រឿង​, និង​យាន​ផ្សេងៗ​២​គ្រឿង។​


ប្រភព​ព័ត៌មាន​ខាងលើ​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន​៦​លើក​,​មិន​គោរព​សិទ្ធ​៣​លើក​,​ប្រជែង​គ្រោះថ្នាក់​២​លើក​,​កត្តា​យានយន្ត​១​លើក និង​ស្រវឹង​១​លើក ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​១៩​នាក់ (​យប់​៦​នាក់​)។​


យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា រថយន្ត​ទាំងអស់​ដែល​ត្រូវ​ផាក​ពិន័យ​សរុប​ចំនួន​៧១១​គ្រឿង (​រថយន្ត​ធំ​៤០​គ្រឿង​) ស្មើ​នឹង​៧១១​ករណី​, ល្មើស​ក្រដាស​ស្នាម​៥៥១​គ្រឿង ស្មើនឹង​៥៥១​ករណី​, ចំណែក​ករណី​ល្មើស​បច្ចេកទេស​១៦០​គ្រឿង ស្មើនឹង​១៦០​ករណី។ ដោយឡែក​សម្រាប់​ម៉ូតូ​នា​ថ្ងៃខែ​ដដែល ត្រូវ​បាន​ផាក​ពិន័យ​សរុប​ចំនួន​១,០៤៨ គ្រឿង៕




គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១៥​តុលា​កើតឡើង​១៥​លើក

Post a Comment

0 Comments

Close Menu