នៅក្នុងកិច្ចសម្ភាសន៍ជួបជាមួយនឹងប្រធានាធិបតីកាលពីថ្ងៃអាទិត្យនេះ បេក្ខជននាំមុខប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋលោក Donald Trump បានបង្ហាញនូវអាកប្បកិរិយាមិនខ្វល់ខ្វាយអំពីការបាញ់រង្គាល ដោយអធិប្បាយថាការបាញ់រង្គាលនេះប្រកបដោយភាពឆ្លាតវៃ និងទេពកោសល្យ។
លោកTrumpមិនបានសូម្បីតែរង់ចាំឲ្យសពនៃ ជនរងគ្រោះនៃការសម្លាប់រង្គាលនៅ Oregon នេះត្រូវបានបញ្ចុះឲ្យបានរួចសិន មុនពេលធ្វើការចុះហត្ថលេខារបស់លោកទៅលើ “ភាពមិនត្រឹមត្រូវខាងនយោបាយ”។ លោក Trump បានពន្យល់ថា វាតែងតែនឹងមានការបាញ់ជាទម្ងន់ ហើយនៅក្នុងសហរដ្ឋអាមេរិក គ្មានអ្វីដែលយើងអាចធ្វើបានទេដើម្បីកាត់បន្ថយអំពើហិង្សានេះ។
Trump បានប្រាប់លោក Chuck Todd ថា”ខ្ញុំត្រូវតែនិយាយថា មិនថាអ្នកព្យាយាមដើម្បីរកវិធីយករួចខ្លួននោះទេ អ្នកនឹងនៅតែមានបញ្ហា ពីព្រោះអ្នកមានមនុស្សរងជំងឺផ្លូវចិត្ត។ វាកើតឡើងដោយភាពឆ្លាតវៃ ហើយអ្នកដឹងទេ ពួកគេអាចនឹងឈឺជាទម្ងន់ ហើយពួកគេក៏មានភាពវៃឆ្លាតនៅក្នុងវិធីជាក់លាក់មួយ។ ពួកគេនឹងអាចមានលទ្ធភាពដើម្បីបំបែកប្រព័ន្ធនេះ” ។
បេក្ខភាពប្រធានាធិបតីនេះក៏បានចូលទៅទូរទស្សន៍ ABC ដោយពន្យល់ថា គាត់បានមើលឃើញតម្រូវការសម្រាប់ការកើនឡើងបទប្បញ្ញត្តិអាវុធ ហើយស្ដីបន្ទោសការបាញ់ប្រហារនេះថា ជាជំងឺផ្លូវចិត្ត។
លោក Trump បានប្រាប់ George Stephanopoulos ថា “ច្បាប់ស្តីពីការប្រើប្រាស់អាវុធជាតិផ្ទុះមិនអាចយកទៅអនុវត្តន៍លើបញ្ហានេះទេ ពីព្រោះនេះជាបញ្ហាផ្លូវចិត្ត” ។
កាលពីព្រឹកថ្ងៃសុក្រ មួយថ្ងៃបន្ទាប់ពីការបាញ់រង្គាលនៅលើបរិវេណមហាវិទ្យាល័យសហគមន៍រដ្ឋ Oregon បានបន្សល់មនុស្សស្លាប់១០នាក់។ Trump បានទៅ Morning Joe នៅ MSNBC ជាកន្លែងដែលលោកបានប្រកាសបិទសោកនាដកម្មនេះ។
Trump បានថ្លែងថា “មនុស្សប្រហែលនឹងគេចខ្លួនតាមរយៈការបង្ក្រាបនេះ” ។ “អ្វីដែលអ្នកនឹងធ្វើ នឹងបង្កើតដំណើរការសម្រាប់អ្នករាល់គ្នា?
លោកបានបន្តពន្យល់ទៀតថា ការគ្រប់គ្រងអាវុធពិបាកក្នុងការពិភាក្សាវាយតម្លៃ ចាប់តាំងពីវាមិនដែលធ្វើឲ្យផែនការបរាជ័យលើគ្រប់ឃាតកម្មរង្គាលតាមបំណង។
Trump បានថ្លែងបន្ដទៀតថា “អ្នកនឹងមានរឿងទាំងនេះកើតឡើង ហើយវាជារឿងគួរឲ្យរន្ធត់”។ “វាមិនមែនជារឿងនយោបាយត្រឹមត្រូវក្នុងការនិយាយនោះទេ ប៉ុន្តែអ្នកនឹងមានការលំបាកសម្រាប់រយៈពេលជាច្រើនលានឆ្នាំក្រោយ នៅទីនោះនឹងមានការលំបាក ហើយមនុស្សនឹងត្រូវរសាត់បាត់ទៅតាមរយៈការបង្ក្រាបនេះ “។
នៅពេលឮសំឡេងត្រែរបស់ Jeb Bush បន្ទរក្នុងអាកប្បកិរិយាមួយ ដែលស្រដៀងគ្នាអំពីការបាញ់រង្គាលរបស់ Cavalier “វាមានរឿងហេតុកើតឡើង” ដូចជាការឆ្លើយតបរបស់គាត់។
គណបក្សសាធារណរដ្ឋ ត្រូវបានគេស្គាល់ជាយូរក្នុងការលើកកម្ពស់ទីតាំងគាំទ្រកាំភ្លើង ដែលបានបង្ហាញពីសញ្ញាមួយចំនួននៃការធ្លាក់ចុះ បើទោះបីជាមានការកើនឡើងដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងចំនួននៃការបាញ់ប្រហារដ៏រង្គាលនៅក្នុងសហរដ្ឋអាមេរិកនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ៕
Sputink
ការបាញ់សម្លាប់រង្គាលដោយខ្មាន់កាំភ្លើង នឹងមិនអាចត្រូវបានបញ្ឈប់ដោយវិធានការគ្រប់គ្រងអាវុធឡើយ
0 Comments