ប៉ោយប៉ែត ៖ អំពើឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើងនៅចំកណ្ដាលក្រុងប៉ោយប៉ែត ដោយសារតែជម្លោះរវាងប្តី និងប្រពន្ធ ធ្វើឲ្យប្តីទប់ចិត្តមិនបានក៏យកកាំបិតលោតទៅចាក់លើដើមទ្រូងប្រពន្ធបណ្ដាលឲ្យប្រកាច់ស្លាប់ភ្លាមៗនៅក្នុងផ្ទះខ្លួន។ ក្រោយកើតហេតុជនបង្កព្យាយាមរត់គេចខ្លួន តែត្រូវប៉ូលិសតាមចាប់បានទាំងយប់តែម្តង។
ករណីឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ នៅចំណុចខាងក្រោយគ្លីនិក នគររាជទល់មុខវត្តត្រាច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ខណះដែលជនរងគ្រោះនឹងប្តីបានឈ្លួសប្រកែកគ្នាហើយឈានស្ទុះទៅយកកាំបីតមកចាក់សម្លាប់គ្នាតែម្តងទៅ។
លោកអំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា មុនពេលកើតហេតុជនបង្កឈ្មោះដេត សម្បត្តិ អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង មានមុខរបររត់ម៉ូតូឌុប និងធ្វើកម្មករ បានយកកាំបិតទៅចាក់សម្លាប់ប្រពន្ធឈ្មោះអេង គីសាវន អាយុ៤៣ឆ្នាំ មានមុខរបរលក់នំនៅក្នុងផ្ទះ។
លោកអធិការបានបន្តទៀតថា ក្រុមគ្រួសារនេះតែងតែឈ្លោះប្រកែកគ្នាស្ទើររាល់ថ្ងៃ ហើយក្នុងថ្ងៃកើតហេតុនោះពួកគេបានកាន់កាំបិតរៀងៗខ្លួន តែខាងប្រពន្ធកាន់កាំបិតប៉័ងតោ ឯប្ដីកាន់កាំបិតចុងស្រួច រួចក៏កាប់គ្នាដូចក្នុងរឿងហុងកុង។ ជាលទ្ធផលប្តីចាក់ត្រូវប្រពន្ធមួយកាំបិតចំទ្រូង រួចរត់គេចខ្លួន រហូតដល់ម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែវិច្ឆិកាជនល្មើសក៏ត្រូវបានចាប់ខ្លួន។
លោកអធិការបញ្ជាក់ថា ប្តីប្រពន្ធទាំងពីរនេះ គ្មានកូននោះទេ ពួកគេទើបតែបានគ្នាជាប្ដីប្រពន្ធប៉ុណ្ណោះ ហើយរស់នៅមិនចុះសម្រុងគ្នារហូតឈានដល់ការកាប់សម្លាប់គ្នាតែម្ដង៕
ប្ដីកាន់កាំបិតចុងស្រួច ប្រពន្ធកាន់កាំបិតប៉័ងតោកាប់គ្នាដូចរឿងហុងកុង, ប្រពន្ធត្រូវស្លាប់
0 Comments