Ad Code

ម៉ូតូ​សង់​ព្រលះ​ជាមួយ​ម៉ូតូ​ស្មាស់​ បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ស្មាស់​សន្លប់​ស្ដូក

ភ្នំពេញ​ ៖​ នៅ​វេលា​ម៉ោង​៧​ព្រឹក​​ថ្ងៃ​ទី​១​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥​នេះ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​តាម​បណ្ដោយ​ផ្លូវ​២៧១ មុខ​ខ្លោងទ្វារ​វត្ត​ដំបូក​ខ្ពស់​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ​បង្កឡើង​ដោយ​ម៉ូតូ​ម៉ាក​សង់ ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CV-9853​បាន​បើក​ចេញពី​វត្ត​ដំបូក​ខ្ពស់​មក​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ស្មាស់​ពណ៌ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1D-2131​បណ្ដាល​ឲ្យ​ជនរងគ្រោះ ដែល​ជិះ​ម៉ូតូ​ស្មាស់​រង​របួស​បែក​ក្បាល​ខាងក្រោយ​សន្លប់​ស្ដូកស្ដឹង។


សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ ស្មាស់​ធ្វើដំណើរ​តាម​ផ្លូវ​២៧១​ក្នុង​ទិសដៅ​ពី​មន្ទីរពេទ្យ​រុស្ស៊ី​មក​ក្បាលថ្នល់។ ចំណែក ម៉ូតូ​សង់​សេ​១២៥​បាន​បើក​ចេញពី​សង្កាត់​បឹងទំពុន​តាម​វត្ត​ដំបូក​ខ្ពស់​ឆ្ពោះ​ទៅ​ផ្លូវ​២៧១ ក៏​បុក​ជាមួយ​ម៉ូតូ​ស្មាស់​បណ្ដាល​ឲ្យ​មាន​ហេតុការណ៍​បែប​នោះ​តែម្ដង៕



ម៉ូតូ​សង់​ព្រលះ​ជាមួយ​ម៉ូតូ​ស្មាស់​ បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ស្មាស់​សន្លប់​ស្ដូក

Post a Comment

0 Comments

Close Menu