ពេលយើងនិយាយអំពីគុណប្រយោជន៍នៃលំហាត់ប្រាណ ជាធម្មតាយើងតែងគិតពីកត្តាមួយចំនួន ដែលទាក់ទងទៅនឹងរូបរាងកាយ ដូចជាបញ្ហាធាត់លើសទម្ងន់ ការការពារសុខភាព និងផលវិបាកនៃជំងឺទឹកនោមផ្អែម ក៏ដូចជាសម្ពាធឈាមខ្ពស់ និងប្រភេទនៃជំងឺមហារីកមួយចំនួនផ្សេងទៀត ដោយមិនបានគិតគូរពីផលប្រយោជន៍ ដែលយើងអាចទទួលបានផ្សេងទៀតពីលំហាត់ប្រាណនេះ។ ជាធម្មតាវាក៏មានគុណប្រយោជន៍ទៅលើសុខភាពផ្លូវចិត្តជាពិសេសផងដែរដូចជា ការសង្គ្រោះពីភាពតានតឹង ការថប់អារម្មណ៍រ៉ាំរ៉ៃ និងជំងឺធ្លាក់ទឹកចិត្តជាដើម។ ទោះជាយ៉ាងណា វាអាចជួយពង្រឹងខួរក្បាលរបស់យើង ដោយបង្កើនចំនួននៃកោសិកាខួរក្បាល។ ទាំងនេះជាប្រធានបទ ដែលយើងបានសម្គាល់ ជាមួយនឹងក្តីសង្ឃឹមថា ការអានរបស់អ្នកនឹងជួយអ្នក ក្នុងការចាប់ផ្តើមធ្វើឱ្យខ្លួនអ្នកកាន់តែមានតុល្យភាព សម្រាប់ឆ្នាំថ្មី នាពេលខាងមុខនេះ។
ការធ្វើលំហាត់ប្រាណនៅពេលព្រឹកដោយភាពសប្បាយ
ការពិតនោះ ការស្រាវជ្រាវវេជ្ជសាស្ត្របានផ្តល់នូវចម្លើយអំពីការចោទសួរនេះតាំងពីដំបូង ដោយអ្នកជំនាញបានផ្តល់អនុសាសន៍ថា សម្រាប់អត្ថប្រយោជន៍សុខភាពមនុស្សម្នាក់ៗ ត្រូវតែធ្វើសកម្មភាពរាងកាយឱ្យបានពី ២០ ទៅ ៣០នាទី។ ទាក់ទិនទៅនឹងពេលនៃការធ្វើលំហាត់ប្រាណនោះ ការស្រាវជ្រាវនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។ អ្នកជំនាញខ្លះបាននិយាយថា ការធ្វើលំហាត់ប្រាណនៅក្នុងពេលរសៀល ជាលំហាត់ប្រាណសរីរៈ ដោយសារតែសីតុណ្ហភាពរាងកាយមានកម្រិតខ្ពស់ ហើយសាច់ដុំ និងសន្លាក់ នឹងធ្វើឱ្យមានអារម្មណ៍កាន់តែមានកម្តៅនៅពេលថ្ងៃ ដែលអាចជួយបង្កើនការធ្វើលំហាត់ប្រាណរបស់អ្នក ហើយអាចបន្ថយចំនួននៃការរងរបួសសាច់ដុំ។
ប៉ុន្តែអ្នកជំនាញផ្សេងទៀតបាននិយាយថា ពេលវេលាមិនសំខាន់នោះទេ ហើយនិយាយថា ការធ្វើលំហាត់ប្រាណនៅពេលល្ងាច អាចធ្វើឱ្យគេងមិនលក់នៅពេលយប់។ ការស្រាវជ្រាវវេជ្ជសាស្ត្របានរកឃើញថា ការធ្វើលំហាត់ប្រាណផ្សេងទៀតនៅពេលព្រឹក អាចមានប្រសិទ្ធភាពភ្លាមៗ និងមានភាពយូរអង្វែង សម្រាប់ការព្យាបាលទៅលើសតិអារម្មណ៍របស់មនុស្ស។
សតិអារម្មណ៍ និងរាងកាយប្រកបដោយសុខភាពល្អ
ក្នុងន័យនេះ ការសិក្សាថ្មីមួយបានរកឃើញថា ការធ្វើលំហាត់ប្រាណអាចជួយបង្កើនអារម្មណ៍ហើយធ្វើឱ្យមនុស្សម្នាក់ អាចមានអារម្មណ៍ក្នុងការហាត់រហូតដល់ទៅ ១២ ម៉ោង ហើយអាចធ្វើឱ្យភាពជឿជាក់លើខ្លួនឯងកាន់តែប្រសើរឡើងផងដែរ។ ការស្រាវជ្រាវផ្សេងទៀតបានរកឃើញថា ការធ្វើលំហាត់ប្រាណគឺមិនត្រឹមតែអាចធ្វើឱ្យមានភាពប្រសើរឡើងយ៉ាងខ្លាំង សម្រាប់សតិអារម្មណ៍របស់អ្នកនោះទេ តែវាបានជ្រាបចូលកាន់តែជ្រៅ ហើយត្រូវបានកត់សម្គាល់ជាខ្លាំង សម្រាប់មនុស្សដែលមានបញ្ហាថប់បារម្ភកម្រិតខ្ពស់ និងជំងឺធ្លាក់ទឹកចិត្ត។ លើសពីនេះទៅទៀត វាត្រូវបានគេរកឃើញថា សកម្មភាពដ៏មានប្រយោជន៍នៃការធ្វើលំហាត់ប្រាណ អាចមានប្រសិទ្ធភាពភ្លាមៗ ពោលគឺរហ័ស។
ហេតុអ្វីបានជាការធ្វើលំហាត់ប្រាណមានប្រសិទ្ធភាពបែបនេះ?
ការធ្វើលំហាត់ប្រាណ អាចជួយផ្តល់អត្ថប្រយោជន៍ផ្លូវចិត្តសម្រាប់អ្នកបាន ដោយត្រូវបានគេគិតថា៖ តាមរយៈការបញ្ចេញអ័រម៉ូន endorphins និង monoamine ក្នុងខួរក្បាល ដោយអុកស៊ីដកម្ម ដែលបង្កើនសារធាតុអារម្មណ៍របស់មនុស្ស។ ការសិក្សាបានប្រៀបធៀបមនុស្សពីរក្រុម សម្រាប់អ្នកដែលបានធ្វើលំហាត់ប្រាណ ដោយស្រូបយកអុកស៊ីសែនចូលក្នុងរាងកាយ និងអ្នកដែលគ្រាន់តែធ្វើការពត់ខ្លួនធម្មតា ដោយការស្រាវជ្រាវនេះបានរកឃើញថា ការធ្វើលំហាត់ប្រាណបង្កើនទំហំនៃ Hippocampus ដែលជាតំបន់មួយនៃខួរក្បាល មាននាទីទទួលខុសត្រូវសម្រាប់ការចងចាំ និងការផ្លាស់ប្តូរចំពោះអ្នកដែលមានជំងឺវង្វេង ហើយជាធម្មតា វាមានការធ្លាក់ចុះទៅតាមអាយុ៕
ទុកពេល ២០នាទី ដើម្បីហាត់ប្រាណសតិអារម្មណ៍របស់អ្នក
0 Comments