ចំពោះមនុស្សភាគច្រើនណាស់ ផឹកស្រា និងជក់បារី ប្រព្រឹត្ដទៅរួមជាមួយគ្នាតែម្ដង ប៉ុន្ដែការសិក្សាស្រាវជ្រាវថ្មីអាចលើកយកមកបង្ហាញឲ្យឃើញបានថា តើហេតុអ្វី?
ដោយសរសេរចុះផ្សាយនៅក្នុងព្រឹត្ដិបត្រ Journal of Neurochemistry នោះ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ University of Missouri School of Medicine បានរកឃើញថា ជាតិនីកូទីន លុបចោលឥទ្ធិពលនៃសារជាតិអាល់កុលដែលធ្វើឲ្យងងុយដេក។
ការសិក្សាស្រាវជ្រាវកាលពីមុនវិញ បានបង្ហាញឲ្យឃើញថា មានដល់ទៅ៨៥ភាគរយនៃអ្នកញៀននឹងសុរាជនជាតិអាេមរិកាំង ដែលជាមនុស្សចាស់។
បើតាមការលើកយកមកបកស្រាយដោយបណ្ឌិតសាស្ដ្រាចារ្យ Mahesh Thakkar PhD associate professor និងជានាយកនៃផ្នែកស្រាវជ្រាវនៅ MU School of Medicine’s Department ផ្នែកប្រសាទវិទ្យា និងជាអ្នកដឹកនាំការស្រាវជ្រាវនេះវិញ លោកបានមានប្រសាសន៍ថា យើងដឹងហើយដែលថា មនុស្សភាគច្រើនដែលផឹកសុរា ក៏ប្រើប្រាស់សារជាតិនីកូទីន រួមពេលតែមួយជាមួយគ្នាផងដែរ ប៉ុន្ដែយើងមិនដឹងទេថា អ្វីដែលជាការពិតបំផុតដែលនាំឲ្យកើតមានយ៉ាងដូច្នេះ។
យើងបានរកឃើញថា នីកូទីន ធ្វើឲ្យធ្លាក់ចុះខ្សោយនៃប្រសិទ្ធភាពដែលនាំឲ្យងងុយដេក ដោយសារតែជាតិស្រវឹង ដោយវាទៅភ្ញោចដល់តំបន់មួយនៃខួរក្បាលដែលត្រូវបានស្គាល់ថា ជាតំបន់ basal forebrain។ ដោយដឹងពីអត្ដសញ្ញាណនៃប្រតិកម្មដែលកើតមានពេលដែលមនុស្សជក់បារី ហើយផឹកទាំងសុរានោះ យើងអាចប្រើប្រាស់ការយល់ដឹងនេះដើម្បីជួយទប់ស្កាត់បានការញៀនសុរា និងបារីតែម្ដង។
ការស្រាវជ្រាវមុនដំបូងរបស់លោក Thakkar បានបង្ហាញឲ្យឃើញថា ជាតិនីកូទីនជាមួយនឹងការភ្ញោចដោយជាតិអាល់កុល ជាការលើកទឹកចិត្ដផ្ដល់រង្វាន់ឲ្យខួរក្បាល ប៉ុន្ដែការសិក្សាស្រាវជ្រាវថ្មីវិញ បង្ហាញឲ្យឃើញនូវទំនាក់ទំនងជានិមិត្ដរូបរវាងសារជាតិទាំងពីរមុខនេះតែម្ដង។
អង្គការសុខភាពពិភពលោកសន្មតជាលទ្ធ ផលថា មានស្លាប់ដល់ទៅ៧លាននាក់ ក្នុងរៀងរាល់ឆ្នាំ កើតមានចំពោះអ្នកប្រើប្រាស់ (ផឹកស្រា ជក់បារី) សារជាតិអាល់កុល និងនីកូទីន៕
VOA
មូលហេតុដែល អ្នកផឹកស្រាជោកជាំ តែងតែជក់បារី
0 Comments