បាត់ដំបង ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីបានបញ្ជូនដល់មន្ទីរពេទ្យ និង៣នាក់ទៀតរងរបួសធ្ងន់ ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងរវាងម៉ូតូ និងម៉ូតូ កាលពីវេលាម៉ោង៥និង២០នាទី ល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ នៅចំណុចភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
បើតាមសេចក្តីរាយការណ៍ពីប្រភពនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគឺមានម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូ គ្មានស្លាកលេខ បានបើកបេយ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើង លុះទៅដល់ត្រង់ចំណុចកើតហេតុក៏ស្រាប់តែបានប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយនឹងម៉ូតូមួយគករឿងទៀតម៉ាកឌ្រីម ព៌ណខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1B-6698 ដែលកំពុងបើកបរច្រាសទិសគ្នា បណ្តាលឲ្យភាគីទាំងសងខាងរងរបួសពេញផ្លូវ ដោយជនរងគ្រោះឈ្មោះ គង់ លឿម ភេទស្រី អាយុ៤៣ឆ្នាំ រងរបួសធ្ងន់នៅពេលបញ្ជូនដល់មន្ទីរពេទ្យបានស្លាប់តែម្តង ជនរងគ្រោះទី២. ឈ្មោះ ប៉ាន ថាវី ភេទស្រី អាយុ២២ឆ្នាំ របួសធ្ងន់ រស់នៅភូមិ ឃុំកើតហេតុខាងលើ ដោយអ្នកទាំងពីរគឺជាភាគីម៉ូតូឌ្រីម។
ចំណែកជនរងគ្រោះដែលជាភាគីម៉ូតូស្មាសើរីវ៉ូមាន ឈ្មោះ សាត រុន ភេទប្រុស អាយុ១៦ឆ្នាំ រងរបួសធ្ងន់ និង ឈ្មោះ ខែម ស្រីហៀង ភេទស្រី អាយុ៤៥ឆ្នាំ រងរបួសស្រាល ជនរងគ្រោះទាំងពីរ រស់នៅភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាភាគីម៉ូតូម៉ាកស្មាស់រីវូ ពណ៌ក្រហម គ្មានផ្លាកលេខ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចស្រុកភ្នំព្រឹក បានចុះទៅធ្វើការវាស់វែង ដោយមិនទាន់កំណត់បានទេថាតើភាគីណាមួយជាអ្នកបំពាននោះទេ ដោយបានជួយបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ផងដែរ ចំណែកម៉ូតូទាំពីរគ្រឿងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹករង់ចាំធ្វើការដោះស្រាយពេលក្រោយ៕
ស្មាស់រីវ៉ូ ព្រលះឌ្រីមលាន់ដូចរន្ទះ ស្លាប់ម្នាក់ របួស៣នាក់
0 Comments