សៀមរាប ៖ បុរសមានមុខរបរជាកម្មករចេកឆាប បានទៅពង្រាយខ្សែភ្លើងដើម្បីឆក់ត្រីនៅប្រឡាយខាងមុខផ្ទះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង០០នាទីល្ងាច ថ្ងៃទី៣១ ខែតុលាឆ្នាំ២០១៥ នៅក្នុងភូមិពោធិ៍បុស្ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
សេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះថន ខួច អាយុ២១ឆ្នាំ ជាកម្មករចេកឆាប មានស្រុកកំណើតនៅភូមិដំរីផុង ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។
បើតាមអ្នកជិតខាង និងប៉ូលិសបាននិយាយថា ជនរងគ្រោះបានរាយខ្សែភ្លើងនៅមុខផ្ទះតែម្នាក់ឯង ស្លាប់តែឆក់ស្លាប់តែម្តង៕
រាយខ្សែភ្លើងឆក់ត្រីខុសបច្ចេកទេសឆក់ខ្លួនឯងស្លាប់
0 Comments