Ad Code

រថយន្ត​វី​ហ្គូ​បុក​ជាមួយ​ម៉ូតូ​ហុងដា​សេ​៧០ របួសធ្ងន់​ម្នាក់​

កណ្ដាល ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ ដោយ​ត្រូវ​រថយន្ត​ម៉ាក HILUX VIGO បើក​បុក​ ខណៈ​ដែល ជនរងគ្រោះ​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​លេខ​១១៥។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៥ ត្រង់​ចំណុច​មុខ​ផ្លូវ​ចូល​ផ្ទះសំណាក់​រស្មី​ស្រែ​មាស នៅ​លើ​ផ្លូវ​115 ស្ថិត​ក្នុង​ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។​


ប៉ូលិស​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្កហេតុ​ម៉ាក HILUX VIGO ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ AT15 2-0567 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​គេច​បាត់​)។ ចំណែក​ជនរងគ្រោះ​មាន​ឈ្មោះ ច័ន្ទ រស្មី​ដេ​ត​ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ។​


ប៉ូលិស​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​កើតហេតុ​ខាងលើ រថយន្ត​បង្ក​បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​១១៥ ក្នុង​ទិសដៅ​ពី​កើតមក​លិច លុះដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​ម៉ាក Honda C70​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 01 4003 បើកបរ​ដោយ​ឈ្មោះ​ ច័ន្ទ រស្មី​ដេ​ត (​អ្នកបើកបរ​មាន​មួក​ និង​កញ្ចក់​មើល​ក្រោយ​) ធ្វើដំណើរ​ក្នុង​ទិសដៅ​ស្របគ្នា​ពី​កើត​ទៅ​លិច បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួស​ធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​ខេត្ត​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​កែវសាន្ត។​


ប៉ូលិស​បាន​បញ្ជាក់​ថា មធ្យោបាយ​ទាំង​២​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ក្រុង​តាខ្មៅ​បណ្ដោះអាសន្ន​ដើម្បី​ដោះស្រាយ​ជា​ក្រោយ៕
Pisey-2015-10-16-full-aPisey-2015-10-16-full-a1 Pisey-2015-10-16-full-a3



រថយន្ត​វី​ហ្គូ​បុក​ជាមួយ​ម៉ូតូ​ហុងដា​សេ​៧០ របួសធ្ងន់​ម្នាក់​

Post a Comment

0 Comments

Close Menu