Ad Code

ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​យក​អំណោយ​សប្បុរសជន​ចែក​ជូន​ជន​ចាស់ជរា​គ្មាន​ទីពឹង​

កំពង់ឆ្នាំង ​៖​ លោក​ថោង ​ចំរើន​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៥​រួម​ដំណើរ​ដោយ​លោក​សេង វិចិត្រ​,​ លោក​ហ៊ូ ប៊ុថ​ន​,​ លោក អេង ស្រស់​វណ្ណៈ ស​.​ស​.​យ​.​ក​ស្រុក​រលាប្អៀរ និង​ស​.​ស​.​យ​.​ក​ខេត្តកំពង់ឆ្នាំង​ព្រមទាំង​មន្ត្រី​មន្ទីរ​សង្គមកិច្ច​ខេត្ត​ជាច្រើន​ទៀត​រូប​បាន​នាំ​គ្នា​យក​អំណោយ​សប្បុរសជន និង​អំណោយ​ផ្ទាល់ខ្លួន​ទៅ​ចែក​ជូន​ដល់​លំនៅឋាន​ជន​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៨​នាក់​នៅ​ភូមិ​គ្រួស ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​



លោក សេង វិចិត្រ​បាន​ឲ្យ​ដឹង​ថា ​គ្រួសារ​ក្រីក្រ​ដែល​បាន​នាំ​យក​អំណោយ​មក​ចែក​ជូន​មាន​ចំនួន​៦​គ្រួសារ​គឺ​ ១.​លោកយាយ​ហុក យ៉ា​ត អាយុ​៧៤​ឆ្នាំ​, ២.​លោកយាយ​អឿ លួ​ន អាយុ​៨៣​ឆ្នាំ ៣,​លោកយាយ​ហ៊ូ វីន អាយុ​៧៧​ឆ្នាំ, ៤.​លោកយាយ​កៅ យ៉ា អាយុ​៨២​ឆ្នាំ​, ៥.​លោកយាយ​ម៉ុក តុ​ប អាយុ​៨៣​ឆ្នាំ, ៦.​លោក​អឿ ម៉ុ​ន អាយុ​៨០​ឆ្នាំ​ដែល​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​៥​ម៉ឺន​រៀល​,​ អង្ករ​២០​គីឡូក្រាម​, ​មី​១​កេស​។ ​ចំពោះ​លោកយាយ​អ៊ឹង សុខុម អាយុ​៦៧​ឆ្នាំ និង​លោកយាយ​កង អួ​យ អាយុ​៧៧​ឆ្នាំ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​៦​ម៉ឺន​រៀល​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​។ ​លោក​បាន​បន្ត​ថា​ អំ​ណោយ​ទាំងនេះ​បានការ​ជួយឧបត្ថម្ភ​ពី​ព្រះ​ចៅអធិការ​ហែម ឡូត​,​ លោក​ថោង ចំរើន,​ លោក​គង់ សារិន និង​មន្ត្រី ស​.​ស​.​យ​.​ក ស្រុក​រលាប្អៀរ​និង​ខេត្តកំពង់ឆ្នាំង​។​

​ ​

លោក​ថោង ចំរើន​បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ថា​ សម្ដេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គិភ័យ​ ខ្យល់ព្យុះ ទឹកជំនន់ រន្ទះបាញ់ លង់ទឹក ចាស់ជរា​គ្មាន​ទីពឹង គ្រួសារ​ទី​ទាល់ក្រ អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ដោយ​ឧបទ្ទវហេតុ​ផ្សេងៗ​ដោយ​មិន​ប្រកាន់ពូជសាសន៍​ និង​និន្នាការ​នយោបាយ​ឡើយ​។ អំណោយ​ទាំងអស់​ខាង​លើ​នេះ​របស់​សប្បុរស​ជន ​មន្ត្រីរាជការ​ក្នុង​ខេត្ត និង​ស្រុក​គឺជា​ការចូលរួម​ក្នុង​ការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ក្រីក្រ​ជាមួយ​ប្រ​មុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​កាកបាទក្រហមកម្ពុជា​។



លោក​ថោង ចំរើន​បាន​ផ្តាំផ្ញើ​ដល់​លោកយាយ លោកតា​ទាំង​៨​នាក់ សូម​រស់​នៅ​មាន​អនាម័យ​ល្អ និ​ង​ខិតខំ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​ប្រសើរ បើ​ស្ថានភាព​មិន​ស្រួល​ត្រូវ​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់​ជៀស​វាង​ទុក​ឲ្យ​ជំងឺ​ធ្ងន់ធ្ងរ​លំបាក​ក្នុង​ការ​ព្យាបាល​៕


16-10-2015a2


16-10-2015a

​ ​




ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​យក​អំណោយ​សប្បុរសជន​ចែក​ជូន​ជន​ចាស់ជរា​គ្មាន​ទីពឹង​

Post a Comment

0 Comments

Close Menu