Ad Code

បេន​នី យ៉ាំង លើក​ទង់​ស

ភ្នំពេញ ៖ បន្ទាប់ពី​បាន​បញ្ចេញ​នូវ​ភាពក្លាហាន​ហ៊ាន​ថតរូប​ស្រាត​ចែកចាយ​ក្នុងសង្គម​ហ្វេសប៊ុក​បានធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​កញ្ញា បេន​នី យ៉ាំង បាន​លោត​ឡើង​ខ្ពស់​ក្នុង​វិថី​សិល្បៈ តែ​ក៏មាន​ការរិះគន់​បានធ្វើ​ឲ្យ​តារា​រូបនេះ​បាក់មុខ មិនតិច​ទេរ​ហូត​ពេលខ្លះ​នាង​ប្រកាស​ដកថយ​ពី​ការ​ស្លៀកពាក់​បែប​សិច​ស៊ីវិល​មកជា​នារី​ស្រគត់ស្រគំ​ផងដែរ។


ពាក់ព័ន្ធ​នឹង​ការរិះគន់​ទាំងនេះ កញ្ញា បេន​នី យ៉ាំង បាន​ប្រាប់ថា មាន​ពាក្យរិះគន់​ជាច្រើន​ចំពោះ​រូបថត​សិច​ស៊ី​ទាំងនេះ តែ​ក្រោយពី​មានការ​ធ្លាយ​ចេញ​រូបថត​ទាំងនេះ​គេ​ក៏បាន​ស្គាល់​ច្រើន​​ឯ​ការងារ​វិញ​ក៏​ហូរ​ចូល​ច្រើន​ផងដែរ​។


ទោះបី​មានការ​លើកឡើង​ពី​រូបថត​ស្ទើរ​អាក្រាតកាយ​ទាំងនេះ​ក៏​បេន​នី យ៉ាំង ពេលនេះ​មាន​ទ្រព្យធន​ធូរធារ​វិញ​ហើយ បែរជា​ប្រកាស​ចុះ​ញ៉ម​ចំពោះ​ពាក្យរិះគន់​ទាំងនោះ​ដោយ​ប្រកាស​វិញ​ថា ចាប់ពីពេលនេះ​តទៅ​នាង​និង​ប្រកាន់យក​នូវ​ការ​ស្លៀកពាក់​បែប​ជា​នារី​ខ្មែរ​ស្រគត់ស្រគំ​វិញ​ដែរ។


ដោយឡែក​នាង​បាន​ឲ្យ​ដឹង​ទៀតថា ពីមុន​ធ្លាប់បាន​អួត​មែន ក្រោយពី​មាន​រូបភាព​សិច​ស៊ី​ទាំងនោះ ធ្លាប់​ចែកចាយ​ក្នុងសង្គម​ហ្វេ​ស​ប៊ុ​ក​ក្រោយពី​ទីផ្សារ​សិល្បៈ​រត់​ចូលមក​ដូច​ទឹកបាក់​ទំនប់ ស្ទើរតែ​រក​ពេល​សម្តែង​ឲ្យ​គេ​មិន​ចង់បាន​ការងារ​សិល្បៈ​ច្រើនពេក​ទេ ហើយក៏​មិនបាន​រង​នូវ​ពាក្យរិះគន់​ពី​នរណា​ដែរ។


ក្នុង​វ័យ​២៦​ឆ្នាំ បេន​នី យ៉ាំង ត្រូវបាន​ទស្សនិកជន​ចាប់អារម្មណ៍​ពេលដែល​ចាប់ផ្តើម​សិច​ស៊ី ចំហ​ដើមទ្រូង ខណៈ​នាង​ចូល​សិល្បៈ​ក៏​ច្រើន​ឆ្នាំ​ដែរ តែ​មិន​ត្រូវបាន​គេ​ស្គាល់​ថា​ពី​រឿង​ធ្លាក់កូដ ព្រោះ​មិនបាន​គិត​ទាល់តែសោះ​។ ឆ្លើយ​និង​សំណួរ​ថា បើសិន​នាង​ប្រកាស​ប្តូរ​ឥរិយាបថ​ពី​ភាព​សិច​ស៊ី​មក​ស្រគត់ស្រគំ​វិញ មិន​ខ្លាច​ធ្លាក់​ប្រជាប្រិយភាព​វិញ​ទេ​ឬ​? នាង​និយាយថា រឿង​ធ្លាក់កូដ​នោះ ខ្ញុំ​មិនបាន​គិត​ទេ​។ ប៉ុន្តែ​យ៉ាងណា​ធ្វើជា​តារា​មាន​ប្រជាប្រិយភាព​ក៏​ផ្តល់​ផលវិបាក​ដល់​ខ្ញុំ​ដែរ ដឹង​ស្រាប់​ហើយ ពេលនេះ​សុខភាព​របស់ខ្ញុំ​មិនសូវ​ល្អ ធ្វើការ​ច្រើន​ហត់​។ ដូច​កាលពី​ថ្ងៃមុន ដោយសារ​ថត​ច្រើន​ក៏​ចូល​ពេទ្យ​ដែរ អ៊ីចឹង​ហើយ​ទើប​នាង​ខ្ញុំ​មិន​ចង់​ចូល​ពេទ្យ​ច្រើន​ដែរ។


ទាក់ទង​នឹង​ការរិះគន់​ដល់​បេន​នី យ៉ាំង ពេលនេះ​នាង​បានធ្វើ​ការកែលំអ ពីព្រោះ​នាង​មិន​ចង់​ឲ្យ​មានរឿង​អាស្រូវ​បន្តទៀត​ដែរ បើសិន​នៅតែមាន​ការរិះគន់​ពី​ការ​ស្លៀកពាក់​របស់​នាង​តទៅទៀត នាង​ថា​និង​ឈប់​ស្លៀកពាក់​និង​ឈប់​ថត​សិច​ស៊ី​ទៀតហើយ៕


T-10-15-15-s-fullT-10-15-15-ss-full



បេន​នី យ៉ាំង លើក​ទង់​ស

Post a Comment

0 Comments

Close Menu