Ad Code

រុស្ស៊ី​ច្រានចោល​លទ្ធផល​ការស៊ើបអង្កេត​របស់​ក្រុម​អាជ្ញាធរ​ហុល្លង់ ជុំវិញ​ការ​ធ្លាក់ យន្តហោះ MH17​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ទីភ្នាក់ងារ​ដឹកជញ្ជូន​អាកាសចរណ៍​សហព័ន្ធ​និង​ក្រសួង​ការបរទេស​រុស្ស៊ី បាន​ធ្វើការ​ច្រើន​ចោល​ទាំងស្រុង​ចំពោះ​លទ្ធផល​នៃ​ការស៊ើបអង្កេត​ដែល​ដឹកនាំ​ដោយ​ប្រទេស​ហុល្លង់ ជុំវិញ​ការ​ធ្លាក់​យន្តហោះ MH17​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី។


លោក​អូ​ឡេ​ក ស្ទ័​រ​ឆេ​វ័រ គឺជា​អនុប្រធាន​ទីភ្នាក់ងារ​ដឹក​ជញ្ជូន​អាកាសចរណ៍​សហព័ន្ធ បាន​ឆ្លើយតប​នឹង​លទ្ធផល​នៃ​ការស៊ើបអង្កេត​ដែល​គេ​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ដោយ​លោក អះអាងថា សេចក្តី​រាយការណ៍​មួយ​នេះ គឺជា​កំហុសឆ្គង​សុទ្ធសាធ​។


លោក​ស្ទ័​រ​ឆេ​វ័រ បាន​និយាយ​ថា លោក​សូម​ធ្វើការ​ជំទាស់​ជាដាច់ខាត​ចំពោះ​ការ​សន្និដ្ឋាន​នៅក្នុង​សេចក្តី​រាយការណ៍​ចុងក្រោយ ដោយសារតែ​សេចក្តី​រាយការណ៍​មួយ​នេះ គ្មាន​ហេតុផល​ត្រឹមត្រូវ​ទាល់តែសោះ ហើយ​វា​ងាយ​ធ្វើ​មនុស្ស​ភាន់ច្រឡំ​ចំពោះ​មូលដ្ឋាន​ពិតប្រាកដ ឈរ​ពីក្រោយ​ការវិភាគ​លើ​ទិន្នន័យ​របស់​ពួកគេ។


ថ្វីត្បិតតែ​ច្រានចោល​នូវ​សេចក្តី​រាយការណ៍​បែប​ណា​ក្តី លោក​ស្ទ័​រ​ឆេ​វ័រ បាន​បញ្ជាក់​ថា រុស្ស៊ី​នៅ​គាំទ្រ​ការ​សន្និដ្ឋាន​ថា អ៊ុយ​ក្រែ​ន​គួរតែ​ទទួលខុសត្រូវ សម្រាប់​កាលដែល​មិន​បិទ​ដែនអាកាស​ពីលើ​តំបន់​សង្គ្រាម ចំពោះ​យន្តហោះ​ដឹក​អ្នកដំណើរ។


ខណៈនោះ​ដែរ ក្រសួងការបរទេស​រុស្ស៊ី បាន​ធ្វើ​សន្និសីទកាសែត​ផង​ដែរ ស្តីពី​ការស៊ើបអង្កេត​ដែល​បាន​អះអាងថា គ្រាប់​មី​ស៊ី​ល​ដែល​បាន​បាញ់​យន្តហោះ MH17​គឺជា​ប្រភេទ​មី​ស៊ី​ល ដែល​បាន​ផលិតឡើង​នៅក្នុង​ប្រទេស​រុស្ស៊ី​៕



រុស្ស៊ី​ច្រានចោល​លទ្ធផល​ការស៊ើបអង្កេត​របស់​ក្រុម​អាជ្ញាធរ​ហុល្លង់ ជុំវិញ​ការ​ធ្លាក់ យន្តហោះ MH17​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី

Post a Comment

0 Comments

Close Menu