Ad Code

បុរស​ម្នាក់​ស្រវឹង​ខួប​មាន​ជំងឺ​សរសៃ​ប្រាសាទ ហើយ​ទៅ​ដាក់​ទ្រូ​ដោយ​ជំងឺ​រើ ក៏​ប្រកាច់​ឈ្លក់ទឹក​ស្លាប់

ឧ​ត្ត​រ​មានជ័យ ៖ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ យុវជន​ម្នាក់​ផឹក​ស្រវឹង​ខួប ជាប្រចាំ ហើយ​មាន​ជំងឺ​សរសៃ​ប្រាសាទ​ទៀត បាន​ឆ្លា​តទៅ​ដាក់​ទ្រូ នៅ​ឆ្ងាយ​ពី​ភូមិ ស្រាប់​តែ​ជំងឺ​បាន​រើ​ឡើង​ប្រកាច់​ធ្លាក់ទឹក​ឈ្លក់ទឹក​ស្លាប់ ដោយ​ខ្លួនឯង​។


លោក​វរសេនីយ៍ត្រី​អិន កាយ អធិការ​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ បាន​ឲ្យ​ដឹង​ថា មាន​ករណី​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង នៅ​ភូមិ​ស្រែ​កណ្តាល ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ជនរងគ្រោះ​ឈ្មោះ​ស៊ីម សា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ប្រពន្ធ​ឈ្មោះ​លី វ៉ាង ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​រស់នៅ​ជាមួយ​ប្តី​។


លោក​វរសេនីយ៍ត្រី​អិន កាយ អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា មូលហេតុ​ជនរងគ្រោះ​ជា​មនុស្ស​ស្រវឹង​ខួប ហើយ​មាន​ជំងឺ​សរសៃ​ប្រាសាទ បាន​ទៅ​ដាក់​ទ្រូ ដោយ​ជំងឺ​រើ ក៏​ប្រកាច់​ឈ្លក់ទឹក​ស្លាប់​តែម្តងទៅ​។


កម្លាំង​ជំនាញ​យើង​បាន​ចុះទៅ​ត្រួតពិនិត្យ ដល់​កន្លែង​កើតហេតុ ឃើញថា ជនរងគ្រោះ​ពិតជា​មាន ជំងឺ​ប្រកាច់​ឈ្លក់​ទឹក​ស្លាប់​ម៉ែន ហើយ​សមត្ថកិច្ច​យើង បាន​ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



បុរស​ម្នាក់​ស្រវឹង​ខួប​មាន​ជំងឺ​សរសៃ​ប្រាសាទ ហើយ​ទៅ​ដាក់​ទ្រូ​ដោយ​ជំងឺ​រើ ក៏​ប្រកាច់​ឈ្លក់ទឹក​ស្លាប់

Post a Comment

0 Comments

Close Menu