Ad Code

លោក Rafa Benitez បង្ក​សង្គ្រាម​ពាក្យសំដី​ជាមួយ​អ្នកចាត់ការ​ថ្មី​ក្លិប Sunderland

កាលពី​ថ្ងៃ​ពុធ​កន្លងទៅ លោក Rafa Benitez បាន​បង្ហាញ​វត្តមាន​របស់​លោក​ក្នុង​បទសម្ភាសន៍​ជាមួយ​ស្ថានីយ​វិទ្យុ​អេ​ស្ប៉ា​ញ Onda Cero ជា​ពេល​ដែល​លោក​បង្ក​ពាក្យសំដី​ជាមួយ​លោក Sam Allardyce ដែល​បាន​លើក​ឡើង​ថា អតីត​កីឡាករ Jamie Carragher មិន​បានដឹង​ទាល់តែសោះ​ពី​រឿងរ៉ាវ​ដែល​ក្លិប Liverpool​ប៉ុនប៉ង​ចុះហត្ថលេខា​ទិញ​យក​កីឡាករ Gareth Bale​ហើយ​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​ម្នាក់​នេះ បាន​ធ្វើ​ការរិះគន់​ផង​ដែរ ចំពោះ​ក្លិប Inter Milan​សម្រាប់​ការដែល​មិន​ធ្លាប់​គាំទ្រ​រូបលោក​សោះ ពេល​ដែល​លោក​ស្នង​តំណែង​ពី​លោក Jose Mourinho។


នៅពេល​សួរនាំ​ពាក្យ​ព័ន្ធ​នឹង​ការរិះគន់​ពី​អ្នកចាត់ការ​ថ្មី​របស់​ក្លិប Sunderland​គឺ​លោក Allardyce លោក Benitez បាន​និយាយប្រាប់​អ្នកធ្វើ​បទសម្ភាសន៍​ថា អ្នក​រាល់គ្នា​មាន​ដឹងថា លោក Sam Allardyce គឺជា​នរណា​ទេ​? តើ​អ្នកមាន​ដឹង​ថា តើ​ជើងឯក​បាល់ទាត់​ប៉ុន្មាន​ហើយ​ដែល​គាត់​ធ្លាប់​ឈ្នះ​? នោះ​ហើយ​គឺជា​ចម្លើយ​របស់​លោក​។ នោះ​ហើយ​គឺជា​អ្វី​ដែល​បាន​កើត​ឡើង នៅ​ពេល​ណា​ពេល​ដែល​នរណា​ម្នាក់ មាន​សៀវភៅ​លក់​។ សំដី​របស់​លោក​គ្មាន​តម្លៃ​ច្រើន​នោះ​ទេ។


ជា​ការ​ឆ្លើយតប​នឹង​ការ​លើក​ឡើង​ថា លោក​បាន​មើលស្រាល​កីឡាករ Bale ខណៈ​ពេល​ដែល​នៅ​គ្រប់គ្រង​ក្លិប​ហង្ស​ក្រហម Liverpool​លោក Benitez​បាន​និយាយ​ថា លោក Carraghe​បាន​បង្កកំហុស​មួយ​ដែល​ហ៊ាន​និយាយ​បែបនេះ ហើយ​ជា​ការ​ពិត​ណាស់​ថា លោក​ចង់​ទិញ​កីឡាករ Bale​ពិតប្រាកដ​មែន តែ​កាលនោះ អំឡុង​ឆ្នាំ​២០០៦​ក្លិប Spurs​កាត់ថ្លៃ​ខ្ពស់​ខ្លាំងពេក៕


T-10-15-15-h-fullT-10-15-15-hh-full



លោក Rafa Benitez បង្ក​សង្គ្រាម​ពាក្យសំដី​ជាមួយ​អ្នកចាត់ការ​ថ្មី​ក្លិប Sunderland

Post a Comment

0 Comments

Close Menu