Ad Code

អន្តោ​ប្រវេសន៍​វៀតណាម​ចូល​មក​នេសាទ​ល្មើសច្បាប់​ពេញ​អតីត​ឡូត៍​នេសាទ​លេខ​(១០,១២,១៣)

តាកែវ ៖ ប្រជា​នេសាទ​ត្រី រស់នៅ​ស្រុក​អង្គរបុរី ខេត្តតាកែវ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​រដូវ​ទឹក​ឡើង នា​រដូវ​បិទ​ការ​នេសាទ​នេះ​មាន​ជន​អន្តោ​ប្រវេ​សន៍​វៀតណាម​រាប់​រយ​ទូក​ចូល​មក​បោះទីតាំង​ស្នាក់​នៅ​តាម​បឹងបួរ​ហើយ​ធ្វើ​ការ​នេសាទ​ដោយ​ប្រើប្រាស់​នូវ​ឧបករណ៍​ល្មើសច្បាប់​ទាំងស្រុង​ក្នុង​នោះ​មាន​ដូច​ជា​សៃយ៉ឺន ស្បៃ​មុង ឡុ​ក​កន្ទុយ​កណ្តុរ សៃយ៉ឺន​យក្ស ឧ​បក​រណា​រ៉ាវ​និង​លប​ធំៗ​ធ្វើ​ពី​សាច់​អួន​ក្រឡា​ធំ និង​ក្រឡា​ញឹក​ចាប់​ទាំង​ត្រី​តូច​និង​មេត្រី​ពង​កូន​ស្ទើរ​ផុត​ពូជ​ន៍​រលាយ​រលត់​អស់​ទៅហើយ។


លើស​ពី​នេះ​ក្រុម​អន្តោ​ប្រវេ​សន៍​វៀតណាម​ទាំង​នោះ​បាន​ប្រើ​ស្បៃ​មុង​បង្កប់​នូវ​ដុំ​ឆក់​ភ្លើង​អាគុយ​កៀរ​ទាំង​ត្រី​គ្រប់​ប្រភេទ​ទៀតផង​ហើយក៏​នៅ​មាន​ឧបករណ៍​ល្មើស​ក្នុង​រដូវ​បិទ​ការ​នេសាទ​នេះ​ដូចជា លប​ត្រី​កេស​លប​ត្រី​ក្លាំងហាយ លប​ត្រី​រ៉ស់ និង​លប​បង្កង​ហើយ​ពួកគេ​បាន​បំផ្លាញ​នូវ​ធនធានធម្មជាតិ​គ្មាន​សល់​នោះ​ទេ ដូចជា​ការ​ដាក់​លប​ក្តា​ខ្យង អន្ទង់ ដោយ​សុទ្ធតែ​ប្រើ​ថ្នាំ​ដាក់​

​ហើយ​ដួស​ដាក់​ពេញ​ទូក​ដឹកជញ្ជូន​ចូល​ទៅ​ប្រទេស​របស់​ពួកគេ​វិញ​ដោយ​គ្មាន​ការ​ហាមឃាត់​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ជំនាញ​ជលផល​នោះឡើយ។


ពលរដ្ឋ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ពួក​អន្តោ​ប្រវេ​សន៍​ដែល​បាន​មក​នេសាទ​ល្មើសច្បាប់​ទាំងនោះ​ត្រូវគេ​ស្គាល់​មេខ្លោង​ដែលជា​អ្នក​កាង ហើយ​ការ​រត់​ការ​នាំ​ចូល គឺ​ឈ្មោះ ង្វៀង​ណុ​ក​

(​ហៅ​អា​ណុ​ក​) បាន​ប៉ាវ​ផ្តាច់​ក្នុង​ការ​រត់ការ​ដាក់​ប​ទ​ល្មើស​ក្នុង​អតីត​ដែន​ឡូត៍​លេខ(១០​ដល់​១៣) ដោយ​ឈ្មោះ ណុ​ក អះអាង​ថា ក្នុង​មួយ​ទូក​រត់ការ​គ្រប់​សមត្ថកិច្ច​ទាំងអស់ តាំងពី​ថ្នាក់​ស្រុក ខេត្ត​និង​នាយកដ្ឋាន​ជលផល ត្រូវ​ចំណាយ​ចាប់​បី​៨០០​ដុល្លារ ទៅ​១០០០​ដុល្លារ ឯណោះ​ទើប​ចូល​មក​ធ្វើការ​នេសាទ​បាន​រហូត​ពេលនេះ បាន​សុខ​សប្បាយ។


ក្នុង​នោះ គឺ​ត្រូវ​បង់លុយ​ឲ្យ​ជំនាញ​ជលផល​ចាប់ពី​ថ្នាក់​សង្កាត់ ផ្នែក ខណ្ឌ​អធិការកិច្ច​ចតុមុខ និង​នាយកដ្ឋាន​រដ្ឋបាល​ជល​ផល ហើយ​មាន​ចំណែក​លោក​អភិបាលស្រុក​លោក​អភិបាលខេត្ត លោក​អធិការ​នគរបាល​ស្រុក លោកស្នងការ​ខេត្ត​រួម​ទាំង​បញ្ជាការ​ប៉េអិម​ស្រុក ខេត្ត​ផង​ដែរ​ទើប​អាច​រកស៊ី​បាន​យ៉ាង​ស្ងប់ស្ងាត់​បែបនេះ អស្ចារ្យ​មែន ស្រុក​អង្គរបុរី​ខេត្តតាកែវ ចេះ​សហការ​គ្នា​បាន​ល្អ​ណាស់ ក្នុង​ការ​បង្កើត​អំពើពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ​តែម្តង​ហើយ។


ទាក់ទិន​និង​បទល្មើស​នេសាទ​នៅ​ស្រុក​អង្គរ​បូរី ស្រុក​បូរី​ជលសារ ស្រុក​កោះ​អណ្តែង​

​ខេត្តតាកែវ ដ៏​ធំធេង​ហើយ​កំពុង​បំផ្លា​ញ​នូវ​ធនធានធម្មជាតិ​យ៉ាងធ្ងន់ធ្ងរ​នា​បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​យ៉ាង​ទទូច​ដ​ល់​លោក​រដ្ឋមន្ត្រី​អ៊ុក​រ៉ា ប៊ុន​នៃ​ក្រសួងកសិកម្ម មេត្តា​មាន​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​ទាន់​ពេលវេលា​ផង​ព្រោះ​ធនធានធម្មជាតិ​កំពុង​រង​ការ​ហិនហោច​យ៉ាងធ្ងន់ធ្ងរ​ណាស់​ហើយ​ណាមួយ​មន្ត្រី​ជំនាញ​ជលផល​ចាប់ពី​នាយកដ្ឋាន​ជលផល​រហូត​ថ្នាក់ក្រោម​កំពុង​ត្រូវ​ថ្នាំ​សណ្តំ​របស់​ពួក​ឈ្មួញ​រួច​ដេក​លង់លក់​អស់​ទៅ​ហើយ​ក្នុង​ពេលនេះ​។


ពាក់ព័ន្ធ និង​ការរិះគន់​ខាងលើ​នេះ​អ្នកយកព័ត៌មាន​យើង​បាន​ព្យាយាម​សុំ​ការ​ពន្យល់​ពី​ជំនាញ​ជលផល​និង​អាជ្ញាធរ​ស្រុក​ខេត្ត ជាច្រើនលើក ច្រើនសា​ណាស់​ប៉ុន្តែ​ពុំ​មាន​ការ​ធ្វើ​អត្ថាធិប្បាយ​ឆ្លើយតប​ឲ្យ​បាន​សមរម្យ​ម្តង​ណា​ទេ​ហើយ​បែរជា​ប្រាប់​ថា ឲ្យ​សួរ​នាំទៅ​ថ្នាក់លើ​ទៅ ហើយ​ខាង​ថ្នាក់លើ​នោះ​នៅ​ខ្ពស់​ពេក​ទាក់ទង​មិនដែល​បាន​ចម្លើយ​ម្តង​ណា​ទេ គឺ​ជាប់រវល់​ប្រជុំ​រហូត​ហ្នឹង។


គួរ​រំលឹក​ផង​ដែរ​ថា ពាក់ព័ន្ធ​នឹង​ជន​អន្តោ​ប្រវេ​សន៍​នេះ​ផង​ដែរ ខាង​ក្រសួងមហាផ្ទៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​សន៍ កំពុង​ត្រូវ​បាន​ធ្វើការ​រឹត​បន្តឹង​យ៉ាង​មុតមាំ​ចុះ​ហេតុអ្វី​នគរបាល​អន្តោ​ប្រវេ​សន៍​ប្រចាំ​ច្រកទ្វារ​នានា​ក្នុង​ខេត្តតាកែវ​ពិសេស​លោកស្នងការ​ន​គ​របាល​ខេត្ត​មាន​ភាព​ធូររលុង​យ៉ាងនេះ​?


ចំណុច​នេះ​អគ្គស្នងការ​នគរបាល​ជាតិ​គួរ​ចាត់ការ​យ៉ាងណា​ហើយ​ចំពោះ​មន្ត្រី​អនុវត្ត​ច្បាប់​ខិល​ខិលខូច​បែប​នោះ៕


T-10-15-15-aa-fullT-10-15-15-a-full



អន្តោ​ប្រវេសន៍​វៀតណាម​ចូល​មក​នេសាទ​ល្មើសច្បាប់​ពេញ​អតីត​ឡូត៍​នេសាទ​លេខ​(១០,១២,១៣)

Post a Comment

0 Comments

Close Menu