Ad Code

លោកតា​អាចារ្យវត្ត​វ៉ារិន​អាយុ​៨៨​ឆ្នាំ​ត្រូវ​រថយន្ត​បុក​ស្លាប់​

ភ្នំពេញ ៖ លោកតា​អាចារ្យ​ម្នាក់​ត្រូវ​បាន​រថយន្ត​បុក​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ខណៈ​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា​កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​១៥ ​ខែ​តុលា ​ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​សាលាសង្កាត់​ព្រែកលៀប ភូមិ​ព្រែកលៀប​ សង្កាត់​ព្រែកលៀប​ ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ។​


សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ នូ ធួន អាយុ​៨៨​ឆ្នាំ ​ជា​អាចារ្យវត្ត​វ៉ារិន ហៅ​វត្ត​ព្រែក​លៀប មាន​ទីលំនៅ​នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ រីឯ​រថយន្ត​បង្ក​ម៉ាក​អេស​សាំ​យ៉ុង​ពណ៌​លឿង ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2P 1654 ​ចំណែក​ឯ​អ្នកបើកបរ​ក្រោយពី​បុក​ជាប់​ម៉ូតូ​អូស​ចម្ងាយ​៥០​ម៉ែត្រ​រួច ​ចុះ​ដាក់​មេ​ប្រូច​បាត់ស្រមោល​តែម្ដង​។​


តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​បាន​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ​ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​គុប​មូល​ គ្មាន​ស្លាក​លេខ​ ចេញទៅ​ហូប​កាហ្វេ​នៅ​ម្តុំ​ផ្សារ​ព្រែក​ក្វិត​ដូច​សព្វ​ដង ដោយ​ជិះ​ម្នាក់ឯង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មកដល់​ចំណុច​កើតហេតុ​ ជនរងគ្រោះ​ជិះ​សសៀរ​ឆ្លង​ផ្លូវ​បទ​ឆ្វេង ​ខណៈ​នោះ​ក៏​មាន​រថយន្ត​បង្ក​បើកបរ​ស្រប​ទិស​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​បុក​ម៉ូតូ​ជនរងគ្រោះ​ចំ​ពី​ក្រោយ​ពេញទំហឹង​ បណ្ដាល​ឲ្យ​ប៉ើង​ជនរងគ្រោះ​ធ្លាក់​បោក​ទៅ​ថ្នល់​បែក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ចំណែក​ឯ​រថយន្ត​បង្ក​ពេល​បុក​គាប​ម៉ូតូ​អូស​ទៅមុខ​ប្រហែល​ជិត​៥០​ម៉ែត្រ​ ទើប​បើក​អែប​ចិញ្ចើម​ឈប់​ ហើយ​អ្នកបើកបរ​បើកទ្វារ​រត់​បាត់​ស្រមោល។​


ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង ​និង​យក​រថយន្ត​បង្ក និង​ម៉ូតូ​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់​ចាំ​ការ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់ ​រីឯ​សព​លោកតា​អាចារ្យ​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី៕Pisey-2015-10-15-full-GPisey-2015-10-15-full-G1 Pisey-2015-10-15-full-G5



លោកតា​អាចារ្យវត្ត​វ៉ារិន​អាយុ​៨៨​ឆ្នាំ​ត្រូវ​រថយន្ត​បុក​ស្លាប់​

Post a Comment

0 Comments

Close Menu