Ad Code

ឆ្មាំ​សមុទ្រ​ក្រិ​ក​ជួយសង្គ្រោះ​ជនអន្តោប្រវេសន៍​២៤២​នាក់​នៅពេល​ទូក​របស់​ពួកគេ​លិច​​

អាជ្ញាធរ​បាន​និយាយ​ថា ឆ្មាំ​សមុទ្រ​ក្រិក​បាន​ជួយសង្គ្រោះ​ជនអន្តោប្រវេសន៍​ចំនួន​២៤២​នាក់​នៅ​ពេល​ដែល​ទូក​ឈើ​របស់​ពួកគេ​បាន​លិច​នៅ​ភាគ​ខាងជើង​កោះ Lesbos កាលពី​ថ្ងៃ​ពុធ​ប៉ុន្តែ​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​បី​នាក់​បាន​លង់ទឹក​ស្លាប់​ដោយ​ក្នុង​នោះ​រួមមាន​ក្មេងប្រុស​តូច​ចំនួន​ពីរ​នាក់​ផង​ដែរ​។​



បុរស​ម្នាក់​ និង​ក្មេងប្រុស​ពីរ​នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញថា ​លង់ទឹក​ស្លាប់​ហើយ​ការស្វែងរក​ដ៏​ទូលំ​ទូ​លាយ​កំពុង​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​តំបន់​នេះ​បន្ទាប់ពី​វា​ត្រូវ​បាន​គេ​គិតថា ​ជា​គ្រោះមហន្តរាយ​សមុទ្រ​ដ៏​ធំ​នៅ​ប្រទេស​ក្រិ​ក​ចាប់តាំងពី​ការ​ហូរ​ចូល​នៃ​ជនភៀសខ្លួន​យ៉ាងច្រើន​នៅ​ឆ្នាំនេះ​។​



ជនភៀសខ្លួន​ និង​ជន​ចំណាកស្រុក​ជាង ៥០០ ០០០ នាក់​បាន​ចូល​ទៅ​ក្នុង​ប្រទេស​ក្រិ​ក​តាមរយៈ​កោះ​របស់​ប្រទេស​នេះ​ចាប់តាំងពី​ខែមករា​មក​ដែល​វា​បាន​ក្លាយ​ទៅជា​វិបត្តិ​មនុស្សធម៌​ធំ​ជាង​គេ​បំផុត​នៅ​លើ​ទ្វីប​នេះ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​។​



លំហូរ​នៃ​មនុស្ស​បាន​កើនឡើង​នា​ពេល​ថ្មីៗ​នៅ​ពេល​ដែល​ជនភៀសខ្លួន​កំពុង​ព្យាយាម​សម្រុកចូល​ឆ្លងកាត់​តាមផ្លូវ​ទឹក​ដ៏​តូច​ចង្អៀត​រវាង​ប្រទេស​ទួរគី​ និង​ប្រទេស​ក្រិ​ក​តាម​ទូក​ចង្អៀត​ណែន​ ខណៈ​ដែល​រដូវរងា​កៀក​នឹង​ចូល​មក​ដល់​។​



កោះ Lesbos ដែល​ស្ថិតនៅ​ភាគ​ខាងជើង​សមុទ្រ Aegean បាន​ក្លាយជា​ច្រក​ផ្លូវ​ដ៏​សំខាន់​សម្រាប់​ជន​អន្តោប្រវេសន៍​រាប់​ពាន់​នាក់​ដែល​កំពុង​ចូល​ទៅតាម​ព្រំដែន​នៅ​ខាងក្រៅ​ជាងគេ​បំផុត​របស់​សហភាព​អឺរ៉ុប​។​



គួរ​បញ្ជាក់​ថា នៅ​ឯ​ជំនួប​កំពូល​មួយ​កាលពី​ថ្ងៃអាទិត្យ​មុន បណ្ដា​មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​ព្រម​ព្រៀង​គ្នា​ ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​នៅក្នុង​ការ​ដោះស្រាយ​វិបត្តិ​នេះ​ និង​ដើម្បី​ផ្តល់​លំនៅឋាន​ជំនួយ​ដោយ​អង្គការសហប្រជាជាតិ​សម្រាប់​មនុស្ស ១០០ ០០០ នាក់​ដែល​មាន​ពាក់​កណ្ដាល​នៅក្នុង​ប្រទេស​ក្រិ​ក​៕


Reuters




ឆ្មាំ​សមុទ្រ​ក្រិ​ក​ជួយសង្គ្រោះ​ជនអន្តោប្រវេសន៍​២៤២​នាក់​នៅពេល​ទូក​របស់​ពួកគេ​លិច​​

Post a Comment

0 Comments

Close Menu