Ad Code

ប្រជាពលរដ្ឋ​ចំនួន​១៧​គ្រួសារ​​បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​

បន្ទាយមានជ័យ​ ៖ ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​កាន់​ព្រះពុទ្ធសាសនា អញ្ជើញ​ទៅ​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ​គ្រប់ៗ​គ្នា​នេះ​ទៅតាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​នៅ​តាម​ទី​អារាម​នានា​​នោះ​ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​បាន​ពាំនាំ​យក​អំណោយ​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ទី​ទាល់​ក្រ​ខ្លាំង​ចំនួន​១៧​គ្រួសារ​រស់​នៅ​ក្នុង​សង្កាត់​២​ សង្កាត់​អូរ​អំបិល ​និង​សង្កាត់​ទឹកថ្លា​។


​លោក​លី ​សារី​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បន្ទាយមានជ័យ ​និង​ក្រុមការងារ​បាន​និ​យា​យ​ក្នុង​ឱកាស​ចែក​អំណោយ​នោះ​ថា ​កន្លងមក​លោក​បាន​ចាត់​កម្លាំង​ជាច្រើន​នាក់​ចុះ​ទៅតាម​មូល​ដ្ឋាន​ស្រង់​ឈ្មោះ​ស្វែងរក​ជន​ក្រីក្រ​បំផុត​យក​មក​ឡើង​ឲ្យ​លោក​ ដើម្បី​យក​អំណោយ​ទៅ​ចែក​ជូន​ពួក​គាត់​ ហើយ​ក្នុង​ការ​ចែក​ជូន​ដល់​ពួកគាត់​នោះ​លោក​មិន​ប្រកាន់​និន្នាការ​នយោបាយ​បាន​នោះ​ឡើយ​ឲ្យ​តែ​ជន​នោះ​មើល​ឃើញ​ថា ​ជា​ជន​ក្រីក្រ​បំផុត​គឺ​លោក​ចែក​ឲ្យ​ទាង​អស់​។


​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​៨ ​ខែតុលា ​ឆ្នាំ​២០១៥​នេះ​លោក​លី​ សារី​អភិបាលរង​ខេត្ត​ និង​ជា​ប្រធាន​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ និង​ក្រុម​ការងារ​អមដំណើរ​បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ជន​ក្រីក្រ​បំផុត​គ្មាន​ទីពឹង​មាន​ចំនួន​១៧​គ្រួសារ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ក​២៥​គ​ឡូ មុង​១ ក្រមា​១ សារុង​១ ទឹក​សុទ្ធ​២​យួរ ត្រីខ​មួយ​ឡូ​ មី​យើង​មួយ​កេះ​ និង​ថវិកា​មួយចំនួន​ផង​ដែរ​។


​ប្រជាពលរដ្ឋ​ក្រីក្រ​បំផុត​ដែល​បាន​ទទួល​អំណោយ​ពី​លោក​លី ​សារី​រួចមក​លោកយាយ ​លោកតា​បាន​លើក​ម្រាមដៃ​ដប់​ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដែល​លោក​បាន​ទទួល​ឲ្យ​បាន​ទៅដល់​ឪពុក​ម្តាយ ជីដូន​ជីតា សាច់ញាតិ​សន្តាន​ដែល​បាន​ចែក​ឋាន​ទៅ​លោក​ខាងមុខ​សូម​ឲ្យ​ទៅកាន់​សុគតិភព ​កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​សូម​ឲ្យ​កូនចៅ​អស់លោក​នៅ​ខាងក្រោយ​ឲ្យ​ទទួល​បាន​ជួប​តែ​ និង​សេចក្តី​សុខ​អាយុ​យឺនយូរ រកស៊ី​មានបាន និង​រីកចម្រើន​គ្រប់​ភារកិច្ច​៕​​


8-10-2015n6


8-10-2015n4


8-10-2015n3


8-10-2015n2


8-10-2015n1


8-10-2015n



ប្រជាពលរដ្ឋ​ចំនួន​១៧​គ្រួសារ​​បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​

Post a Comment

0 Comments

Close Menu