Ad Code

រាជរដ្ឋាភិបាល​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​១៤០​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៦

ភ្នំពេញ​ ៖​ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដំឡើង​ប្រាក់​ឈ្នួល អប្បបរមា​ដល់​កម្មករ​ កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង ចំនួន​១៤០​ដុល្លារ នៅ​ឆ្នាំ​២០១៦ ខាងមុខនេះ។


ការ​សម្រេច​ដំឡើង​១៤០​ដុល្លារ​នេះ​ក្រោយពី​គណៈកម្មការ​ប្រឹក្សា​ការងារ​បាន​បើក​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​​តុលា ​ឆ្នាំ​២០១៥​នៅ​ទីស្តី​ការ​ក្រសួង។


បន្ទាប់ពី​ការបោះឆ្នោត​កាលពី​យប់​ថ្ងៃ​ទី​៧ ខែ​​តុលា ​ភាគី​សហជីព​បាន​ដាក់​សំណើ​​១៦០​ដុល្លារ​ក្នុង​សំឡេង​២​លើ​២៨​ ភាគី​និយោជក​ទទួល​បាន​សំឡេង​០​លើ​២៨ ​និង​តួលេខ​ខាង​រាជរដ្ឋាភិបាល​១៣៥​ដុល្លារ​ទទួល​បាន​សំឡេង​២៤​លើ​២៨។ ការចរចា​របស់​ក្រុម​ភាគី​ពាក់ព័ន្ធ​បាន​សម្រេច​យក​ត្រឹម​១៣៥​ដុល្លារ ប៉ុណ្ណោះ ប៉ុន្តែ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ដំឡើង​៥​ដុល្លារ បន្ថែមទៀត ដែល​ធ្វើ​ចំនួន​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ កើន​ដល់​១៤០​ដុល្លារ៕




រាជរដ្ឋាភិបាល​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​១៤០​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៦

Post a Comment

0 Comments

Close Menu