រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergey Shoigu បានប្រកាសថា នាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ីចំនួនបួនគ្រឿងបានបាញ់មីស៊ីលសរុបចំនួន២៦គ្រាប់ចំទីតាំងនៃក្រុមភេរវកររដ្ឋឥស្លាមក្នុងប្រទេសស៊ីរី។ មីស៊ីលទាំងនេះត្រូវបានបាញ់ចេញពីសមុទ្រ Caspian។
នាវាមីស៊ីលចំនួនបួនគ្រឿងបានបាញ់មីស៊ីលចំនួន២៦ ចំ១១គោលដៅ។ បើយោងតាមទិន្នន័យគ្រប់គ្រងបានឲ្យដឹងថា គោលដៅទាំងអស់ត្រូវបានបំផ្លាញ។ លោក Shoiguបាននិយាយថា ការបាញ់មីស៊ីលទាំងនេះមិនបានប៉ះពាល់ដល់តំបន់ជនស៊ីវិលនោះទេ។
ការវាយប្រហារដោយមីស៊ីលនេះគឺចេញពីកងនាវារបស់ប្រទេសរុស្ស៊ីនៅក្នុងសមុទ្រ Caspian ដែលមានព្រំប្រទល់ជាប់ប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងបណ្ដាប្រទេសនៅជាប់ដែនទឹកបីផ្សេងទៀត។
ការវាយប្រហារនេះបានតម្រូវឲ្យមានកិច្ចសហប្រតិបត្តិការពីប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ខណៈដែលមីស៊ីលបានធ្វើដំណើរឆ្លងកាត់ដែនអាកាសរបស់ពួកគេ ដើម្បីឈានទៅដល់ប្រទេសស៊ីរី។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានធ្វើការជាមួយនឹងដៃគូរបស់ខ្លួន ដើម្បីគម្រោងផ្លូវហោះហើរនេះដូច្នេះថា គ្រាប់មីស៊ីលទាំងនេះបានធ្វើដំណើរត្រឹមតែនៅលើតំបន់ទីស្មសានតែប៉ុណ្ណោះ ហើយមិនបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលណាមួយទេ។
នាវាចម្បាំងចំនួនបួនគ្រឿងនៃកងនាវាសមុទ្រ Caspian ដែលបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដោយមីស៊ីលនេះគឺមាននាវាចម្បាំងDagestan, Grad Sviyazhsk, Uglich និង Veliky Ustyug។ នាវាទាំងនេះបានបាញ់មីស៊ីលពីប្រដាប់បាញ់ Kalibr NK (Klub) VLS ។ មីស៊ីលដែលត្រូវបានបាញ់ទាំងនេះគឺមានសមត្ថភាពវាយចំគោលដៅមួយក្នុងរយៈចម្ងាយ៣ម៉ែត្រនៃល្បឿនរហូតដល់ទៅ២៥០០គីឡូម៉ែត្រ។
កាលពីដើមឡើយនាវាចម្បាំងរបស់រុស្ស៊ីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដាក់ពង្រាយយន្តហោះចម្បាំងរបស់រុស្ស៊ីទៅកាន់ប្រទេសស៊ីរីដែលជាការផ្តល់សម្ភារៈបរិក្ខារ និងគ្រឿងផ្គត់ផ្គង់ទៅដល់មូលដ្ឋានអាកាសមួយនៅជិតតំបន់ Latakia និងបន្ទាយចាស់របស់មូលដ្ឋានកងទ័ពជើងទឹកក្នុងតំបន់ Tartus។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានចំណាយពេលមួយសប្ដាហ៍ក្នុងការវាយប្រហារតាមអាកាសលើកងកម្លាំងភេរវកម្មនៅក្នុងប្រទេសស៊ីរីដោយបានវាយប្រហារជាង១២០លើក។ ឥឡូវនេះកងទ័ពជើងទឹកកំពុងចូលរួមជាមួយកងទ័ពអាកាសរបស់រុស្ស៊ីក្នុងប្រតិបត្តិការនេះ៕
RT
នាវាចម្បាំងរុស្ស៊ីបួនគ្រឿងបាញ់មីស៊ីល២៦គ្រាប់ចេញពីសមុទ្រ Caspian ចំគោលដៅក្រុម ISIS
0 Comments