ស្ពានកញ្ចក់ដែលទើបតែបើកសម្ពោធបាន២សប្តាហ៍នៅលើភ្នំ Yuntai ខេត្តហឺណាននោះ ត្រូវបានបិទសម្រាប់ធ្វើការជួសជុល បន្ទាប់ពីមានស្នាមប្រេះមួយត្រូវបានរកឃើញនៅក្នុងបន្ទះកញ្ចក់ ដែលបានបង្កជាភាពភ័យខ្លាចដល់ភ្ញៀវទេសចរ។
បុរសម្នាក់ឈ្មោះLi Donghai បានរាយការណ៍នៅលើបណ្តាញសង្គម Weibo ថា៖ ពេលដែលគាត់ឈានទៅដល់ចុងស្ពាននោះ គាត់បានឮសំឡេងមួយយ៉ាងខ្លាំង អមដោយការរំញ័រដែលលាន់ឮរំពងនៅតាមបណ្តោយស្ពាន ហើយគាត់បានសរសេរថា “ពេលដែលខ្ញុំសម្លឹងទៅខាងក្រោម ខ្ញុំបានដឹងថា បន្ទះកញ្ចក់នោះបានប្រេះហើយ”។ “ខ្ញុំមិនប្រាកដថា មូលហេតុអ្វីទៅដែលបណ្ដាលឲ្យវាប្រេះនោះទេ ប៉ុន្តែមានមនុស្សស្រែកនៅពេលនោះ ហើយខ្ញុំក៏បានស្រែកថា៖ “វាបែកហើយ! វាបែកខ្ចាយពិតមែនហើយ!» នៅមុនពេលដែលខ្ញុំបានរុញមនុស្សទាំងអស់នៅចំពោះមុខខ្ញុំ ដើម្បីរត់គេចចេញ»។
អ្នកគ្រប់គ្រងឧទ្យានបានបញ្ជាក់ពីការប្រេះនេះថាជាការពិត ដោយបាននិយាយបន្ថែមទៀតថា ៖ ភ្ញៀវទេសចរត្រូវជម្លៀសចេញផុតពីឧបទ្ទវហេតុ ហើយស្ពាននេះត្រូវបានបិទសម្រាប់ការជួសជុល។
អ្នកគ្រប់គ្រងឧទ្យានម្នាក់បានប្រាប់Global Times ថា ៖ ភ្ញៀវទេសចរម្នាក់ហាក់ដូចជាបានធ្វើធ្លាក់ពែងដែករបស់នាងនៅលើស្ពាន បណ្ដាលឲ្យបន្ទះកញ្ចក់មួយប្រេះបែក។ គួរបញ្ជាក់ផងដែរថា ស្ពាននេះត្រូវបានសាងសង់ឡើងដោយបន្ទះកញ្ចក់ចំនួន៣។
ស្ពានកញ្ចក់នេះបានចាប់ផ្ដើមសម្ពោធនៅថ្ងៃទី២០ខែកញ្ញា មានប្រវែង២៦០ម៉ែត្រសម្រាប់ដំណាក់កាលដំបូងនៃការអភិវឌ្ឍរបស់ខ្លួន។ ស្នាមប្រេះនេះបានបង្ហាញចេញមកនៅត្រង់កំណាត់ផ្លូវទី៦៨ម៉ែត្ររបស់ស្ពាន។ ដោយមួយម៉ែត្រការ៉េនៃស្លាបព្រិលកញ្ចក់មានកម្រាស់២.៧សង់ទីម៉ែត្រ ហើយត្រូវបានគេនិយាយថា អាចទប់ទល់ទម្ងន់ធ្ងន់ជាង៨០០គីឡូក្រាម។ ស្លាបព្រិលកញ្ចក់ពីរត្រូវបានប្រើនៅក្នុងការសាងសង់ផ្លូវចំហៀង ហើយស្លាបព្រិលបីទៀតត្រូវបានប្រើសម្រាប់ជាផ្លូវដើរនៅលើស្ពាននោះ។
វានៅតែមិនច្បាស់ថាតើស្ពានទាំងមូលត្រូវបិទ ឬគ្រាន់តែបិទត្រង់ផ្នែកដែលរងផលប៉ះពាល់ហើយក៏មិនដឹងថានឹងបើកដំណើរការវិញឬយ៉ាងណាដែរ៕
Shanghaiist
ការទស្សនាស្ពានកញ្ចក់ថ្មីនៅលើភ្នំYuntai ត្រូវបានផ្អាកដើម្បីជួសជុល បន្ទាប់ពីឃើញមានស្នាមប្រេះ
0 Comments