Ad Code

ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅ​ក្នុងស្រុក​ស្វាយចេក​ចំនួន​១២០០​នាក់​ បាន​មក​ទទួល​អំណោយ​​

បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃទី​៧​ ខែតុលា ឆ្នាំ​២០១៥​ប្រជាពលរដ្ឋ​ក្រីក្រ​បំផុត​មាន​ចំនួន​១២០០​នាក់ រស់នៅ​ភូមិ តា​ប៉ែន ក្នុង​ឃុំ​តា​ប៉ែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ បាន​មក​ទទួល​អំណោយ​ពី​លោក​កែ គឹម​យ៉ាន​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​ និង​លោកជំទាវ​ម៉ៅ​មាល័យ ​និង​ក្រុមការងារ​អមដំណើរ​ជាច្រើន​នាក់​ក្នុង​មួយ​គ្រួសារ ​ទទួល​បាន​សារុង​ម្នាក់​១​ឃី​ត​មួយ​កញ្ចប់​និង​ថវិកា​១០០០០​ម៉ឺន​បន្ថែម​ទៀត​ផង​ ហើយ​ក្នុង​ការចែក​នោះ​ពុំ​មាន​ប្រកាន់​និន្នាការ​នយោ​បាយ​ប្រកាន់បក្ស​នេះ​បក្ស​នោះ​ឡើយ​ ឲ្យ​តែ​ប្រជា​ពលរដ្ឋ​អត់ឃ្លាន​ និង​ក្រីក្រ​បំផុត​នោះ​គឺ​លោក​កែ​គឹម​យ៉ាន​ចែក​ឲ្យ​ទាំងអស់។ មានប្រសាសន៍​ក្នុង​ការ​ចុះ​ចែក​អំណោយ​នោះ​លោក​កែ​ គឹម​យ៉ាន​ បាន​បាន​លើកយក​បញ្ហា​២​ចំនុច​មក​ពិភាក្សា បញ្ហា​ទី​១​បញ្ហា​ធ្វើ​ផ្ទះ​ជូន​ប្រជាពលរដ្ឋ ​ដែល​ក្រីក្រ​ពី​ផ្ទះស្បូវ​ទៅផ្ទះ​ប្រក់​ស័ង្កសី បញ្ហា​ទី​២​គឺ​បញ្ហា​ធ្វើ​ផ្លូវ​ជួប​ប្រជាពលរដ្ឋ​ក្នុងភូមិ។


លោក​កែ​ គឹម​យ៉ាន​បាន​បន្ត​ទៀត​ថា ផ្ទះស្បូវ​ក្នុងស្រុក​ស្វាយចេក ​ដែល​ត្រូវធ្វើ​ជូន​ប្រជាពលរដ្ឋ​នោះ​មាន​ចំនួន​៣៧៣​ខ្នង​ក្នុង​នោះ​ផ្ទះស្បូវ​ធ្វើ​នៅ​បណ្ដោះអាសន្ន ​មាន​ចំនួន​១៧៦​ខ្នង​ផ្ទះស្បូវ​ដែល​ពុំ​ទាន់​មាន​ម្ចាស់​រស់នៅ​ចំនួន​៤៧​ខ្នង​ជំហាន​ទី​១​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ពី​ផ្ទះស្បូវ​ទៅផ្ទះ​ស័ង្កសី​បាន​ចំនួន​៧០​ខ្នង​ក្នុង​នោះ​មាន​ឃុំ​ទ្រាស​សម្រេច​បាន​៦៩​ខ្នង​ឃុំ​សារុង​សម្រេច​បាន​១​ខ្នង​។


លោក​កែ​ គឹម​យ៉ាន​បាន​និយាយ​បន្ត​ទៀត​ថា ធ្វើ​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្វាយចេក​នោះ​បាន​ចំនួន​២​ខ្សែ​មួយ​ខ្សែ​ចាក់​បេតុង​បាន​ប្រវែង​៥៧៥​ម៉ែត្រ​ និង​មួយ​ខ្សែ​ទៀត​ក្រាល​គ្រួស​ក្រហម​បាន​ចំនួន​២​គីឡូម៉ែត្រ។ ក្នុង​នោះ​ប្រជាពលរដ្ឋ​ទាំង​១២០០​គ្រួសារ​ ដែល​បាន​ទទួល​អំណោយ​ពី​លោក​កែ​គឹម​យ៉ាន​នោះ​ បាន​ថ្លែង​អំណរគុណ​ដល់​លោក​កែ​ គឹម​យ៉ាន​ និង​លោក​ស្រី​ម៉ោ ​ម៉ា​ល័យ​យ៉ាង​ជ្រាលជ្រៅ​គាត់​បាន​ធ្វើការ​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងពួង ​សូម​ជួយ​ប្រោះព្រំ​ដល់​អស់លោក​ជា​ម្ចាស់​ទាន​ឲ្យ​ជួប​តែ​ និង​សេចក្តីសុខ សេចក្តី​ចម្រើន​ជា​និរន្ត​ត​រៀង​ទៅ​៕


Nita-8-A-2-FullNita-8-A-3-FullNita-8-A-4-FullNita-8-A-5-Full


 




ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅ​ក្នុងស្រុក​ស្វាយចេក​ចំនួន​១២០០​នាក់​ បាន​មក​ទទួល​អំណោយ​​

Post a Comment

0 Comments

Close Menu