Ad Code

សម្លាប់​បុគ្គលិក​ក្រុមហ៊ុន​ទស្សនាវដី្តម្នាក់ រួច​ប្លន់​យក​ម៉ូតូ

​ភ្នំពេញ ៖ ជនល្មើស​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ រួច​សម្លាប់​បុគ្គលិក​ក្រុមហ៊ុន​ទស្សនាវដី្ត Viscu Group ហើយ​យក​សព​ទម្លាក់​ចោល​ក្នុង​គំនរ​សំរាម​ស្ទឹងមានជ័យ​។ ប៉ុន្តែ​ក្រោយ​ការស្រាវជ្រាវ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនល្មើស​ទាំងពីរ​នាក់ ដើម្បី​ចាត់ការ​តាមច្បាប់​។​


​ជនល្មើស​ទាំងពីរ​នាក់​ឈ្មោះ​ជួន ផាត ហៅ​ភ័​ក្រ អាយុ​២៣​ឆ្នាំ និង​ឈ្មោះ តោ ពិ​សិត អាយុ​២១​ឆ្នាំ​ត្រូវ​បាន​ប៉ូលិស​ខណ្ឌមានជ័យ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​រសៀល​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១២ កន្លងទៅ​នៅ​ខេត្តកំពង់ចាម​ និង​នៅ​រាជធានី​ភ្នំពេញ​។​


​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១២​នៅ​ចំណុច​ដី​ឡូត៍​គ្មាន​លេខ ផ្លូវលំ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយ​ជនជាប់ចោទ​ទាំងពីរ​នាក់​បាន​បបួល​ជន​រងគ្រោះ​ទៅ​ផឹកស៊ី​នៅផ្ទះ​ជាង​ផ្សារដែក​រហូតដល់​យប់​រួច​ឈ្មោះ​តោ ពិ​សិត​បាន​យក​កូនកាំបិត​អារ.ក ជនរងគ្រោះ​តែ​មិនទាន់​ស្លាប់​ទេ ហើយ​ឈ្មោះ​ជួន ផាត​ក៏បាន​ចូលរួម​អារ.ក​ជនរងគ្រោះ រហូតដល់​ដាច់​សរសៃ​ក​តែម្តង។​


​ក្រោយ​ហេតុការណ៍​នេះ​ជនជាប់ចោទ​ទាំងពីរ​នាក់​បាន​ដឹក​សព​ជនរងគ្រោះ​តាម​ម៉ូតូ​យក​មក​ទម្លាក់​ចោល​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​មួយ​។​


​ក្រោយ​ចាត់ការ​តាម​នីតិវិធី​ជា​បន្តបន្ទាប់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​បាន​ផ្ដន្ទា​ទោស​ជនជាប់ចោទ​ទាំងពីរ​នាក់​ដាក់គុក​អស់​មួយ​ជីវិត​តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ​។ ប៉ុន្តែ​ការសម្រេច​នេះ​ជនជាប់ចោទ​ទាំងពីរ​នាក់​បាន​ប្ដឹង​សាទុក្ខ​មក​តុលាការ​កំពូល​។​


​មន្ត្រី​តុលាការ​កំពូល​ថ្លែង​ថា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​ខាងមុខនេះ តុលាការ​កំពូល​នឹង​បើកសវនាការ​ជំនុំជម្រះ​សំណុំ​រឿង​នេះ​សាជាថ្មី​ដោយមាន​ឃឹម ប៉ុណ្ណ​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក​អ៊ុក គឹម​សិទ្ធិ​ជា​តំណាង​មហាអយ្យការ​៕ ពុទ្ធិ​


រួច​សម្លាប់​បុគ្គលិក​ក្រុមហ៊ុន​ទស្សនាវដី្តម្នាក់


​ភ្នំពេញ ៖ ជនល្មើស​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ រួច​សម្លាប់​បុគ្គលិក​ក្រុមហ៊ុន​ទស្សនាវដី្ត Viscu Group ហើយ​យក​សព​ទម្លាក់​ចោល​ក្នុង​គំនរ​សំរាម​ស្ទឹងមានជ័យ​។ ប៉ុន្តែ​ក្រោយ​ការស្រាវជ្រាវ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនល្មើស​ទាំងពីរ​នាក់ ដើម្បី​ចាត់ការ​តាមច្បាប់​។​


​ជនល្មើស​ទាំងពីរ​នាក់​ឈ្មោះ​ជួន ផាត ហៅ​ភ័​ក្រ អាយុ​២៣​ឆ្នាំ និង​ឈ្មោះ តោ ពិ​សិត អាយុ​២១​ឆ្នាំ​ត្រូវ​បាន​ប៉ូលិស​ខណ្ឌមានជ័យ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​រសៀល​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១២ កន្លងទៅ​នៅ​ខេត្តកំពង់ចាម​ និង​នៅ​រាជធានី​ភ្នំពេញ​។​


​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១២​នៅ​ចំណុច​ដី​ឡូត៍​គ្មាន​លេខ ផ្លូវលំ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយ​ជនជាប់ចោទ​ទាំងពីរ​នាក់​បាន​បបួល​ជន​រងគ្រោះ​ទៅ​ផឹកស៊ី​នៅផ្ទះ​ជាង​ផ្សារដែក​រហូតដល់​យប់​រួច​ឈ្មោះ​តោ ពិ​សិត​បាន​យក​កូនកាំបិត​អារ.ក ជនរងគ្រោះ​តែ​មិនទាន់​ស្លាប់​ទេ ហើយ​ឈ្មោះ​ជួន ផាត​ក៏បាន​ចូលរួម​អារ.ក​ជនរងគ្រោះ រហូតដល់​ដាច់​សរសៃ​ក​តែម្តង។​


​ក្រោយ​ហេតុការណ៍​នេះ​ជនជាប់ចោទ​ទាំងពីរ​នាក់​បាន​ដឹក​សព​ជនរងគ្រោះ​តាម​ម៉ូតូ​យក​មក​ទម្លាក់​ចោល​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​មួយ​។​


​ក្រោយ​ចាត់ការ​តាម​នីតិវិធី​ជា​បន្តបន្ទាប់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​បាន​ផ្ដន្ទា​ទោស​ជនជាប់ចោទ​ទាំងពីរ​នាក់​ដាក់គុក​អស់​មួយ​ជីវិត​តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ​។ ប៉ុន្តែ​ការសម្រេច​នេះ​ជនជាប់ចោទ​ទាំងពីរ​នាក់​បាន​ប្ដឹង​សាទុក្ខ​មក​តុលាការ​កំពូល​។​


​មន្ត្រី​តុលាការ​កំពូល​ថ្លែង​ថា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​ខាងមុខនេះ តុលាការ​កំពូល​នឹង​បើកសវនាការ​ជំនុំជម្រះ​សំណុំ​រឿង​នេះ​សាជាថ្មី​ដោយមាន​ឃឹម ប៉ុណ្ណ​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក​អ៊ុក គឹម​សិទ្ធិ​ជា​តំណាង​មហាអយ្យការ​៕



សម្លាប់​បុគ្គលិក​ក្រុមហ៊ុន​ទស្សនាវដី្តម្នាក់ រួច​ប្លន់​យក​ម៉ូតូ

Post a Comment

0 Comments

Close Menu