Ad Code

បុរស​ម្នាក់​មាន​វិបត្តិ​ផ្លូវចិត្ត​សម្រេច​ចិត្ត​ចង.ក​ធ្វើ​អត្តឃាត​

កំពង់ឆ្នាំង​ ៖​ បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត​ចង.ក​សម្លាប់​ខ្លួន​នៅក្នុង​ផ្ទះ ដើម្បី​បញ្ចប់ជីវិត​ខ្លួនឯង ព្រោះ​តែ​តូចចិត្ត​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ​ព្យាបាល​មិនជា​។ ​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៥​នៅក្នុង​ផ្ទះ​របស់​បុរស​អត្តឃាត​ដែល​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលារប្អៀរ ស្រុក​រលារ​ប្អៀ​រ​។​



ស្ត្រី​ឈ្មោះ​ហ៊ាន គ្រី​ម អាយុ​៦៤​ឆ្នាំ​ដែល​ត្រូវជា​ម្តាយ​បុរស​ធ្វើ​អត្តឃាត​បាន​ឲ្យ​ដឹង​ថា​ កូនប្រុស​របស់​គាត់​ដែល​ចង.ក​សម្លាប់​ខ្លួន​នេះ​មានឈ្មោះ​ហ៊ាន សម្បត្តិ អាយុ​៣៤​ឆ្នាំ មាន​ប្រពន្ធ ​បែក​ទៅ​នៅផ្ទះ​ខាង​ប្រពន្ធ​រស់​នៅ​ក្នុង​ភូមិ​ជ​រៅ ឃុំ​រលារ​ប្អៀ​រ ស្រុក​រលារ​ប្អៀ​រ​។ មូលហេតុ​ដែល​គេ​ចង.ក​សម្លាប់​ខ្លួន​គឺ​ដោយសារ​រូបគេ​មាន​ជំងឺ​ប្រចាំ​កាយ និង​មាន​វិបត្តិ​ផ្លូវចិត្ត​ផង ព្រោះតែ​ប៉ុន្មាន​ថ្ងៃនេះ​គេ​បាន​ទាស់ទែង​គ្នា​ជាមួយ​ប្រពន្ធ ហើយ​បាន​មក​ស្នាក់នៅ​ក្នុងភូមិ​ព្រៃ​ខ្មែរ​ជាមួយ​នឹង​គាត់​ជា​ម្តាយ​។​



នៅ​ថ្ងៃ​កើត​ហេតុ​គាត់​ជា​ម្តាយ​បាន​ក្រោក​ដាំបាយ​នៅ​វេលា​ម៉ោង​៥​ភ្លឺ​ពេលនោះ​គាត់​ឃើញ​កូន​របស់​គាត់​ដេក​នៅក្នុង​បន្ទប់​នៅឡើយ លុះ​ពេល​គាត់​ដាំបាយ​ឆ្អិន​គាត់​ក៏​ឡើង​ទៅ​លើ​ផ្ទះ​ដាស់​កូន​ឲ្យ​​ក្រោក​តែ​មិន​ឮសូរ​ឆ្លើយ ហើយ​ឃើញ​បន្ទប់​គេ​ខ្ទាស់​គន្លឹះ​ពី​ក្នុង​ជាប់​ថែមទៀត ដោយមាន​ការសង្ស័យ​គាត់​ក៏​គាស់​បង្អួច​មើល​ក៏​ឃើញ​កូន​របស់​គាត់​ចង.ក​នឹង​ធ្នឹម​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ​។​

​ ​

លោក​យឹម សុផល​នាយ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រលារ​ប្អៀ​រ​បាន​និយាយ​ឲ្យ​ដឹង​ថា​ ក្រោយពី​បាន​ធ្វើ​ការពិនិត្យ​ និង​ធ្វើ​កោសល្យ​តាម​បច្ចេកទេស​ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​មូល​ដ្ឋាន​ផង​នោះ​បាន​ដឹង​ថា ​បុរស​រូប​នេះ​ពិតជា​បាន​ចង.ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​៕


9-10-2015a



បុរស​ម្នាក់​មាន​វិបត្តិ​ផ្លូវចិត្ត​សម្រេច​ចិត្ត​ចង.ក​ធ្វើ​អត្តឃាត​

Post a Comment

0 Comments

Close Menu