Ad Code

រថយន្ត​បាឡែន​រត់​តាក់ស៊ី​បុក​គោយន្ត​ស្លាប់​៣​របួស​៣​នាក់

កំពង់ស្ពឺ​ ៖ ​រថយន្ត​កាមរី​បាន​ឡែន​​មួយ​គ្រឿង​បាន​បើក​ជ្រុល​ទៅ​បុក​គោយន្ត​១​គ្រឿង​ទៀត​ពី​ក្រោយ​បណ្ដាល​ឲ្យ​មនុស្ស​នៅ​ក្នុង​រថយន្ត​បាឡែន​ស្លាប់​នាក់ ​និង​របួស​៣នាក់។


ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​កាល​ពី​​ថ្ងៃ​ទី​៨ ​ខែ​តុលា ​ឆ្នាំ​២០១៥​វេលា​ម៉ោង​២២​និង​២២​នាទីយប់​លើ​ផ្លូវ​ជាតិ​លេខ​៤​ គីឡូម៉ែត្រ​៥៥-៥៦​ ចំណុច​ភូមិ​ឡ ឃុំ​កា​ហែង ស្រុក​សំរោង​ទង។


សមត្ថកិច្ច​បាន​​ឲ្យ​ដឹង​ថា ​រថយន្ត​​កាមរី​បា​ឡែ​ន ពណ៌​ស​ ពាក់​ស្លាកលេខ​ភ្នំពេញ​2S.2655 អ្នកបើកបរ​មិន​ស្គាល់​ឈ្មោះ​ និង​ទីលំនៅ​(​រត់​គេចខ្លួន​បាត់​) ​បាន​ដឹក​មនុស្ស ចំនួន​៦​នាក់​ទី​១-​តេង តឿ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ​(​ស្លាប់​) ទី​២- នាត ភេទ ស្រី អាយុ​២៥​ឆ្នាំ​(​ស្លាប់​) ទី​៣-​លីន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​(​ស្លាប់​) ទី៤-​លី ជាតា ភេទ​ស្រី អាយុ​៤០​ឆ្នាំ របួសស្រាល ទី៥-​ឆាយ អា​រី​យ៉ា ភេទ​ស្រី អាយុ​២០​ឆ្នាំ​របួសស្រាល ទី​៦-​ហោ ស៊ីវ​ហៀ​ង ភេទ​ស្រី អាយុ​២០​ឆ្នាំ​របួសស្រាល។ អ្នក​ទាំង​៦​នាក់​ខាងលើ​រស់នៅ​ភូមិ​ស្រែអំបិល ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្ត​កោះកុង។


ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​កាមរី​បាឡែន​ខាង​លើ​​បាន​ធ្វើ​ដំណើរ​​​ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាងលិច លុះ​មកដល់​ចំណុច​កើតហេតុ​ក៏​​បាន​ជ្រុល​ទៅ​បុក​គោយន្ត​ពី​ក្រោយ​១​គ្រឿង​ម៉ាក​គោ​ប៊ូ​តា ពណ៌​ ក្រហម (អ្នក​បើក​មិន​ស្គាល់​ឈ្មោះ និង​ទីលំនៅ) ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បណ្ដាល​ឲ្យ​ស្លាប់​៣នាក់​ និង​របួស​៣នាក់​តែម្ដង។ ក្រោយ​ពេល​កើតហេតុ​​សព​ជនរងគ្រោះ​, សមត្ថកិច្ច​បាន​ប្រគល់​ ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ ​តាម​ប្រពៃណី ចំណែក​អ្នករបួស​បញ្ជូន ​ទៅ​ពេទ្យ​អ៊ុំ​សារ៉ន​កំពង់ស្ពឺ។ រីឯ​រថយន្ត​ខូចខាត​ធ្ងន់ គោយន្ត​ខូច​ស្រាល​​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង៕


M09-10-15-b1M09-10-15-b2



រថយន្ត​បាឡែន​រត់​តាក់ស៊ី​បុក​គោយន្ត​ស្លាប់​៣​របួស​៣​នាក់

Post a Comment

0 Comments

Close Menu