មនុស្សយើងភាគច្រើន តែងព្រួយបារម្ភអំពីសុខភាព និងភាពស្រស់ស្អាតនៃស្បែក ហើយក៏បានដឹងហើយថា មានចំណុចមួយចំនួនតូច ដែលអាចបង្កឲ្យមានបញ្ហាច្រើនជាងការគិត។ ជារៀងរាល់ថ្ងៃ ស្បែករបស់អ្នកទទួលរងផលប៉ះពាល់ទៅនឹងកត្តាផ្សេងៗគ្នា ដែលបានធ្វើឲ្យស្បែកមានភាពចុះខ្សោយ និងស្ងួត ដោយបណ្តាលឲ្យមានការខូចខាតច្រើនជាងអ្វី ដែលអ្នកអាចមើលឃើញ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមានការប្រុងប្រយ័ត្នឲ្យបានត្រឹមត្រូវ អ្នកអាចការពារការខូចខាតដូចជាបញ្ហារលាក និងផលប៉ះពាល់មួយចំនួនបង្កដោយកម្តៅព្រះអាទិត្យ ដែលបង្កជាបញ្ហាមកលើសុខភាពស្បែករបស់អ្នក នៅក្នុងកម្រិតធ្ងន់មួយ។
ឥឡូវនេះ មានផលិតផលជាច្រើនដែលអ្នកអាចរកបានសម្រាប់ការថែទាំស្បែក។ វានឹងជួយអ្នកក្នុងការការពារបញ្ហាស្បែកខូច ដោយកម្តៅព្រះអាទិត្យ។ ប៉ុន្តែវាមិនចាំបាច់ក្នុងការចំណាយលើផលិតផលព្យាបាល ដែលមានតម្លៃថ្លៃ ដើម្បីការពារស្បែករបស់អ្នក និងរក្សាវាឲ្យមានសុខភាពល្អនោះទេ។ យើងនឹងចែករំលែកគន្លឹះដ៏ល្អបំផុតខ្លះៗ សម្រាប់ជាជំនួយឲ្យអ្នកអាចចៀសវាងការខូចខាតស្បែកដោយព្រះអាទិត្យ។
តើអ្នកមានភាពស៊ាំជាមួយប្រភេទនៃថ្នាំ ដែលអ្នកបានប្រើហើយ ឬនៅ?
មនុស្សជាច្រើនមិនបានដឹងទេថា ថ្នាំមួយចំនួនដូចជា ថ្នាំពន្យារកំណើត ថ្នាំព្យាបាលប្រឆាំងនឹងការរលាក ឬប្រើថ្នាំ Corticosteroids និងថ្នាំ antibiotics ងាយបង្កជាបញ្ហានៅពេលប៉ះពន្លឺ(photosensitive) នោះទេ នេះមានន័យថា ពេលដែលអ្នកប៉ះពាល់ទៅនឹងពន្លឺព្រះអាទិត្យ វាបង្កើនហានិភ័យនៃការរលាក និងបង្កជាការខូចស្បែកដោយព្រះអាទិត្យ ។ ប្រសិនបើអ្នកកំពុងប្រើថ្នាំណាមួយក្នុងចំណោមថ្នាំទាំងនេះ វាសំខាន់ណាស់ ដែលអ្នកតែងតែប្រើឡេការពារកម្តៅថ្ងៃដែលល្អ ដើម្បីជួយកាត់បន្ថយការខូចស្បែកនេះ។
ការប្រើក្រមួនបករោម ឬ កោររោមក្នុងរយៈពេលតិចជាង ២៤ ម៉ោងមុនពេលត្រូវកម្តៅថ្ងៃ
នេះមិនគិតពីវិធីសាស្ត្រ ដែលអ្នកបានជ្រើសរើសសម្រាប់ជម្រុះរោមនោះទេ យើងយល់ស្របថា មនុស្សយើងតែងចង់រក្សាឲ្យស្បែកមានសុខភាពល្អ និងមានភាពរលោងស្អាត។ តែជានិច្ចកាល អ្នកគួរការពារស្បែករបស់អ្នកពីកម្តៅថ្ងៃ ក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីជម្រុះរោម។ ប្រើផលិតផលរក្សាជាតិសំណើម ហើយកុំភ្លេចលាបឡេការពារកម្តៅថ្ងៃផង!។
បង្កើនការប្រើប្រាស់សារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីត Omega-3
របបអាហារបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរក្សាសុខភាពស្បែករបស់អ្នក ក៏ដូចជាជួយការពារអ្នកពីផលប៉ះពាល់ ដែលទទួលរងដោយកម្តៅព្រះអាទិត្យដែរ។ ការបង្កើនការប្រើប្រាស់សារធាតុប្រឆាំងអុកស៊ីតកម្មឲ្យបានច្រើន នឹងជួយឲ្យរាងកាយរបស់អ្នកប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលបង្កជាភាពចុះខ្សោយ collagen និង elastin។ ក្នុងចំណោមនោះ ប្រភេទដែលគេស្គាល់ថា ល្អបំផុត និងមានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អនោះគឺ វីតាមីន Beta-carotene និង វីតាមីន A, B, C, និង E។
សារធាតុចិញ្ចឹមដ៏សំខាន់មួយទៀតសម្រាប់ស្បែកដ៏មានសុខភាពល្អនោះគឺ Omega-3។ ប្រភេទនៃជាតិខ្លាញ់ ដែលល្អចំពោះសុខភាពនេះ បានជួយចិញ្ចឹមស្បែក សម្រួលបញ្ហារលាក និងកាត់បន្ថយហានិភ័យនៃការរលាកដោយកម្តៅថ្ងៃខ្លាំង។ អ្នកអាចបង្កើនការទទួលទានរបស់អ្នកនៃកម្រិតអូមេហ្គា ៣ តាមរយៈការបរិភោគត្រី ដែលសម្បូរខ្លាញ់ ហើយ និងគ្រាប់ធញ្ញជាតិ។
សូមពិនិត្យមើលប្រជ្រុយរបស់អ្នក
ព្រះអាទិត្យគឺជាកត្តាសំខាន់មួយ ដែលមានឥទ្ធិពលលើការផ្លាស់ប្តូរប្រជ្រុយ ដោយអាចបង្កជាជំងឺមហារីកស្បែក។ នោះហើយជាមូលហេតុ ដែលវាសំខាន់សម្រាប់អ្នក ក្នុងការពិនិត្យមើលប្រជ្រុយរបស់អ្នកឲ្យបានទៀងទាត់ ដើម្បីមើលឃើញថា វាមានការផ្លាស់ប្តូរ ឬអត់។ ពិនិត្យមើលប្រជ្រុយ ដែលមានគែមខុសធម្មតា ឬមានរូបរាងចម្លែក ប្រសិនបើវាមានសភាពទន់ហើយហូរឈាម។ ប្រសិនបើអ្នកកត់សម្គាល់ឃើញថា មានភាពមិនប្រក្រតីណាមួយកើតមាននោះ អ្នកគួរតែធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យពីបញ្ហាស្បែករបស់អ្នក។
ប្រើម៉ាស់បិទមុខដើម្បីការពារស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យ
ម៉ាស់ប្រភេទទឹកដោះគោជូរ និង oatmeal ៖ ម៉ាស់ប្រភេទនេះអាចជួយផ្តល់សំណើមដល់ស្បែករបស់អ្នក ខណៈពេលដែលជួយជម្រុះកោសិកាខូច ហើយកាត់បន្ថយស្នាម ដែលកើតមានដោយកម្តៅព្រះអាទិត្យ។ វាសំខាន់ណាស់ ដែលអ្នកគួរតែប្រើវានៅពេលយប់ ដើម្បីទទួលបានផលដ៏ល្អបំផុត។
ម៉ាស់អង្ករ និងចេក៖ វិធីអស្ចារ្យមួយផ្សេងទៀតដើម្បីការពារស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យនិងចៀសវាងការរលាកដោយកម្តៅថ្ងៃ គឺការលាយបញ្ចូលគ្នារវាងចេក oats និងទឹកឃ្មុំ។ គ្រឿងផ្សំទាំងបីនេះ ជួយចិញ្ចឹម និងផ្តល់សំណើមដល់ស្បែករបស់អ្នក ខណៈពេលដែលផ្តល់នូវរបាំងការពារកោសិកា ដែលខូចលើស្បែក៕
តើធ្វើដូចម្តេច ដើម្បីចៀសវាងបញ្ហារលាកស្បែក និងស្បែកខូចដោយសារពន្លឺព្រះអាទិត្យ?
0 Comments