Ad Code

យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​ មិន​ប្រយ័ត្ន​ជ្រុល​បុក​រថយន្ត រង​របួស​ធ្ងន់ធ្ងរ​ខ្លួនឯង​

ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​មិន​ប្រុងប្រយ័ត្ន​ ក៏​ជ្រុល​បុក​រថយន្ត​ បណ្ដាល​ឲ្យ រង​របួស​ខ្លួនឯង​បាក់​ដៃ​ស្ដាំ​និង​បែក​ថ្ងាស យ៉ាង​ធ្ងន់ធ្ងរ​កាលពី​វេលា​ម៉ោង​០២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​មុខ​តុលាការ​កំពូល តាម​មហាវិថី​សម្ដេច​សុធារស កែង​និង​វិថី ឧកញ៉ា ឈុន ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ។


សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​កើត ឃើញ​មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្ទេព ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​សម្ដេច​សុធារស ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​យ៉ាង​លឿន​ខណៈ​នោះ មាន​រថយន្ត​១​គ្រឿង​ម៉ាក​សាំយុង​ធ្វើដំណើរ​តាម​វិថី ឧកញ៉ា ឈុន ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ពេល​មកដល់​ចំណុច​មុខ​អតីត​តុលាការ​កំពូល ស្រាប់តែ​យុវជន​ជិះ​ម៉ូតូ​បាន​ទៅ​បុក​រថយន្ត​សាំយុង​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​យុវជន​នោះ​រង​របួស​បាក់​ដៃ​ស្ដាំ​និង​បែក​ថ្ងាស យ៉ាង​ធ្ងន់ធ្ងរ​តែម្ដង។


ក្រោយពេល​ហេតុ​សមត្ថកិច្ច​ចរាចរណ៍​បាន​ចុះ​មកដល់​កន្លែង​កើតហេតុ​ភ្លាមៗ ធ្វើការ​វាស់វែង។ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។

បច្ចុប្បន្ន​រថយន្ត​រួម​ទាំង​ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕
Nita-27-A-1-Full


Nita-27-A-2-Full


Nita-27-A-3-Full



យុវជន​ម្នាក់​ជិះ​ម៉ូតូ​លឿន​ មិន​ប្រយ័ត្ន​ជ្រុល​បុក​រថយន្ត រង​របួស​ធ្ងន់ធ្ងរ​ខ្លួនឯង​

Post a Comment

0 Comments

Close Menu